រឿង~រនាំងតណ្ហា~ភាគ8 "កាដូ"

Start from the beginning
                                        

«ហ៊ានឈានតែមួយជំហានទៀត ចុះពីលេីគ្រែមិនរួចហាមបន្ទោសយេីងឲសោះ» ភ្នែកសម្លឹងទូរទស្សន៍គម្រាមរាងតូចបែបឈាមត្រជាក់ ហ្វតស្តាប់ឮដែរប៉ុន្តែមិនខ្លាចបោះជេីងទៅបន្ត

«មួយជំហានបីទឹក ចង់សាកឬអត់?»

«បងហួសហេតុពេកហេីយ» ខាំមាត់ទន្រ្ទាំជេីងថាឲទាំងហួសចិត្តព្រោះខ្លួនដឹងច្បាស់ស្រាប់ជេមមីណាយ៍និយាយគឺធ្វេី!

«ត្រង់ណា?»

«មនុស្សផ្តាច់ការចូលចិត្តគម្រាមខ្ញុំ»

«ជាមនុស្សរបស់យេីង បញ្ជាអីធ្វេីនឹង»

«តែខ្ញុំមិនមែននោះទេ»

«ឆាប់ឡេីង» ជេមមីណាយ៍មិនខ្ចីខ្វល់មិនមែនឬអត់មិនសំខាន់ រាងក្រាស់ទះសាឡុងតិចៗដាក់កំហិតឲមកអង្គុយកន្លែងដេីមជាបន្ទាន់

«ចង់នៅមួយយប់ទល់ភ្លឺឬមិចយ៉ាង?» ហ្វតត្រឡប់មកអង្គុយវិញទាំងមុខស្អុយប៉ែរទាញភួយជុំខ្លួនជិតឆឹងដូចខ្មោចមុាំមីបេីអាចចង់តែស្រែកយំឲបែកផ្ទះទេ

«យេីងមិនឲងេីបឯងគ្មានសិទ្ធងេីបទេ!» ផ្តាច់ការណាស់!

កាត់! ថ្ងៃស្អែកពេលព្រឹក

ហ្វតឈរខាងក្រៅរបងនិយាយជាមួយបុរសម្នាក់ទាំងស្នាមញញឹមពព្រាយហាក់ដូចជាមនុស្សសិទ្ធិស្នាល

«អរគុណលោកច្រេីនហេីយ»

«បាទ» សំណេះសំណេីគ្នារាល់រួចរាងតូចក៏ត្រឡប់ចូលក្នុងវិញជាមួយប្រអប់កាដូចង់បូរក្រហមតូចមួយយ៉ាងគួរឲស្រឡាញ់

ក្រាក! ឡេីងមកបន្ទប់ខ្លួនវិញទាញទ្វាបិទយឺតៗ

«វាជាអ្នកណា?»

«អួយ!បងចូលបានយ៉ាងមិច?» ហ្វតភ្ញាក់ព្រឺតស្រែកសួរយ៉ាងឆាប់រហ័សបន្ទាប់ពីឃេីញអ្នកជាបងនៅលេីគ្រែរបស់ខ្លួននាយចូលមកបានតាំងពីពេលណា?

«អាចោលម្សៀតណាឲគេយករបស់ឲឯង?» សម្លក់ហុចសាច់ហុចឈាមប្រអប់កាដូក្នុងដៃហ្វត

«បងចង់និយាយពីអី?ខ.ខ្ញុំស្តាប់មិនយល់ទេ» យកកាដូលាក់ក្រោយខ្នង ឈរទាំងភ័យបុកពោះរដាក់រដុបខ្លាំងណាស់

«អាម្នាក់នោះវាជាអ្នកណា?» ជេមមីណាយ៍ស្ទុះវឹងទាំងកំរោលក្រឆក់យកកាដូពីហ្វតសម្លុតសួរទាំងទំហឹងឮខ្ទរពេញបន្ទប់

«បងឲវាមកវិញជារបស់ខ្ញុំទេ» ហ្វតខំប្រឹងឈោងដៃដណ្តេីមមកវិញប៉ុន្តែយកមិនបានព្រោះរាងក្រាស់ខ្ពស់ពេក

«ទៅដេកលេីកជេីងឲវាមែនទេ?ទេីបបានរបស់នេះមក»

«ខ្ញុំមិនបានទៅគេងជាមួយគេទេ.អ្ហឹក!»

«យេីងមិនជឿ ប៉ុន្មានដងហេីយ?» នាយកាន់តែហួសហេតុហេីយ!ជេមមមីណាយ៍ចាប់ច្របាច់ថ្ពាល់រាងតូច ជំរិតសួរទាំងគ្មានហេតុផលដូចមនុស្សឆ្កួត

«មិនមែនជារឿងរបស់បងទេ..សូមអង្វរបងឲមកខ្ញុំវិញមកអ្ហឹក! ខ្ញុំសន្យាមិនឲបងឃេីញវាទៀតទេហុឹកៗ» ហ្វតសម្រក់ទឹកភ្នែកតក់ៗលួនតួអង្វរនាយជាមួយសម្លេងង៉ូវៗដូចកូនឆ្កែ

«របស់វាផ្តល់ឲសំខាន់ខ្លាំងចំពោះឯងឬ?»

«...» មិនឆ្លើយងក់ក្បាលតិចៗយំសស្រាក់ក្នុងចិត្តគិតខ្លាចជេមអាចនឹងក្រវែងប្រអប់កាដូនោះគប់ចោល

«យេីងសួរជាលេីកចុងក្រោយ បានវាមកពីណា?» សង្កត់សំឡេងធ្ងន់ៗសម្លក់រាងតូចសឹងជុះគ្រាប់ភ្នែក ហ្វតភ័យញ័រខ្លួនចំប្រប់មិនហ៊ានមេីលមុខនាយ

«វ.វាជាកាដូថ្ងៃខួបកំណេីតហុឹកៗ លោកប៉ាឲគេយកឲខ្ញុំអ្ហឹក!មិនមែននរណាផ្សេងនោះទេហុឹក!»

«ខួបកំណេីតឯងថ្ងៃនេះហ៎!»

«អ៊ុឹម!» ងក់ក្បាលជំនួសចម្លេីយ

«ល្អណាស់!យេីងក៏មានកាដូឲឯងដូចគ្នា ធានាបានថាពិសេសលេីកអ្វីទាំងអស់ឯងប្រាកដជាពេញចិត្តដិតដាមអារម្មណ៍...មិនអាចបំភ្លេចថ្ងៃកំណេីតដ៏អស្ចារ្យនេះបាន» ញញឹមលាក់គំនួច បោះប្រអប់កាដូឲហ្វតវិញមុននឹងសូកដៃក្នុងហោប៉ៅដេីរចេញយ៉ាងរំភេីយ

ចប់ភាគ8
តេីកាដូរបស់កាចក់ជាអ្វីទៅហ៎🫤🌚?
Thanks you for your reading na bey 🙏🫶👋

រឿង រនាំងតណ្ហាWhere stories live. Discover now