ភាគទី5 នាងមកទីនេះក្នុងនាមជាទាសករ

192 8 1
                                        

បន្ទាប់ពីស្រោចទឹកផ្កាជាមួយនាងតូចអុីអុីយ៉ាងយូរមកហើយឥឡូវនាងតូចទាំងពីរក៏ស្រោចហើយអស់ទើបនាំគ្នាយករបស់របរទៅទុកនៅកន្លែងដើមវិញរួចនាងតូចទាំងពីរក៏ដើរទៅភូមិគ្រឹះវិញទាំងសើចសប្បាយ

"ប្រាវ"

"អាយយ!!"

"ឯណាស្រីម្នាក់នោះ?"ដេវិតបន្ទាប់ពីនាយទៅអង្គុយសង្ងំក្នុងបន្ទប់ធ្វើការអស់រយះពេលច្រើនម៉ោងគួរសមដែលទើបនាយចុះមកក្រោមដើម្បីរកកាហ្វេផឹកតែបែលជាឃើញអ្នកបម្រើទាំងអស់ធ្វើការវិញក្រែងនាយមិនឲពួកគេធ្វើហីនាយទុកការងារទាំងអស់នេះឲនាងស្រីបិសាចនោះធ្វើតើមិចក៏ពួកគេថ្លើមធំហ៊ានជំទាស់បញ្ជាមិនស្គាល់នរកទេឬយ៉ាងមិច

"ខ្ញុំនៅទីនេះ លោករកខ្ញុំមានការអី"យូលីនបន្ទាប់ពីដើរចេញពីការស្រោចទឹកនៅខាងក្រោយភូមិគ្រោះរួចនាងក៏ដើរមកខាងមុខវិញតែមិននឹកស្មានថានាងនឹងលឺសម្លេងបែបនេះសោះ

"ហុឹស នាងចង់គេចពីការងារហេ៎?នាងមកនៅទីនេះក្នុងនាមជាអ្វីហា៎ស!!!"គ្រាន់តែឃើញវត្តមានរបស់មនុស្សម្នាក់ដែលនាយសួររកនោះបង្ហាញខ្លួននាយក៏ស្ទុះទៅចាប់ច្របាច់កនាងសឹងតែធ្វើឲនាងតូចដាច់ខ្យល់ភ្លាមៗ

"លែង ខឹកៗ!!"យូលីននៅពេលនាងមិនទាន់បានត្រៀមខ្លួនស្រាប់តែនាយខាងនោះត្រូវខ្មោចចូលតាំងពីពេលណាមិនដឹងស្ទុះមកច្របាច់កនាងទាំងកម្រោលធ្វើឲនាងតូចខាងនេះទៅប៉ះនិងជញ្ជាំងយ៉ាងខ្លាំង

"យើងសួរហេតុអីមិនឆ្លើយ?"ដេវិតនាយខឹងណាស់ខឹងត្រង់ថាយកសត្រូវមកសងសឹកតែបែលជាឲសត្រូវមកសើចសប្បាយនៅឯភូមិគ្រឹះរបស់នាយទៅវិញ ទើបបានបន្តិចនាយក៏ប្រលែងដៃវិញ

"ខ្ញុំដឹងថាខ្ញុំមកនេះក្នុងនាមជាអ្វី លោកមិនបាច់រំលឹក"បន្ទាប់ពីនាយប្រលែងដៃចេញពីការប្របាច់កនាងរួចនាងក៏និយាយទាំងភ្នែកនៅតែសម្លក់នាយខាងនោះមិនដាក់ពីភ្នែកតតែសោះ

"អឺ បើដឹងហើយមិចមិនទៅធ្វើ?អូរ បើម៉ោង4ល្ងាចនាងធ្វើមិនទាន់ហើយកុំសង្ឃឹមថាបានសុីបាយឲសោះ!!"បន្ទាប់ពីត្រូវនាងសម្លក់ចង់ជ្រុះគ្រប់ភ្នែកមកនាយក៏គំហកទៅនាងវិញព្រមទាំងសម្លក់នាងដោយមិនព្រមចាញ់

គុំនំសេ្នហ៌ប្រែបេះដូង Where stories live. Discover now