ពេលទ្វារក្រុមហ៊ុនបិទបេះដូង Heeseung ដូចជាជាប់គាំងនឹងភាពភ័យខ្លាច។គេចាកចេញពីក្រុមហ៊ុនមុនម៉ោងដែលត្រូវចេញវាជាការសម្រេចចិត្តធំមួយ ដែលគេមិនដែលគិតថានឹងធ្វើវា។ តែថ្ងៃនេះ គេគ្រាន់តែចង់ត្រឡប់ទៅផ្ទះឲ្យបានលឿនទៅកន្លែងដែលមានមនុស្សម្នាក់ដែលគេកំពុងខ្វល់ហើយនឹងព្រួយបារម្ភ។
ពេលរថយន្តឈប់មុខផ្ទះ Heeseung ឈប់ដង្ហើមបន្តិច។
"តើនាងកំពុងធ្វើអ្វី?"
"តើនាងបានញ៉ាំអាហារហើយឬនៅ?"
ការគិតរបស់ Heeseung ចំពោះ Jongseong បេះដូងឡើងកម្ដៅបន្តិចអារម្មណ៍ដែលមិនធ្លាប់មានតាំងពីរៀបការរួចតែបែរជាមកផ្លាស់ប្តូរនៅពេលនេះ
ដើរចូលផ្ទះ នៅក្នុងផ្ទះស្ងៀមស្ងាត់ មានពន្លឺភ្លើងភ្លឺតិចៗនៅផ្ទះបាយ។ Jongseong កំពុងឈរចំកណ្តាលបន្ទប់ ដាក់កែវទឹកលើតុ ហើយលើមុខមានភាពតាន់តឹងបន្តិចម្យ៉ាងគេមិនទាន់ជាស្រួលបួលផង។
" អូ! Heeseungបងមកហើយ"
សម្លេងសាមញ្ញ តែធ្វើឲ្យ Heeseung មានអារម្មណ៍ស្រួលចិត្តដូចទទួលបានការយកចិត្តពីមនុស្សជាទីស្រឡាញ់។
Heeseung ស្ដាប់តែពាក្យនោះប៉ុន្តែជើងគេហាកគាំងមិនឲ្យគេដើរទៅគេគ្រាន់តែឆ្លើយតបតិចៗ៖
"បាទ នាងយ៉ាងមិចហើយនៅមិនស្រួលខ្លួនត្រង់ណាទៀតឬអត់"នេះជាការបារម្ភរបស់គេគេប្រញាប់មកផ្ទះព្រោះតែប្រពន្ធគេឈឺ។វាប្រែជា Jongseong ក្លាយជាអ្វីៗគ្រប់យ៉ាងដែលគេចង់ត្រលប់មកផ្ទះ?
សម្លេងរបស់ Heeseung និយាយមកកាន់គេធ្វើឲ្យបេះដូងគេចាប់ផ្តើមញប់ញ័រ?
នៅពេល Jongseong ដើរមកជិតគេ ដាក់កែវទឹកលើដៃ របស់Heeseung ។
Heeseung គិតថាដៃនាងក្តៅពេក ឬក៏ជាដៃខ្លួនឯងកំពុងក្តៅ។
"តើអ្នកមិនអីទេ នាងមានបានទៅមន្ទីរពេទ្យឬអត់ក្រោយចេញពីក្រុមហ៊ុន."
ពាក្យ "បារម្ភ" នោះធ្វើឲ្យ Jongseong រីករាយណាស់បេះដូងលោតញាប់ដោយការរំភើបចំពោះការបារម្ភរបស់មនុស្សប្រុសម្នាក់នេះ។ គេរំភើបព្រោះមនុស្សម្នាក់នេះ អាចគិតពីគេហើយអាចសួរសុខទុក្ខពីគេបែបនេះ។គេសប្បាយចិត្តព្រោះរយៈពេល ៣ ខែមកនេះ ប្រុសម្នាក់នេះមិនដែលមើលឃើញតម្លៃគេឡើយរហូតដល់ពេលនេះ ពេលគេចង់ចាកចេញ។
DU LIEST GERADE
ប្រពន្ធក្រៅច្បាប់ជាទីស្រឡាញ់
Romantikមង្គលការលាក់ស្នេហ៍ Jongseong/ អ្វីគ្រប់យ៉ាងទាំងអស់ចំពោះខ្ញុំនៅពេលនេះគឺក្លែងក្លាយ មិនថាមុខដំណែងឬជាឈ្មោះគឺក្លែងក្លាយទាំងអស់ខ្ញុំទទួលស្គាល់ប៉ុន្តែក្តីស្រឡាញ់ដែលខ្ញុំមានចំពោះអ្នកវាជាការពិត Heeseung / ទង្វើគ្រប់យ៉ាងជាការបោកប្រាស់ពាក្យដែលអូននិយាយថាស្រឡាញ់...
