ពាក្យក្នុងចិត្ត

21 1 0
                                        

ជីវិតរបស់ខ្ញុំ PARK JONG SEONG

មិនមែនជាសម្លេងរបស់ខ្ញុំទេដែលចង់និយាយប៉ុន្តែវាជាអារម្មណ៍របស់ខ្ញុំ - អារម្មណ៍ដែលបានលាក់ទុកនៅក្នុងបេះដូងអស់រយៈពេលយូរ។

គ្រប់គ្នាគិតថាខ្ញុំអាចស្លាប់គ្រប់ពេលដែលខ្ញុំចេញក្រៅផ្ទះឬមន្ទីរពេទ្យដែលជាផ្ទះទីពីររបស់ខ្ញុំតែខ្ញុំមិនដែលគិតបែបនោះទេជីវិតខ្ញុំៗគិតថាវាថ្លៃណាស់មិនងាយស្លាប់ទេនោះក៏ព្រោះតែខ្ញុំបានទទួលងារថាជាអ្នកជំងឺប្រចាំដែលមានឈ្មោះព្យាបាលនៅក្នុងមន្ទីរពេទ្យច្រើនជាងគេទៅហើយបើសិនជាខ្ញុំងាយនឹងត្រូវស្លាប់មែនដូចដែលគ្រប់គ្នាគិតមិនមែនខ្ញុំអាចនៅរស់ដល់មានអាយុ២៧ឆ្នាំទាំងដែលខ្លួនខ្ញុំរាងកាយខ្ញុំមួយនេះគឺតែងតែស្តិតលើដៃគ្រូពេទ្យមកជាច្រើនឆ្នាំនោះទេបើសិនឲ្យខ្ញុំគិតដូចជាគ្រប់គ្នាគិតនោះគឺមិនអាចនោះទេបើសិនជា យមបាលចង់យកជីវិតខ្ញុំមែនប្រហែលជាយកតាំងពីខ្ញុំកើតមកទៅហើយមិនមែនទុក្ខឲ្យខ្ញុំរស់នៅសុខស្រួលយ៉ាងនេះទេវាពិតជាកំប្លែងណាស់ត្រូវទេដែលគិតថាជារឿងសំណាងនោះក៏ព្រោះតែមនុស្សជាច្រើនគិតថា ខ្ញុំរស់នៅក្នុងទុក្ខលំបាក់ព្រោះតែងតែឈឺ រហូតមក ប៉ុន្តែសម្រាប់ខ្ញុំ វាជាសំណាង - សំណាងដែល បានឲ្យខ្ញុំដឹងពីតម្លៃនៃការរស់នៅ។

លោកប៉ាហើយនឹងអ្នកម៉ាក់របស់ខ្ញុំតែងតែគិតថាខ្ញុំទន់ខ្សោយទើបមិនចង់ឲ្យខ្ញុំធ្វើអ្វីហើយតែងតែមើលថែខ្ញុំយកចិត្តទុក្ខដាក់ជាមួយខ្ញុំលើសប្អូនៗរបស់ខ្ញុំទៅទៀតតើវាមិនចម្លែកទេដែលលោកទាំងពីរខ្វល់ខ្វាយនឹងព្រួយបារម្មណ៍ជាមួយកូនប្រុសច្បង់ខ្លាំងជាងកូនប្រុសស្រីដែលជាប្អូននោះវាធម្មតាណាស់មនុស្សជាច្រើនតែងតែគិតថាប៉ាម៉ាក់គ្រប់រូបនឹងស្រឡាញ់ហើយផ្តល់ការមើលថែយ៉ាងល្អទៅកាន់អ្នកដែលជាកូនពៅនៅក្នុងគ្រួសារតែវាមិនដូច្នោះទេការស្រឡាញ់យកចិត្តទុក្ខដាក់ចំពោះកូនៗគឺមានភាពស្មើរគ្នាណាស់នៅក្នុងចិត្តរបស់របស់លោកទាំងពីរ ហើយកាលដែលយើងមើលឃើញថាគាត់ខ្វល់ខ្វាយចំពោះកូនម្នាក់នេះជាងកូនម្នាក់នោះនោះមិនអាចបញ្ជាក់បានថាគាត់មិនស្រឡាញ់ពួកគេទេតែដោយសារប៉ាម៉ាក់លោកដឹងច្បាស់ថាកូនរបស់គាត់ម្នាក់ណាអាចមើលថែខ្លួនឯងបានហើយម្នាក់ណាដែលមិនសូវជាចេះមើលថែខ្លួនឯងឬក៏ដោយសារហេតុផលជាច្រើនផ្សេងទៀតដូចជាស្ថានភាពពេលនេះចឹង
ខ្ញុំដឹងថា ប៉ា ម៉ាក់ និងប្អូនទាំងពីររបស់ខ្ញុំស្រឡាញ់ខ្ញុំជាងអ្វីៗទាំងអស់។ ពួកគេមើលថែខ្ញុំ ដូចជាការផ្តល់ជីវិតថ្មីម្តងទៀត។ ខ្ញុំមិនអាចសម្បីតែធ្វើការងារធ្ងន់ ឬទៅរៀនដូចសិស្សដទៃ បានក្នុងមួយសប្តាហ៍ ខ្ញុំទៅសាលាបានតែមួយថ្ងៃ ប៉ុន្តែថ្ងៃដែលនៅសល់ ខ្ញុំនៅមន្ទីរពេទ្យ។ ការរស់នៅក្នុង ពិភពដែលព័ទ្ធជុំវិញដោយជញ្ជាំងមន្ទីរពេទ្យ មិនមែនជារឿងងាយស្រួលទេ។ ប៉ុន្តែវាបានបង្រៀនឲ្យខ្ញុំដឹងថា "សុភមង្គល ពិតប្រាកដ" មិនមែនស្ថិតនៅលើសុខភាពល្អ ឬសំណាងល្អនោះឡើយ

ហើយជាចុងក្រោយខ្ញុំចង់និយាយពាក្យដ៏សាមញ្ញប៉ុន្មានម៉ាត់នេះថា ខ្ញុំ - Park Jong Seong - ស្រឡាញ់ប៉ា ម៉ាក់ និង ប្អូនទាំងពីរ

ពីខ្ញុំ Jay Park,#6sana20

6SANA20
Y.S.K 25.10.2025

ប្រពន្ធក្រៅច្បាប់ជាទីស្រឡាញ់Where stories live. Discover now