(ភាគ2,3,4,5គឺនិយាយសម្រាយពេលតួទាំងពីរជួបគ្នាលេីកដំបូង)
ត្រឡប់មកបច្ចុប្បន្ន
ហ្វតអង្គុយធ្មឹងនឹកគិតដល់រឿងកាលពីមុនប្រៀបដូចជាយកកាំបិតមកចាក់ទម្លុះបេះដូងឲធ្លាយខ្ចាយ តំណក់ទឹកថ្លាហូរកាត់ផែថ្ពាល់ជាបន្ទាត់ខ្សែរ តែគ្មានសំឡេង សម្រាប់គេវាឈឺ..ហួសថ្លែង
បញ្ចប់ក្រោយពេលដែរនាយនឹងគេគេងជាមួយគ្នានៅយប់នោះរួច អាចថាទេវតាមានភ្នែកផ្តល់ឱកាសឲគេបានចូលទៅជិតនាយកាន់តែកៀក វាជាពេលដែរគេមានសេចក្តីសុខខ្លាំងបំផុត គ្រប់ពេលបូរពេញដោយស្នាមញញឹមស្រទន់ នៅក្បែរនាយកាន់តែខ្លាំងគេរឹតតែមិនចង់ចាកចេញឆ្ងាញ មិនចង់បាត់បង់នាយសូម្បីបន្តិច អ្វីដែរនាយថាចង់បានគេអាចបំពេញឲទាំងអស់
ប៉ុន្តែក្រឡេកមេីលសភារបស់គេពេលនេះចុះខុសស្រឡះដាច់ពីពេលដំបូង គ្រប់យ៉ាងនៅតែតម្រូវឲផ្លាស់ប្ដូរមិនអាចហាមបាន នៅជិតនាយយូរៗទៅអារម្មណ៍របស់គេហាក់បែរបន្តិចម្តងៗ ភាពរីករាយក៏ចាប់ផ្តេីមរសាត់ទៅតាមខ្យល់ អ្វីៗទាំងស្រុងត្រូវជំនួសវិញដោយអារម្មណ៍ខ្មៅអាប់អួរ ស្ទាក់ស្ទើរ សោកសៅ ព្រោះតែនាយជាមនុស្សកោងកាច ហេីយភាពផ្តាច់ការរបស់នាយក៏ហោះរុំព័ទ្ធតាមលងបន្លាចខ្លួនគេមិនឈប់មិនឈរ នេះឬជាស្នេហាដែរនាយប្រគល់ឲគេ? គួរឲអស់សំណេីចណាស់!
«ក្រាក!» បន្ទាប់ពីស្លៀកពាក់ហេីយមិនចាំរាងក្រាស់ចេញពីបន្ទប់ទឹកទាន់ ហ្វតក៏បេីកទ្វាដេីរចេញទៅទាំងទឹកមុខស្លេកស្លាំងដូចមនុស្សបាត់បង់ឈាម
រាងតូចដេីរមកដល់សួនច្បារខាងក្រោយជាកន្លែងដែរគេចូលចិត្តខ្លាំងបំផុតនៅក្នុងផ្ទះនេះ ទីនេះមានខ្យល់អាកាសល្អ ស្ងប់ស្ងាត់ មានក្លិនផ្កាប្រហេីរៗក្បែរច្រមុះនាំមកនូវភាពស្រស់ស្រាយបំបាត់ទុកកង្វល់បានច្រេីន
«ម្លប់ត្រជាក់ល្អណាស់!» ជេីងស្រលូនដេីរសន្សឹមៗ លាតដៃទទួលយកអារម្មណ៍រំភេីយបូករួចខ្យល់ដង្ហេីមថ្លាៗចូលពោះ
«ផ្កា?!»
មួយនាទីក្រោយ
«ស្រឡាញ់ ស្អប់ ស្រឡាញ់ ស្អប់» ហ្វតប៉េះយកផ្កាកុលាបមួយទងមកបកស្រទាប់ម្តងមួយៗធ្វេីជាល្បែងទស្សន៍ទាយ
YOU ARE READING
រឿង រនាំងតណ្ហា
Horrorធ្លាប់ទេ?នៅពេលយេីងលួចស្រឡាញ់មនុស្សម្នាក់អស់ពីបេះដូង មិនគិតខ្វល់ពីអីទាំងអស់ មិនខ្វល់ថាគេល្អឬអាក្រក់ គ្រប់ពេលក្បែរគេអ្វីៗផ្លាស់ប្តូរទាំងស្រុង ខុសប្រែជាត្រូវ ខ្មៅក៏អាចក្លាយជាសបាន ទោះត្រូវដឹកដៃខ្លួនឯងចុះឋាននរកក៏ព្រម ព្រោះតែពាក្យថាស្រឡាញ់ខ្លាំង ចង់រស់នៅជ...
