"ឯងចង់ធ្វើបាបយើងមែនទេ Taehyung" Jimin
"អត់ទេ" Taehyung
"បើអត់ទេ ហេតុអ្វីមិនជូនយើងទៅមន្ទីរពេទ្យនៅសេអ៊ូល? ចាំបាច់អី មកដល់មន្ទីរពេទ្យនៅឯជាយក្រុងបែបនេះហា៎ស" Jimin
"ក្រែងឯងចង់ឲ្យយើងជូនមកមន្ទីរពេទ្យមែនទេ... នេះហើយមន្ទីរពេទ្យ " Taehyung ឈប់ជំហានដើរ ងាកមកនិយាយជាមួយJiminដែលដើរតាមក្រោយគេនោះ
"តែក៏មិនមែនមកមន្ទីរពេទ្យឆ្ងាយបែបនេះដែរ..នេះសំណាងហើយយើងមិនកើតអីធ្ងន់ធ្ងរ ចុះបើសិនជាយើងកើតអីធ្ងន់ធ្ងរវិញនោះ មិនស្លាប់បាត់ហើយឬយ៉ាងមិច" Jimin
"ចុះឥទ្បូវមានកើតអីធ្ងន់ធ្ងរឯណា នេះយើងពិតជាអាណិតលោកអ៊ំparkណាស់ ដែលមានកូនប្រុសម្នាក់ពូកែពិនរករឿងបែបនេះ...ហ៉ើយ" Taehyung
"ឯង..." Jimin រកស្រែកជេររាងតូចTaehyungហើយ តែជ្រើសការមិនជេរវិញ រួចក៏ដើរបំបុកស្មារTaehyungទៅបាត់
" ហ៉ើយ..." Taehyung ក្រវីក្បាលហួសចិត្ត ទាំងដកដង្ហើមធំ
ក្រោយពីមិនអាចធ្វើអីTaehyungបាន Jiminដើរសុខៗក៏ស្រាប់តែក្រទ្បេកភ្នែកទៅជ្រុងម្ខាងជិតទ្វារមន្ទីរពេទ្យ ក៏ឃើញរទេះរុញអ្នកជំងឺ ទើបគេងាកបែរក្រោយមើលTaehyungទាំងញញឹមចុងមាត់ ទើបរត់សំដៅទៅរករទេះនោះភ្លាម រកតែ Taehyung ស្រែកមិនទាន់
"អេ៎...Jimin ឯងទៅណានឹង?" Taehyung ស្រែកហៅJiminតែគេមិនតប ចំណែកJimin បន្ទាប់រត់ទៅយករទេះរុញនោះហើយ ក៏ត្រទ្បប់មកវិញ
"ហើយឯងទៅយករទេះរុញមកធ្វើអី" Taehyung ស្រែកសួរ ទាំងមិនយល់ពីJiminដែលសុខៗរត់យករទេះមក មួយថ្ងៃដែរគេបានជួបJimin គឺថាJiminរករឿងគេមិនឈប់មិនឈរ ប្រៀបដូចជាកូនក្មេងអាយុទើប5ឆ្នាំអញ្ជឹង ធ្វើឪ្យគេសឹងតែឈឺក្បាលទៅហើយ
"ក៏យើងយកមកឪ្យឯងរុញយើងនឹងហើយ" Jimin
"ហា៎..អីគេ ឯងឆ្កួតមែនទេ ហេតុអ្វីក៏ត្រូវរុញដែរ? ឯងមិនបានឈឺជើងឯងណា ឯងឈឺដៃតើ" Taehyung ឃើញទេ មិនទាន់ទាំងបានស្អីផង Jiminក៏មករករឿងគេទៀតហើយ ស្បត់ហើយថា បើសិនជាជួបJiminពេលក្រោយ គេច្បាស់ជាជៀសពីJiminតែម្តង
"ជើងយើងមិនបានឈឺទេ ប៉ុន្តែយើងមិនចង់ដើរទេ ហត់ យ៉ាងមិចមានបញ្ហាដែរទេ?" Jimin
ESTÁS LEYENDO
ចំណងស្នេហ៍ អាពាហ៍ពិពាហ៍លក្ខខណ្ឌ🥀
Romance"ដើម្បីបានសម្រេចនូវបំណងរបស់ខ្លួន សុខចិត្តធ្វើអ្វីគ្រប់យ៉ាងឪ្យតែអ្នកម្ខាងទៀតយល់ព្រមរៀបការជាមួយខ្លួនទាំងមិនបានស្រលាញ់គ្នាសោះ តើចំណងអាពាហ៍ពិពាហ៍មួយនេាះនឹងត្រូវបន្តឬក៏ត្រូវបញ្ចប់?" "លោកគ្មានជម្រើសនោះទេចនជុងហ្គុក លោកត្រូវតែយល់ព្រមរៀបការជាមួយខ្ញុំ"ថេយ៉ុង ...
Part 13: រករឿង
Comenzar desde el principio
