Part 13 ទុកពេលឲ្យខ្ញុំគិតសិនបានទេ

Start from the beginning
                                        

« តេី Felix យល់ព្រមទាក់ទងជាមួយខ្ញុំទេ? » hyunjin ក្រោយពីឃេីញរាងតូចស្ងាត់ក៏សួរបន្ត

« ខ្ញុំ...ខ្ញុំ...ទុកពេលឲ្យខ្ញុំគិតសិនបានទេ? » Felix ដោយអារម្មណ៍នៅស្រពិចស្រពិលគេក៏ជ្រេីសរេីសចម្លេីយមួយដែលទុកពេលឲ្យនាយក្រាស់រងចាំ

« ហា៎ហា៎...បានៗ » hyunjin ក៏សេីចបន្តិចព្រោះដឹងថាពេលនេះរាងតូចអៀនព្រោះថ្ពាល់គេក្រហមហេីយនាយក៏ងក់ក្បាលតិចៗទោះមិនទាន់បានចម្លេីយឥឡូវក៏វាប្រសេីរជាងបដិសេធដែរមែនអត់??

« អាហារមកដល់ហេីយ » បុគ្គលិកប្រុសពីរនាក់ក៏លេីកភេសជ្ជះនិងអាហារដែលបានកម្មង់យកមកដាក់លេីតុ

« បាទអរគុណឈប់នេះជាអី? » បន្ទាប់ពីនោះបុគ្គលិកដែលមកតាមក្រោយក៏យកផ្កាកូលាបមួយទងមកដាក់កៀនតុអាហារបស់ពួកជាហេតុធ្វេីឲ្យអ្នកទាំងពីរឆ្ងល់ជាខ្លាំងទេីបរាងតូចសួរឡេីង

« អរបាទថ្ងៃនេះជាថ្ងៃ Valentine's Day រាល់ភ្ញៀវទាំងអស់ដែលមកជាគូរស្នេហ៍ថ្ងៃនេះនិងទទួលបានផ្កាកូលាបមួយទងនិងទទួលបានខ្សែរដៃគូរស្នេហ៍មួយឈុតផងដែរ » និយាយចប់បុគ្គលិកម្នាក់ទៀតក៏ដាក់ប្រអប់ខ្សែរដៃមួយឈុតនៅលេីតុក្បែរផ្កាផងដែរ

« ប៉ុន្តែពួកយេីង...//បាទអរគុណច្រេីនពួកខ្ញុំប្រាកដជាចូលចិត្តវា » Felix បម្រុងនិងបដិសេធហីក៏ត្រូវ hyunjin និយាយកាត់ទេីបខ្លួនស្ងាត់មាត់បន្តិច

« សង្ឃឹមគូរស្នេហ៍អ្នកទាំងពីរនិងបន្តផ្អែមល្អែមជារៀងរហូតដូច្នេះបេីអស់ការអីហេីយខ្ញុំសុំលាអ្នកទាំងពីរសិនហេីយ » និយាយចប់បុគ្គលិកនោះក៏ដេីរចេញទៅបាត់ទៅដែលទុកឲ្យ hyunjin និង Felix ត្រូវអង្គុយមេីលមុខគ្នាចុះឡេីង

Felix ក៏ងាកមេីលឆ្វេងស្តាំទេីបចាប់អារម្មណ៍ថានៅក្នុងខាងនេះមេីលកន្លែងណា៎ក៏ឃេីញតែគូរស្នេហ៍អង្គុយទល់មុខគ្នាហេីយក៏បានផ្កាកូលាបនិងខ្សែរដៃដូចជាខ្លួនដែរបែបនេះហេីយបេីមិនឲ្យគេយល់ច្រឡំថាមកជាគូរស្នេហ៍ទៀតទេីបចម្លែកហេីយខ្លួននេះក៏មិនដឹងថាថ្ងៃនេះជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ទៀតចៃដន្យអី hyunjin ក៏មកសារភាពស្នេហ៍ទៀតអីយ៉ានាយម្នាក់នេះ!!!

You've reached the end of published parts.

⏰ Last updated: Sep 19 ⏰

Add this story to your Library to get notified about new parts!

ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIXWhere stories live. Discover now