ភាគ 6

30 1 0
                                        

[ ពេលល្ងាច ]

{ នៅផ្ទះរីសា }

ភារាជមកដល់ផ្ទះភ្លាមដាក់គូទអង្គុយចុះនៅលើសាឡុងទាំងអារម្មណ៍មិនសប្បាយចិត្តរីសាឃើញទឹកមុខបងប្រុសស្រពោនទើបដើរទៅជិតគេ គ្រាន់តែរីសាដាក់គូទអង្គុយក្បែរគេភ្លាមស្រាប់តែទឹកភ្នែករបស់គេក៏ស្រក់ចុះមក

«មិចបងយំអញ្ចឹង?» រីសាសួរបងប្រុសបែបនេះព្រោះឱ្យតែមានរឿងអីក៏ដោយបងប្រុសរបស់នាងមិនដែលស្រក់ទឹកភ្នែកឱ្យនាងឃើញទេ

«បងសុំទោស.....» ភារាជទឹកភ្នែកហូរកាន់តែខ្លាំង

«ហេតុអីបងសុំទោសខ្ញុំ?» រីសាដឹងថារឿងនេះជារឿងរបស់នាងតែហេតុអីក៏គេមកសុំទោសនាងទៅវិញ

«សុំទោស...ដែលបងមើលថែអូនមិនបានល្អ» ភារាជនិយាយទាំងលើកដៃអង្អែលថ្ពាល់ប្អូនស្រីថ្នមៗ

«បងកុំធ្វើចឹងមើល....រឿងនេះមិនមែនជាកំហុសរបស់ពួកយើងណា» រីសានិយាយទាំងរកកល់ចង់យំតាមបងប្រុសប៉ុន្តែនាងគ្មានទឹកភ្នែកទៀតទេបើព្រឹកមិញនេះបញ្ចេញអស់ហើយនឹង

«ពេលទៅរៀនមានអ្នកណាធ្វើបាបអូនទេ? កុំកុហកបងណា» ភារាជសម្លឹងមើលភ្នែកនាងចំ

«គឺ........អត់មាន..អត់មានទេ» រីសាមិនហ៊ានសម្លឹងមើលមុខបងប្រុសចំ

«ឥឡូវអូនហ៊ានកុហកបងទៀត? បើគ្មានអ្នកណាធ្វើបាបមិចក៏មានស្នាមជាំពេញដៃហើយមុខ?» ភារាជនឹកស្មានមិនដល់ថាប្អូនឥឡូវចេះកុហកគេទៀត

«បង.....» រីសារៀងភ័យខ្លាចនឹងទឹកមុខបងប្រុសទើបនាងលើកដៃទៅជូតទឹកភ្នែកឱ្យគេ

«ប្រាប់បងភ្លាមមក» ភារាជចាប់ក្ដោបប្រអប់ដៃនាងទាំងសងខាង

«គឺ........សង្សាររបស់សុងហ៊ុន» រីសាទម្លាក់មុខចុះមិនហ៊ានមើលមុខបង

«ស្រីម្នាក់នោះពិតជាហ៊ានណាស់! រាល់ថ្ងៃបងមើលថែអូនដូចកែវភ្នែកប៉ុន្តែគេបានធ្វើឱ្យសាច់អូនជាំអស់ត្រឹមរយះពេលខ្លីតើចិត្តបងដែលជាបងរបស់អូនតើបងមានអារម្មណ៍មិច? មិចក៏អូនមិនព្រមប្រាប់បង! ហុឹម?» ភារាជពេលនេះកំពុងតែខឹងមូឈីខ្លាំង

«ព្រោះអូនខ្លាច! ខ្លាចថាបងនឹងទៅធ្វើបាបមនុស្សស្រី» រីសាចង់យំណាស់តែយំមិនចេញ

ស្នេហ៍ពិតក្នុងមហាវិទ្យាល័យWhere stories live. Discover now