ភាគ១០

3 0 0
                                        

.

នៅក្នុងសណ្ឋាគារដ៏ប្រណីតមួយនៅកណ្តាលទីក្រុង ការ ដេញថ្លៃគ្រឿងពេជ្រដ៏សម្បូរបែបកំពុងត្រូវរៀបចំឡើង យ៉ាងអធិកអធម។

កម្មវិធីនេះត្រូវបានរៀបចំដោយ Sim Jeayun អ្នករចនាម៉ូដ គ្រឿងអលង្ការដែលកំពុងតែធ្វើការនៅក្រុមហ៊ុន Sim UG ដ៏ល្បីល្បាញនៅទូទាំងប្រទេសកូរ៉េ។

Heeseung ដែលទើបតែមកដល់ជាមួយប្រពន្ធរបស់គេ បានចូលមកស្វាគមន៍ម្ចាស់កម្មវិធីជាមួយនឹងស្នាមញញឹមរាក់ទាក់។ 

Heeseung "មើលទៅឯងដូចសប្បាយអដល់ហើយ Sim Jake"

Jake "ខ្ញុំពិតជារវល់ណាស់បងមកដល់ក៏ឆាប់ទៅអង្គុយលេខរៀងរបស់បងសិនទៅ"បម្រុងនឹងរត់ទៅទទួលភ្ញៀវសំខាន់ៗផ្សេងទៀតទៅហើយតែក៏

"អេ តែមិននឹងស្មានថាបងបែជាអាចបណ្តើរបងថ្លៃមកទាល់តែសោះឡើយ"

"សួស្តីបងថ្លៃខ្ញុំ គឺ Jaeyun ណាខ្ញុំគិតថាបងអាចនៅចាំខ្ញុំបានបងថ្លៃថ្ងៃនេះបងគួរតែទិញឲ្យច្រើនបន្តិចទៅព្រោះថាប្តីបងមានលុយច្រើនណាស់"មិនថារវល់យ៉ាងណាទេក៏ត្រូវតែរាក់ទាក់បងថ្លៃស្រីសិនដែរដើម្បីយកចិត្តគ្រែងនាងទិញគ្រឿងពេជ្ររបស់គេបួនប្រាំឈុន

"ខ្ញុំត្រូវទៅទទួលភ្ញៀវខាងនោះទៀតបងប្រុសបងនាំបងថ្លៃទៅកន្លែងសិនទៅ"

"យើងក៏ជាភ្ញៀវដែរ"Heeseung

"បងថ្លៃមិនប្រកាន់ផងបងប្រកាន់អី"

"មិចឯងដឹងគេមិនប្រកាន់"

"ខ្ញុំមិនអីទេ Heeseung ពួកយើងទៅខាងក្នុងទៅ"

"នៅតែបងថ្លៃល្អជាង"Jake និយាយចប់ក៏ប្រញាប់រត់ទៅទទួលភ្ញៀវសំខាន់ៗឯទៀតដែលបានមកចូលរួមក្នុងការដេញថ្លៃគ្រឿងអលង្ការរបស់គេភ្លាម

Jongseong"បានហើយឆាប់ចូលទៅក្នុងទៅបងនៅសម្លឹងគេទៀតគេទៅបាត់ហើយ"ដោយឃើញ Heeseung នៅតែតាមសម្លឹងអ្នកដែលមាននាមជាប្អូនជីដូនមួយមិនព្រមចូលទៅកន្លែងរបស់ខ្លួនសោះក៏ចាំទាញដៃគេចូលទៅតែម្តង

"គេរៀបចំកម្មវិធីដូចឆ្គួតចឹង"

"តែខ្ញុំយល់ថារៀបបានល្អណាស់"

"បើនាងមើលឃើញបែបនោះប្រហែលត្រូវកាត់វេនតាហើយ"

"នេះបងចង់ថាខ្ញុំខ្វាក់មែនទេ"

ប្រពន្ធក្រៅច្បាប់ជាទីស្រឡាញ់Where stories live. Discover now