ភាគទី1

334 36 1
                                        

នៅតាមដងផ្លូវនាយប់ដ៏ស្ងប់ស្ងាត់មានឡានពណ៍ខ្មៅមួយគ្រឿងកំពុងធ្វីេដំណីេរយ៉ាងលឿនហាក់ដូចជាមានការប្រញាប់ សំណាងល្អនៅគឺជាពេលយប់ជ្រៅមិនលូវមានឡានបីេកបរច្រីេន។

រថយន្តមួយគ្រឿងនោះបានបីេកទៅដល់វិមានមួយហីេយវត្តមានរបស់នារីម្នាក់បានចុះពីលីេឡានយ៉ាង ភ័យស្លន់ស្លោ។

"ម៉ាក!!! តីេពេលនេះនាងនៅឯងណា?"
នារីម្នាក់នោះបានសួរទៅកាន់អ្នកដែលអ្នកម្តាយទាំងទឹកភ្នែកហូរមិនឈប់ នាងបន្តយំមិនឈប់នាងហាក់ដូចជាស្តាយក្រោយជាមួយរឿងអ្វីម្យ៉ង។

"មិនអីទេកូននាងមិនអី នាងប្រាកដជាមិនអីទេកុំយំ"
អ្នកជាម្តាយនិយាយទាំងអោបកូនស្រីរបស់គាត់ដីេម្បីលួងលោម តែនាងនៅតែយំមិនឈប់ដែលយីេងអាចស្មានដឹងថារឿងមួយពិតជាប៉ះពាល់ដល់ អារម្មណ៍របស់នាងខ្លាំងណាស់។

"កូនខុស កូនមិនគួរស្រឡាញ់នាងខ្លាំងពេករហូតដល់ ហាមនាងមិនឲ្យនាងធ្វីេអ្វីគ្រប់យ៉ាង កូនធ្វើបាបនាង ធ្វើបាបផ្លូវចិត្តរបស់នាង ប្រើប្រាស់អំពើហិង្សាលើនាង ឥឡូវនេះទីេបកូនដឹងថាកូនពិតជា អាក្រក់ខ្លាំងណាស់"
នាងនិយាយទាំងទឹកភ្នែកហូរមិនព្រមឈប់ដូចជាដឹងនូវកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តទៅកាន់មនុស្សស្រីម្នាក់នោះ។

"ម៉ាក់ ម៉ាក់ ប្រាប់កូនមកថាពេលនេះនាងនៅទីណា?"
នាងបាននិយាយទៅកាន់ម៉ាក់របស់នាងទងញ័រមាត់

"នាងកំពុងតែសម្រាកនៅ មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ម៉ាក់ថានាងស្ទីេតែបាត់បង់ជីវិតទៅហីេយដោយសារតែហូរឈាមច្រីេនពេក នាងប្រហែលជាមិនអាចដូចមុនទេ"
ទឹកមុខរបស់នាងប្រែប្រួលទៅជាភ្ញាក់ផ្អើលភ្លាមក្រោយពីបានលឺនូវអ្វីដែលម៉ាក់របស់នាងបាននិយាយ។

"អូព្រះជាម្ចាស់ ឲ្យបងសុំទោសបងខុសៗដែលធ្វីេបាបអូន...បងសុំទោស..."។

cut

នៅមន្ទីរពេទ្យមួយ, បន្ទប់លេខ 202

តុៗៗៗៗ សំឡេងគោះទ្វារបានបន្លឺឡីេង

"អ្នកនាងដល់ពេលត្រូវញុំាអាហារហីេយ"
គិលានុបដ្ឋាយិកាបានបីេកទ្វារចូលទៅក្នុងបន្ទប់ដែល មានសភាពស្ងប់ស្ងាត់ រួមមានវត្តមានរបស់នារីម្នាក់កំពុងអង្គុយសម្លឹងមីេលទៅខាងក្រៅបង្អួចទាំងទឹកមុខក្រៀមក្រំ។ គិលានុបដ្ឋាយិកាមិនបាននិយាយអ្វីច្រីេនទេគ្រាន់ដាក់អាហារនៅលីេតុមុននឹងចេញត្រឡប់ទៅវិញ។ នារីដែលអង្គុយមីេលទៅបង្អួចបានងាកក្បាលមកមីេលទៅកាន់អាហារហាក់ដូចជានាងគ្មានចំណង់នឹងវាទាល់តែសោះនាងបានបន្លឺសំឡេងដូចជាកំពុងតែសីេចចំអកទៅកាន់វា។

មិនដែលគ្រប់គ្រាន់ (winrina)Место, где живут истории. Откройте их для себя