រឿង~រនាំងតណ្ហា~ភាគ8 "កាដូ"

74 14 6
                                        

ភាគ8

រាត្រីកាន់តែស្ងាត់យប់អាធ្រាត្ររារេខ្លួនកាន់តែជ្រៅ ត្រនិចនាឡិកាបង្វិលជារង្វង់ឥតឈប់ឈរ រាងកាយទាំងពីរអង្គុយជ្រុងខាងពីគ្នាផ្តោតអារម្មណ៍រៀងខ្លួន ព្រោះតែសភាពស្ងប់ស្ងៀមល្អផ្តល់នូវសំឡេងឮច្បាស់ចេញពីទូរទស្សន៍លាយលាក់នឹងសំឡេងបេះដូងកំពុងលោតញាប់របស់ហ្វត ស្ងាត់ខ្លាំងណាស់គ្មានអ្នកណានិយាយអីទេឬ?

ប្រាំនាទីក្រោយ

«ដូររឿងចេញទៅ!» ជេមមីណាយ៍ឱបដៃជ្រួញចិញ្ជេីមមុខងាប់ឡេីងដូចចងបាញ់ ខំមកអង្គុយមេីលរឿងនឹងគេនឹងឯងជិតមួយយប់គ្មានយល់ឈុតឆាកសូម្បីបន្តិច

«ហេតុអី?រឿងជិតចប់ហេីយ មិនដូរទេ» ហ្វតក្រវីក្បាលមិនព្រម តាមផ្តោតមេីលទូរទស្សន៍បន្ត

«រឿងមេីលមិនយល់ យេីងប្រាប់ឲដូរ»

«ទេ!និយាយហេីយថាមិនដូរ មេីលមិនយល់ជារឿងរបស់បងមិនពាក់ព័ន្ធនឹងខ្ញុំទេ» ស្តីរួចក្រវ៉ាតេឡេលេីតុមកកាន់ លេីកជេីងទាំងពីរដាក់លេីសាឡុងឱបជាប់ជាមួយតេឡេការពារមានមនុស្សមកដណ្តេីមយកបាន

«យេីងមិនចូលចិត្តនិយាយជ្រាំដែរ»

«អាយ! បងធ្វើអីនឹង?» ហ្វតស្រែកភ្ញាក់ក្រញ៉ាំងរៀបខ្លួនសឹងមិនទាន់ជេីងស្រលូនត្រូវជេមមីណាយ៍ទាញមកជិតក្រឆក់យកតេឡេពីដៃបានសម្រេច

«បងឲមកខ្ញុំវិញ ខ្ញុំជាអ្នកមេីលមុនជេម» កេីតទុកមិនសុខចិត្តទឹកមុខមហាកំសត់រលីងរលោងដូចកូនក្មេងទារទឹកដោះខុសត្រង់នេះទារតេឡេ

«ទូរទស្សន៍នេះជារបស់យេីង របស់ក្នុងផ្ទះសុទ្ធតែជារបស់យេីង កូនចុងគ្មានសិទ្ធិទេ!» វាចាឡេីងទាំងដាច់អហង្ការ

«បេីវាជារបស់បងមិចមិនបិទផ្លាកដាក់ ហាមអ្នកផ្សេងប្រេីប្រាស់ ដេីរបិទឲពេញផ្ទះទៅក្នុងបន្ទប់ដេក ចង្ក្រានបាយ សួនផ្កាក្នុងក្រៅ បន្ទប់ទឹកអីកុំទុក» សម្តីញាត់ៗក្របកដោយភាពក្លាហានដូចម៉ែប្រដៅកូន ធ្វើឲជេមមីណាយ៍បាញ់ខ្សែរភ្នែកសង្គ្រេឺតជេីងធ្មេញភ្លាម

«ផ្គេីន?»

«កូនចុងដូចខ្ញុំគ្មានសិទ្ធិផ្គេីនបងទេ» ហត់នឹងឈ្លោះហ្វតតូចចិត្តពេកស្ទុះក្រោកឈរដេីរចេញដេីម្បីបញ្ចប់រឿង

រឿង រនាំងតណ្ហាWhere stories live. Discover now