«បងមិនទៅធ្វើអីគេទេ! ផ្លូវច្បាប់មាន» ភារាជ

«ពួកយើងឈប់គិតរឿងនឹងទៀតទៅ! ពេលនេះអូនឃ្លានហើយ» រីសាកូពោះគ្រូកៗ

«បងនឹងធ្វើឱ្យអូនញាំតែថ្ងៃស្អែកអូនត្រូវតែទៅនិយាយជាមួយសុងហ៊ុនអំពីរឿងនេះ» ភារាជ

«ហេតុអីអូនត្រូវទៅនិយាយជាមួយគេ?» រីសាពេលនេះស្អប់មុខសុងហ៊ុនជាងលាមកទៅទៀត

«ក្រែងគេបាននិយាយថាគេនឹងទទួលខុសត្រូវរឿងនេះមិនចឹង?» ភារាជ

«បងចង់ឱ្យខ្ញុំទៅរៀបការនឹងគេ? បងក៏ដឹងថារូបនោះជារូបក្លែងក្លាយ» រីសាបដិសេធមិនព្រម

«អូនជាមនុស្សស្រីកិត្តិយសអូនសំខាន់ណាស់ដឹងអត់» ភារាជ

«បង! ប៉ុន្តែពួកយើងអាចដោះស្រាយតាមវិធីផ្សេងបាន» រីសា

«អូនទៅនិយាយជាមួយគេនៅថ្ងៃស្អែកសិនទៅ! បើគេគិតរឿងទទួលខុសត្រូវចាំយកមកប្រាប់បង» ភារាជ

«អត់ទេខ្ញុំមិនទៅនិយាយជាមួយគេទេព្រោះមនុស្សត្រចៀកសរដូចគេនិយាយមិនចូលគ្នាជាមួយអូនទេ! បានហើយៗតោះទៅញាំបាយវិញ» រីសាផ្ដល់ស្នាមញញឹមឱ្យបងអូសដៃគេទៅរកចង្ក្រានបាយធ្វើឱ្យភារាជញញឹមស្រស់មកវិញ

________________________

ព្រះចន្ទ័លិចទៅបាត់ជំនួសដោយព្រះអាទិត្យវិញម្ដងបញ្ជាក់ថាថ្ងៃនេះជាថ្ងៃថ្មី

{ មហាវិទ្យាល័យ }

រំលងទៅបាន2ម៉ោងក្រោយមកជាម៉ោងដែលសិស្សានុសិស្សទាំងអស់ត្រូវចេញទៅបរិភោគអាហារចំណែកឯសុងហ៊ុននឹងរីសាវិញមិនចេញទៅរកអីញាំទេទឹកមុខម្នាក់ៗគឺស្អុយតែម្ដង

«រីសា» សុងហ៊ុនមិនហ៊ានហៅនាងយូរហើយទើបតែដាច់ចិត្តហៅ

«..........» រីសាមិនតបទឹកមុខស្មើថេង

«ខ្ញុំដឹងថាចរិកនាងមិនមែនបែបនេះ!» សុងហ៊ុន

«..........» មិនតបដដែល

«ខ្ញុំនិយាយជាមួយប៉ាម៉ាក់ខ្ញុំរួចហើយ! ពួកគាត់សម្រចចិត្តឱ្យខ្ញុំរៀបការ » សុងហ៊ុនទើបតែនិយាយរឿងនោះជាមួយប៉ាម៉ាក់របស់គេយប់មិញ

ស្នេហ៍ពិតក្នុងមហាវិទ្យាល័យWhere stories live. Discover now