Episode 03: អ្នកណាជាកូនរបស់អ្នកស្រី?

26 5 0
                                        

+ពេលល្ងាច

យើងងាកមកមើលខាងក្នុងភូមិគ្រឹះដល់ស្គឹមស្គៃមួយនេះវិញ បានបង្ហាញឪ្យឃើញពីស្រ្តីម្នាក់រាងចំណាស់បន្តិចកំពុងតែដើរទៅវិញទៅមកកាត់មុខអ្នកជាស្វាមីយ៉ាងអន្ទះសា ជាហេតុធ្វើឲ្យអ្នកជាស្វាមីដែលកំពុងអង្គុយមើលទូរទស្សន៍នោះវិលមុខជាខ្លាំង មិនឪ្យគាត់វិលមុខបានយ៉ាងមិច បើគាត់កំពុងតែជក់ចិត្តនឹងទូរទស្សន៍ផង សុខៗបែបជាត្រូវភរិយារបស់គាត់ដើរទៅដើរមករកតែគាត់មើលអីមិនបានសោះទ្បើយ

"ហើុយ.. លោកបង! ស្មាននេះទៅហើយមិចក៏នៅមិនទាន់ឃើញកូនថេយ៍មកវិញអញ្ជឹង?" អ្នកស្រីkim ស្រដីសួរទៅកាន់លោកkimដែលកំពុងមើលទូរទស្សន៍ធ្វើមិនដឹង នេះគាត់ធ្វើម្ហូបយូរណាស់ទៅហើយនៅមិនទាន់ឃើញរាងតូចមកដល់ទៀត

"បើអូននៅតែដើរទៅដើរមកបែបនេះទៀត បងច្បាស់ជាវិលមុខជាមិនខានទ្បើយ! មកអង្គុយចុះមក បន្តិចទៀតកូនថេយ៍មកដល់ឥទ្បូវហើយ!" លោកkim ងាកទៅចេញពីទូរទស្សន៍បន្តិច ទើបទាញដៃអ្នកស្រីkimឪ្យអង្គុយចុះលើសាទ្បុងក្បែរគាត់ មុននឹងស្រដីទៅកាន់អ្នកជាភរិយារបស់ខ្លួនដែលកំពុងតែអន្ទះសារ សឹងតែធ្វើឲ្យគាត់ចង់វិលមុខតាមទៅហើយ

"ហើុយ..(ផាច់)! បន្តិចទៀតរបស់បងនឹងជាលើកទីប៉ុន្មានហើយ អូនស្តាប់ទ្បើងហឹងត្រចៀកទៅហើយ...." អ្នកស្រីkim លើកដៃវ៉ៃលោកkimដោយគ្រឺតខ្នាញ់នឹងអ្នកជាស្វាមីពេក តាំងតែពីគាត់ទៅផ្សារ ត្រទ្បប់មករៀបចំម្ហូបអាហាររួចរាល់អស់ទៅហើយ នៅតែមិនឃើញអ្នកជាកូនមកវិញទៀត ឪ្យតែសួរលោកkimពេលណាចម្លើយរបស់គាត់គឺ"បន្តិចទៀត...កូនថេយ៍មកដល់ហើយ"តែរហូតនឹង

"អ៎ួយ...អូន! មិចក៏វ៉ៃបងទៀតហើយ" លោកkim

"ក៏មកពីបងនឹងហើយ!" អ្នកស្រីkim

"មិចក៏មកពីបងទៀតហើយ បើបងនិយាយតាមប្រុសbinដែលនឹង ហើយអូនមក...." លោកkim រកហាស្តីបន្តទៅកាន់ភរិយាហើយ ស្រាប់តែមានសម្លេងទ្បាននៅខាងមុខផ្ទះ ដែលអាចឲ្យអ្នកនៅខាងក្នុងភូមិគ្រឹះឮសម្លេងបាន

"ប្រហែលជាកូនថេយ៍មកហើយ អូនចេញទៅមើលសិន" គ្រាន់តែឮសម្លេងទ្បានភ្លាម អ្នកស្រីkimរហ័សងើបពីសាទ្បុងទាំងស្នាមញញឹមហាក់ដូចជាសប្បាយចិត្តយ៉ាងអញ្ជឹង ដើរយ៉ាងញាប់ជើងសំដៅទៅមុខផ្ទះ អ្នកទាំងអស់គ្នាមានឆ្ងល់ទេ ហេតុអីបានជាអ្នកស្រីkimអន្ទះសារហាក់សប្បាយចិត្តចង់ជួបTaehyungខ្លាំងយ៉ាងចឹង គ្រាន់តែគាត់បានដឹងដំណឹងថារាងតូចត្រទ្បប់មកវិញ ទាំងដែលរាងតូចជាកូនប្រពន្ធដើមសោះ ព្រោះពេលដែលគាត់ឈានជើងចូលមកក្នុងផ្ទះនេះដំបូង គាត់បានជួបជាមួយTaehyungធ្វើឪ្យគាត់មានអារម្មណ៍ថាមិនសូវចូលចិត្តក្មេងម្នាក់នេះប៉ុន្មានទេ ប៉ុន្តែដល់ពេលដែលគាត់នៅក្នុងផ្ទះនេះយូរៗទើបដឹងរឿងរ៉ាវជាច្រើនពាក់ពន្ធ័នឹងគ្រួសារមួយនេះ បន្ទាប់ពីគាត់បានដឹងរឿងដែលពាក់ពន្ធ័នឹងរាងតូចហើយ ជាហេតុធ្វើឪ្យគាត់ប្រែជាអាណិត ស្រលាញ់ ថែមទាំងព្យាយាមចូលទៅជិតរាងតូច លួងលោមគេផ្តល់ភាពកក់ក្តៅឪ្យគេ ទាំងការស្រលាញ់ ទាំងតាមចិត្ត ទាំងការពារ ស្ទើរតែលើសជាងកូនបង្កើតរបស់គាត់ទៅទៀត តែលទ្ធផលដែលគាត់ទទួលបានមកវិញគឺពាក្យសម្តីមិនសមរម្យរបស់Taehyung ប៉ុន្តែគាត់ក៏មិនខឹង មិនប្រកាន់គេដែរ មានតែពាក្យថាស្រលាញ់ដដែលទាំងដែលគាត់ដឹងរួចហើយថាគេមិនចូលចិត្ត ស្អប់គាត់ក៏ដោយ!!!

ចំណងស្នេហ៍ អាពាហ៍ពិពាហ៍លក្ខខណ្ឌ🥀Where stories live. Discover now