ផ្ដើមរឿង + ភាគ 1

62 3 0
                                        

ថ្ងៃទី01 ខែ01 នៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស អាកាសធាតុនៅពេលព្រឹកម៉ោង5មើលទៅស្រស់បំព្រងគួរឲចង់ស្រូប ផ្ទៃមេឃចាប់ផ្ដើមភ្លឺស្រាងៗសិស្សានុសិស្សទាំងប្រុសទាំងស្រីចាប់ផ្ដើមងើបពីដំណេករៀបចំរបស់របរសិក្សាព្រោះតែថ្ងៃនេះជាថ្ងៃបើកបក្សវេសនការនៃមហាវិទ្យាល័យ

នៅក្នុងផ្ទះបងប្អូនប្រុសស្រី2នាក់មួយបានបង្ហាញឱ្យឃើញក្មេងស្រីម្នាក់នៅមិនទាន់ក្រោកពីដំណេកទៀតទាំងដែលបងប្រុសរបស់គេរៀបចំខ្លួនរួចបាត់ទៅហើយ បងប្រុសបានបញ្ចប់ការសិក្សាហើយនឹងបានជាប់ធ្វើជាគ្រូបង្ហាត់ក្បាច់គុណតៃក្វាន់ដូចំណែកឯប្អូនស្រីរៀននៅឆ្នាំទី4ជាឆ្នាំចុងក្រោយនៃការសិក្សារបស់នាង សព្វថ្ងៃពួកគេទាំង2នាក់រស់នៅតែ2នាក់បងប្អូនទេព្រោះតែឳពុកម្ដាយបានជួបឱបទវៈហេតុគ្រោះថ្នាក់ចរាចរណ៍តាំងពីពួកគេនៅតូចៗមកម្លេះចំណែកឯគ្រួសារដែលជាប់សាច់ឈាមពួកគេក៏គ្មានចិត្តមេត្តាអីបន្តិចកាត់ការពួកគេចោលតាំងតែពីក្មេង ដែលប្អូនស្រីមានឈ្មោះថារីសាអាយុ19ឆ្នាំបងប្រុសមានឈ្មោះថាភារាជអាយុ24ឆ្នាំ ។

រីសាទើបតែផ្លាស់មករស់នៅទីក្រុងជាមួយបងប្រុសទេព្រោះតែនាងរស់នៅឯជនបទជាមួយមិត្តរបស់នាងក៏ព្រោះតែបងប្រុសបង្ខំឱ្យមកនៅជាមួយទើបនាងដាច់ចិត្តមកព្រោះចង់សាកអាកាសធាតុនៃទីក្រុងម្ដង នាងរស់នៅជនបទនោះបងប្រុសរបស់នាងតែងតែទៅលេងនាងរាល់ចុងសបា្ដហ៍

«សា! ភ្ញាក់អូនម៉ោងជិត6ហើយ» ភារាជបានឡើងទៅខាងលើដាស់ប្អូនស្រីព្រោះសាលាចូលម៉ោង7ខ្លាចថានាងអាចនឹងរៀបចំខ្លួនមិនទាន់ណាមួយថ្ងៃនេះជាថ្ងៃបើកបក្សវេនការផងខ្លាចត្រូវវិន័យរបស់សាលា

«ក្រាក...ខ្ញុំរៀបចំរួចហើយតើបង» ភ្លាមនោះរីសាដើរចេញមកពីបន្ទប់ទឹកធ្វើឱ្យភារាជអស់សំណើចនឹងខ្លួនឯងព្រោះមើលខ្នើយអោបដែលនៅលើគ្រែស្មានថាជាប្អូនស្រីដោយសារតែមានភួយដណ្ដប់នៅលើខ្នើយអោបនោះផងដែរទើបធ្វើឱ្យគេមិនច្រឡំមិនបាន

«បើចឹងតោះចុះទៅញាំអីនៅក្រោមព្រោះបងរៀបចំហើយៗ» ភារាជនិយាយទាំងញញឹមស្រស់ទៅកាន់ប្អូនស្រីរួចចុះទៅខាងក្រោមទាំង2នាក់

ស្នេហ៍ពិតក្នុងមហាវិទ្យាល័យHikayelerin yaşadığı yer. Şimdi keşfedin