ភាគទី21 គេគ្រាន់តែអាណិតនាង

63 3 0
                                        

ព្រឹកថ្ងៃថ្មីបានចូលមកដល់ មនុស្សគ្រប់គ្នាពួកគេអាចនិងសប្បាយរីករាយតែខុសប្លែកអីតែមនុស្សស្រីម្នាក់ដែលអង្គុយនៅលើសាឡុងដោយទឹកមុខក្រៀមក្រំចំណែកទូរទស្សន៍បើកចោលគ្មានអ្នកមើល។
"បើខ្ញុំរត់គេចពីគេបែបនេះតើវាល្អដែលទេ?!!"យូលីននាងគិតទាំងស្មុគស្មាញបើនាងរត់ចេញពីគេចុះប៉ានាង?បើគេធ្វើបាបប៉ានាងតើគិតយ៉ាងមិច?។
"ហ៊ើយ!!!"យូលីនដកដង្ហើមទាំងធុញទ្រាន់។
"អេ៎ អាលីនមកញុាំបាយ!!"នៅពេលគេធ្វើម្ហូបរួចរាល់ឌីរីនគេក៏បានហៅយូលីនឲមកញុាំបាយព្រឹក។
"អរ...ចា៎សទៅហើយ!!!"យូលីននាងភ្ញាក់ពីការគិតរួចក៏ដើរទៅតុអាហារ។
"អីយ៉ា ម្ហូបបងរីនធ្វើនៅតែឆ្ងាញ់!!"ញុាំបានបីបួនម៉ាត់យូលីននិយាយទាំងសើចស្ញេញដាក់គេ។
"បើឆ្ងាញ់ លីនញុាំឲច្រើនៗទៅ!!"លឺយូលីនសរសើរគេបែបនេះគេរំភើបរកអ្វីប្រៀបមិនបានហើយរួចឌីរីនក៏ចាប់សាច់ដាក់ចានបាយយូលីនញុាំទាំងញញឹមបិទមាត់មិនជិត។
"អឺ...យាយចឹងបងជូនញុមទៅសមុទ្រលេងតិចបានអត់?"យូលីនសួរគេបន្ដើរញុាំបាយបន្ដើរអាចថានេះជាទម្លាប់របស់នាងហើយ។
"បានតើ...ចុះលីនឯងចង់ទៅពេលណា?"ទោះដឹងថាគេនិងត្រឡប់ទៅវិញថ្ងៃនិងព្រោះតែរឿងការងារហើយក៏មានការប្រជុំនាថ្ងៃស្អែកតែឌីរីនគេក៏បានជ្រើសរើសលើកថ្ងៃវិញណាមួយមនុស្សដែលគេលួចស្រឡាញ់សុំហើយគេបដិសេធមិចនិងកើត។
"ពេលល្ងាចនិងហា៎!!"យូលីនមិននិយាយអីច្រើនទៀតក៏អោនមុខញុាំបាយតែម្ដងទៅព្រោះនាងអស់អីសួរហើយ។
ពេលល្ងាច....
មិនឲចាំយូរពួកគេទាំងពីរក៏រៀបអីវ៉ាន់ដាក់នៅគូទឡានរួចក៏បើកឡានចេញទៅ។
នៅក្នុងឡាន...
"បងរីន បងច្បាស់ហើយមែនទេថាលើកថ្ងៃប្រជុំរបស់បង?"យូលីននាងដឹងព្រោះនាងស្ដាប់លឺគេនិយាយទូរស័ព្ទទើបសួរគេហើយសួរទៀត។
"អឹម....វាមិនសំខាន់ជាងពេលវេលាដែលបងនៅជាមួយលីនឯងទេ!!"ទោះគេកំពុងបើកឡានក៏គេនៅតែឆ្លើយសំណួរដែលយូលីនសួរគេចង់ដប់ដងដោយគ្មានភាពធន់ទ្រាន់សូម្បីបន្តិច។
"......"យូលីននាងនិយាយអីលែងចេញបានត្រឹមអង្គុយស្ងៀមនាងដឹងថាឌីរីនគេមានអារម្មណ៍បែបណាចំពោះនាង។

ពួកគេបើកមិនយូរប៉ុណ្ណាក៏មានឡានសេរីទំនើបមួយគ្រឿងបានបើកមកវ៉ាឡានពួកគេហើយថែមទាំងឈប់ភ្លាមៗធ្វើឲឌីរីនចាំប្រាំងមិនទាន់ក៏ជ្រុលទៅបុកដើមឈើមួយកន្លែងព្រោះឌីរីនគេកាច់ចង្កូតដើម្បីកុំឲបុកគូទឡានខាងមុខហើយក៏ធ្វើឲយូលីនរងរបួសក្បាលបន្តិចផងដែល។
"លីនឯងកើតអីអត់?"នៅពេលគេបញ្ឈប់ឡានភ្លាមគេក៏សួរយូលីនទាំងក្ដីបារម្ភ។
"ខ្ញុំមិនអីទេ"យូលីនយកដៃប៉ះក្បាលទាំងឈឺ។
"មិនបានទេ...បងនាំឯងទៅពេទ្យ!!"ឲមិនអីយ៉ាងមិចបើគេឃើញឈាមហូរពីថ្ងាសនាងរាងច្រើនគួរសមដែល។

គុំនំសេ្នហ៌ប្រែបេះដូង Where stories live. Discover now