ក្រោយពីរងចាំអស់រយៈពេលយ៉ាងយូរទីបំផុតទ្វារនៃបន្ទប់សង្គ្រោះបន្ទាន់បាន របើកទ្បើងបង្ហាញឪ្យឃើញលោកគ្រូពេទ្យដើរចេញមកទាំងមុខក្រៀមក្រំនិងសោកស្តាយបំផុត ហើយក៏នាំពួកគេទៅនិយាយគ្នានៅបន្ទប់ពិគ្រោះ..!
+ ក្នុងបន្ទប់ពិគ្រោះ~~
"លោកគ្រូពេទ្យ..តើប្រពន្ធនិងកូនប្រុសរបស់ខ្ញុំ ពួកគេយ៉ាងមិចហើយ ពួកគេមិនអីទេមែនទេលោកគ្រូពេទ្យ..!" លោកKim ពោលទ្បើងទាំងអន្ទះសារជាខ្លាំង
"បាទ..កូនប្រុសរបស់លោកគេបានផុតពីគ្រោះថ្នាក់ហើយ...ប៉ុន្តែគេ..." លោកគ្រូពេទ្យ
"គេយ៉ាងមិចលោកគ្រូពេទ្យ...គេកើតអ្វីមែនទេលោកគ្រូពេទ្យ" លោកKim រហ័សសួរត្បកទៅកាន់លោកគ្រូពេទ្យវិញភ្លាមទាំងអន្ទះសារជាខ្លាំង
"គេមិនបានកើតអ្វីទេលោកKim...លោកកុំបារម្ភអីគ្រាន់តែមានរឿងបន្តិចបន្តួចដែលកើតទ្បើងចំពេាះគេ តែប៉ុណ្ណោះ...សូម្បីតែខ្ញុំផ្ទាល់សឹងតែមិនជឿដូចគ្នា...!" លោកគ្រូពេទ្យ
"...." លោកKim ស្ងាត់មាត់បន្តិចទាំងមានភាពងើយឆ្ងល់និងចង់ដឹងដូចគ្នា តើមានអ្វីកើតទ្បើងចំពោះកូនប្រុសរបស់គាត់!! កុំថាទ្បើយលោកKimសូម្បីតែTaegiiក៏ចង់ដឹងដែរ ដោយឃើញពួកគេស្ងៀម ដូច្នេះគាត់ក៏ស្រដីបន្ត
" លោកមានដឹងដែរទេថា កូនប្រុសរបស់លោកមានឈាមជាOmega" លោកគ្រូពេទ្យ និយាយមិនទាន់នឹងចប់ផង ពីរនាក់ឪពុកកូនឯណោះវិញនាំគ្នាស្រែកទ្បើងទាំងភ្ញាក់ផ្អើល
"ហា៎ស...Omegaហេស៎" លោកKimនិងTaegii
"បាទ...ពិតមែនហើយ..គេមានឈាមជាOmegaដែលជាប្រភេទមនុស្សប្រុសអាចពពោះកូនបានដោយខ្លួនឯងដូចទៅនឹងមនុស្សស្រីទូទៅដែរនៅពេលដែលគេមានដៃគូ ប៉ុន្តែវាមិនមែន100%ទ្បើយ ហើយការដែលជួបគ្រោះថ្នាក់ចរាចរណ៍លើកនេះបានធ្វើឪ្យរាងកាយនិងប្រពន្ធ័
ភាពសាំុរបស់គេត្រូវចុះខ្សោយជាខ្លាំងមួយកម្រិតទៀតទើបអាចវិវត្តន៍ក្លាយទៅជាOmega ពិតប្រាកដ.." (adminចេះតែដាក់ទេ ព្រោះadminក៏មិនសូវដឹងពីOmegaអីដែរ:)
ក្រោយពីស្តាប់សម្តីរបស់គ្រូពេទ្យហើយនោះទើបធ្វើឪ្យTaegiiស្រាប់តែស្រម៉ៃឃើញរូបភាពអតីតកាលរបស់ម្តាយទៅលើប្អូនប្រុសរបស់ខ្លួន មិនថាការថ្នាក់ថ្នម ការមើលថែ ការយកចិត្តទុកដាក់របស់អ្នកជាម្តាយទៅកាន់ប្អូនប្រុសយ៉ាងចម្លែកខុសពីធម្មតា ដោយសាច់រឿងបានបង្ហាញឪ្យឃើញថា....
YOU ARE READING
ចំណងស្នេហ៍ អាពាហ៍ពិពាហ៍លក្ខខណ្ឌ🥀
Romance"ដើម្បីបានសម្រេចនូវបំណងរបស់ខ្លួន សុខចិត្តធ្វើអ្វីគ្រប់យ៉ាងឪ្យតែអ្នកម្ខាងទៀតយល់ព្រមរៀបការជាមួយខ្លួនទាំងមិនបានស្រលាញ់គ្នាសោះ តើចំណងអាពាហ៍ពិពាហ៍មួយនេាះនឹងត្រូវបន្តឬក៏ត្រូវបញ្ចប់?" "លោកគ្មានជម្រើសនោះទេចនជុងហ្គុក លោកត្រូវតែយល់ព្រមរៀបការជាមួយខ្ញុំ"ថេយ៉ុង ...
