នៅក្នុងឡានមានស្ថានភាពស្ងាត់ជ្រងំមានតែ សំឡេងដកដង្ហើមរបស់អ្នកទាំងពីរតែមិន winter បានបំបែកភាពស្ងប់ស្ងាត់នោះមកវិញដោយសារតែនាងបាន ចាប់អារម្មណ៍ថា Karina មិនបានបីេកទៅកាន់កន្លែងដែលមាន restaurant នៅក្នុងក្រុងតែមានបែរទៅបីេកទៅកាន់ជាយក្រុងទៅវិញ។
"តីេបងកំពុងទៅណា? នេះមិនមែនជាផ្លូវទៅ restaurant ទេតីេបងកំពុងទៅណា???!"
"កំពុងទៅផ្ទះផ្ទាល់ខ្លួនរបស់បង"
"ហេតុអ្វីបានទៅទីនោះវិញ?"
"ហេហេ បងមិនបានបញ្ជាក់ប្រាប់ថាយីេងទៅញុាំ អាហារពេលល្ងាច នៅឯ restaurant ឯណាចឹងហីេយកុំ ភ្ញាក់ផ្អើលអី"
និយាយហើយថែមទាំងកាន់ដៃរបស់ winter យកមកថីេបនិងស្រស់ស្រូបយកក្លិនរបស់នាងហាក់ដូចជាងប់ងល់នឹងវាខ្លាំងណាស់។
"មកដល់ហើយ"
Karina បានចុះពីលីេឡានទៅបីេកទ្វារឲ្យ winter ពេលនាងចុះមកនាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដោយសារតែនៅខាងមុខផ្ទះមាន ការរៀបចំយ៉ាងស្រស់ស្អាតហាក់ដូចជាមានកម្មវិធីអ្វីមួយដូច្នោះ។
Karina បានកាន់ដៃមិត្តស្រីនៅកាន់ តុនៅខាងមុខនោះថែមទាំងមានសរសេរពាក្យថា marry me នៅខាងក្រោយនោះទៀតផង។
"តីេវាជាអ្វី?"
Winter បានសួរទៅកាន់ karina ទាំងនៅឈរធ្មឹងនៅឡីេយហាក់ដូចជា ភ្ញាក់ផ្អើលនូវអ្វីដែលខ្លួនបានឃីេញនៅចំពោះមុខ។
"ភ្ញាក់ផ្អើលមែនទេ? ទាំងអស់នេះគឺសម្រាប់អូនបងធ្វីេវាជាពិសេសគឺសម្រាប់តែអូនម្នាក់ប៉ុណ្ណោះ"
និយាយហើយនាងបានទាញយក កៅអីមួយមកឲ្យ winter មកអង្គុយនិងម្ខាងទៀតសម្រាប់ខ្លួនឯង។
"ទាំងអស់នេះក្នុងឱកាសអ្វីដែរទៅ?"
និយាយតាមត្រង់ទៅ winter បានដឹងរួចទៅហីេយថា karina មានគម្រោងធ្វើអ្វីតែនាងធ្វីេពុតជាមិនដឹងព្រោះពិបាកក្នុងការបញ្ចេញប្រតិកម្ម មិនមែននាងមិនសប្បាយចិត្តនឹងវាទេ ប៉ុន្តែការរៀបការវាហាក់ដូចលឿនពេកសម្រាប់នាងក្នុងវ័យប៉ុននេះ។
"បងដឹងថាអូនដឹង"
Karina និយាយហីេយ winter បានត្រឹមតែងក់ក្បាលយល់ស្រប ហើយ karina ក៏និយាយបន្តថែមទាំងចាក់ស្រាវីស្គីចូលក្នុងកែវបណ្តេីរ។
