រឿង~រនាំងតណ្ហា~ភាគ9"សូកូឡា"

85 12 2
                                        

ភាគ9
នាពេលល្ងាច "ភូមិគ្រឹះណូរ៉ាវីត"

នៅឯចង្ក្រានបាយហ្វតកំពុងរៀបទុកដាក់ចានកែវដែរទេីបលាងរួចទុកក្នុងទូតាមកន្លែងយ៉ាងមានរបៀបរៀបរយ

«ម៉ែដោះ ខ្ញុំរៀបរួចហេីយ» រួចរាល់រាងតូចក៏ស្រែកប្រាប់ស្ត្រីចំណាស់នៅជ្រុងខាងមមាញឹកនឹងការបេះបន្លែទុកសម្រាប់អាហារពេលព្រឹកស្អែក

«អ្នកប្រុសចង់ឡេីងទៅសម្រាកហេីយឬអត់?»

«នៅទេ ហ្វតមិនទាន់ងងុយ» ញញឹមស្រស់ដាក់គាត់ ហ្វតលាងដៃដេីរទៅបេីកទូទឹកកករកទឹកផឹកតែក៏ប្រទះឃេីញនំខេកសូកូឡាមួយដុំឃេីញហេីយហារទឹកមាត់ចង់ញុាំភ្លាមព្រោះគេចូលចិត្តសូកូឡាខ្លាំងណាស់

«ម៉ែដោះនំនេះជារបស់អ្នកណា?»

«អ៎រ!ជារបស់អ្នកប្រុសជេមឲគេយកមកទុកក្នុងទូរទឹកកក»

«បងប្រុសទិញមកធ្វេីអី?» ហ្វតលេីកនំមកមេីលបែបឆ្ងល់ៗរួចស្រាប់តែនឹកដល់ពាក្យសម្តីរាងក្រាស់ព្រឹកមិញប្រាប់ថាមានរបស់ពិសេសឲខ្លួន តេីអាចជានំមួយដុំនេះដែរឬទេ?

«ចុះគាត់ទៅណាហេីយ?»

«ចេញទៅខាងក្រៅបាត់ហេីយ ហ្វតមានការអីមែនទេ?»

«អ៎! គ្មាន.គ្មានអីទេ» ទឹកមុខប្រែជាស្ងួតដាក់នំទុកវិញទាំងមិនទាន់អស់ចិត្ត

«ម៉ែដោះ ខ្ញុំចង់គេងសុំឡេីងទៅមុនហេីយណា៎»

«ចា៎ស!តាមសម្រួល»

ហ្វតឡេីងមកដល់មុខបន្ទប់ខ្លួន ដៀងភ្នែកមេីលបន្ទប់ជេមមីណាយ៍ក្បែរនោះបន្តិច រាងតូចងាកមេីលម្តងហេីយម្តងទៀតព្រោះនៅរសាប់រសល់ក្នុងចិត្តនឹងនំខេកមុននេះ

«ក្រាក!» ចុងក្រោយក៏បង្ខំចិត្តលួចចូលបន្ទប់នាយទាំងគ្មានការអនុញ្ញាត ជេីងស្រលូនឈានចូលមួយៗមេីលឆ្វេងមេីលស្តាំឲប្រាកដចិត្តថាជេមមិននៅពិតមែន

«មានអ្វីនៅក្នុងនេះទេ?» ប្រអប់នៅលេីតុទាក់ចិត្តរាងតូចឲដេីរទៅជិតចង់ដឹងចង់ឮចង់បេីកមេីលក្នុងនេះមានអីប៉ុន្តែក៏ភ័យខ្លាចថាត្រូវម្ចាស់បន្ទប់ដាក់ទោសដូចគ្នា

You've reached the end of published parts.

⏰ Last updated: Nov 20 ⏰

Add this story to your Library to get notified about new parts!

រឿង រនាំងតណ្ហាWhere stories live. Discover now