« ព្រោះបង ស្រលាញ់អូន »
ភាគទី1
រស្មីនៃពន្លឺព្រះអាទិត្យបានលិចបាត់ ក៏ជំនួសឲ្យព្រះច័ន្ទដែលមានតួនាទីមកបំភ្លឺលោកា ប៉ុន្តែត្បិតអីបើពុំមានព្រះច័ន្ទជួយបំភ្លឺលោកានេះក៏ដោយ ទីក្រុងដ៏ស្រស់ឆើតឆាយ នៅតែមានពន្លឺស្រស់ត្រកាលទាក់ភ្នែកដដែល ព្រោះវាកើតចេញពីការច្នៃប្រឌិតដ៏អស្ចារ្យរបស់មនុស្សលោកនាសម័យកាលទំនើបមួយនេះឯង ។
ទីក្រុងX ប្រទេសZ ត្រូវបានគេស្គាល់ថាជាទីក្រុងដែលធំបំផុតនៅក្នុងប្រទេស វាកកើតឡើងដោយសារស្នាដៃរបស់អ្នកមានលុយ មានអំណាចជាច្រើននាក់ដែលពួកគេប្រមូលផ្តុំគ្នា បង្កើតបានជាទីក្រុងដ៏ធំមួយ ។ X ជាទីក្រុងដែលស្រោបទៅដោយមាស ពេជ្រ ភាពសុីវីល័យ វាត្រូវការតែអ្នកមានលុយ មានទ្រព្យនិងកេរ្តិ៍ឈ្មោះប៉ុណ្ណោះ ចុះប្រសិនបើយើងគ្មានលុយ គ្មានទ្រព្យ គ្មានកេរ្តិ៍ឈ្មោះនោះនឹងទៅជាយ៉ាងណា???
« អាល្អិត! ចេញពីទីនេះ ឯងអូសរទេះមកលក់របស់ឆ្កួត នៅទីនេះមិនបានទេ! » បុរសមាឌធំបីនាក់ ស្លៀកឈុតខ្មៅពួកគេប្រហែលជាអ្នកការពារនៅតំបន់នេះមិនខាន សំឡេងធំៗគ្រល៎ មិនគួរឲ្យចង់ស្តាប់
« សុំទោសបងប្រុស ខ្ញុំសុំលក់តែមួយភ្លែតទេ បន្តិចទៀតខ្ញុំត្រឡប់ទៅវិញហើយ! » ក្មេងប្រុសល្អិតញញឹមទៅកាន់ពួកគេ មិនមែនគាត់មិនខ្លាចទេ ប៉ុន្តែការរកលុយមកចិញ្ចឹមខ្លួនវាពិតជាសំខាន់ជាង
« និយាយមិនចេះស្តាប់គ្នាទេឬ នេះជាតំបន់របស់លោកKai ចង់លក់ត្រូវតែបង់ថ្លៃឈ្នួល » បុរសម្នាក់និយាយទាំងចាប់ក្របួចក៏អាវអ្នកកម្លោះទាញមកជិតខ្លួន ហើយសម្លុតខ្លាំងៗ
« បងប្រុស! ខ្ញុំលក់តែមួយភ្លែតចំណេញតែបន្តិចមានលុយឯងណាបង់ថ្លៃឈ្នួល សុំអង្វរ » កម្លោះខំប្រឹងនិយាយចរចារបន្តទៀត
« មិនបាន! បើមិនចេញពួកឯងចាត់ការវាទៅ» សំឡេងវ៉ៃតប់បន្លឺឡើង ខណៈនេះទោះអាល្អិតចង់រត់គេចក៏មិនផុតដែរ បើមិននៅស្ងៀមឲ្យគេវ៉ៃ គឺត្រូវតដៃហើយរត់យករួចខ្លួន ប៉ុន្តែចុះឥវ៉ាន់របស់គេនោះ
« បងប្រុសឈប់វ៉ៃទៅ ខ្ញុំឈឺ! អ៎ា...កុំកម្ទេចរបស់ខ្ញុំ » គេស្រវ៉ាអោបជើងបុរសម្នាក់ទៀតខណៈគេកំពុងប្រមូលរបស់របររបស់ខ្លួនគប់ចោលគ្មានប្រណីទាល់តែសោះ
« ហុឹស! លើកក្រោយឲ្យរាងចេញពីទីនេះទៅ! »
ដូចដែលប្រាប់ទីក្រុងនេះល្អសម្រាប់តែអ្នកមានប៉ុណ្ណោះ អ្នកក្រគឺត្រូវរកលុយចិញ្ចឹមជីវិតយ៉ាងពិបាកបែបនេះឯង! វាគ្មានឡើយការអាណិតអាសូរ និងសេចក្តីមេត្តាអ្វីទាំងអស់!
Cut...
YOU ARE READING
« ព្រោះបងស្រលាញ់អូន »
Actionអ្នកទាំងពីរសុទ្ធតែជួបគ្នាដោយចៃដន្យ ហើយភាពចៃដន្យក៏បង្កើតបានជាចំណងនៃសេចក្តីស្រលាញ់ដ៏អស្ចារ្យមួយ នៅក្នុងដំណើរជីវិតមួយនេះ ពួកគេនឹងត្រូវឆ្លងកាត់ឧបសគ្គដ៏លំបាកជាច្រើនហើយតើនៅចុងបញ្ចប់អ្នកទាំងពីរអាចជំនះ និងរស់នៅជាមួយគ្នាបានឬអត់? « ពិតណាស់! ព្រហ្មលិខិតចាមកឲ្...
