"ហ៊ើុយ...ពីរនាក់នេះនៅតែដដែល" លោកគ្រូ និយាយតិចៗលឺតែខ្លួនឯង នៅឆ្នាំដែល ថេយ៉ុង និង ជីមីន អ្នកណាៗក៏ដឹងថា2នាក់ឮនេះឪ្យតែជួបគ្នាម្តងណាមិនដែលត្រូវគ្នាស្អីទេ ជាពិសេសជីមីនតែម្តង តាមញ៉ោះ តាមឆេវឆាវ តាមនិយាយឌឺដងដាក់ថេយ៉ុងរហូត មិនដឹងជាមានរឿងអីកើតទ្បើងទេចំពោះ2នាក់នឹងទេ
បន្ទាប់ពីជីមីនទៅផ្លាស់ប្តូរសម្លៀកបំពាក់រួចហើយនោះ គេក៏ទ្បើងទៅសែវៀនប្រកួត ការប្រកួតក៏ចាប់ផ្តើម រាងតូចទាំងពីរឈរសម្លឹងមុខគ្នាចង់សីុសាច់ហុតឈាមគ្នាហើយ ខណៈពេលដែលមុនប្រកួត រាងតូចជីមីននឹងថេយ៉ុងឈរទន្ទឹមគ្នា រួចក៏អោនគោរពគ្នា បន្ទាប់មកការប្រកួតក៏ចាប់ដោយថេយ៉ុងលើកដៃវាយជីមីន ចំណែកជីមីនក៏យកដៃរងនិងវ៉ៃតបទៅថេយ៉ុងរហូត ប៉ុន្តែមិននៅតែមិនឈ្នះថេយ៉ុងទៀត ទើបជីមីនក្រោកឈររួចក៏គិតល្បិចមួយចេញមក បន្ទាប់ពីក្រោកឈរហើយសម្លឹងមើលមុខគ្នាជីមីនក៏រត់ទៅរកថេយ៉ុងដោយលើកដៃខ្វាចរាងតូច ហេតុតែថេយ៉ុងដឹងក៏ព្យាយាមគេច តែគេចមិនផុតក៏ត្រូវជីមីនខ្វាចចំកញ្ជឹងករ
"អា៎..ឯងលេងខ្វាច" Taehyung
"យើងមិនបានលេងខ្វាច ឯងមិនប្រយ័ត្នខ្លួនឯង" Jimin
"បានតើ " Taehyung និយាយហើយក៏រត់ទៅរកJiminម្តង ដោយលើកនេះគេវ៉ៃជីមីន ចំណេកជើងក៏ប្រទាក់ជាមួយជីមីនឪ្យដួល រួចក៏ចាប់លើកJiminបោកទៅលើកម្រាលពូកនោះយ៉ាងខ្លាំងតែម្តង
"អា៎ៗ...ហិហិ ដៃរបស់ខ្ញុំ...គីម ថេយ៉ុង ឯងធ្វើឪ្យដៃរបស់យើងបាក់ហើយ....ហា៎ហា៎...ឈឺ" Jimin ដេកនៅលើកម្រាល ស្រែកយំពេញនឹងតែម្តង
"យើងយ៉ាងមិចអ្នកណាអោយឯងលេងល្បិចមុន" Taehyung ញញឹមឌឺដង សម្លឹងមើលJiminដែលដេកនោះ រួចក៏ដើរទៅកាន់Yeonwonដែលកំពុងកាន់ទូរសព្ទJimin live នោះមុននឹងស្រដីទ្បើង
"ទឹកដៃគេនៅតែអន់ដដែល" ថាហើយក៏ចុចបិទការliveនោះ រួចងាកទៅមើលJiminដែលមានលោកគ្រូកំពុងជួយលើកគេឪ្យក្រោកឈរទាំងយំ
"យ៉ាងមិចហើយ ចង់ប្រកួតបន្តទៀតទេ ក្រែងល៎ឈ្នះយើង" Taehyung និយាយទ្បើងទាំងញញឹមឌឺដាក់Jimin
"ហុឹស ឯងនៅមានមុខមកសួរយើងទៀតមែនទេ ហិហិ.. បើឯងមិនលេងខូចយើងទេ យើងក៏មិនចាញ់ឯងដែរ" Jimin
YOU ARE READING
ចំណងស្នេហ៍ អាពាហ៍ពិពាហ៍លក្ខខណ្ឌ🥀
Romance"ដើម្បីបានសម្រេចនូវបំណងរបស់ខ្លួន សុខចិត្តធ្វើអ្វីគ្រប់យ៉ាងឪ្យតែអ្នកម្ខាងទៀតយល់ព្រមរៀបការជាមួយខ្លួនទាំងមិនបានស្រលាញ់គ្នាសោះ តើចំណងអាពាហ៍ពិពាហ៍មួយនេាះនឹងត្រូវបន្តឬក៏ត្រូវបញ្ចប់?" "លោកគ្មានជម្រើសនោះទេចនជុងហ្គុក លោកត្រូវតែយល់ព្រមរៀបការជាមួយខ្ញុំ"ថេយ៉ុង ...
