Part 13 ទុកពេលឲ្យខ្ញុំគិតសិនបានទេ

64 13 4
                                        

« ហេីយនោះជាអ្វី? » Felix ក៏បែរមករក hyunjin វិញតែពេលនោះកែវភ្នែករបស់ពួកគេទាំងពីរក៏សម្លឹងចំគ្នាធ្វេីឲ្យបេះដូងម្នាក់ៗលោតញាប់ខុសពីធម្មតា

« គឺមនុស្សម្នាក់ដែលនៅចំពោះមុខខ្ញុំ » hyunjin ឆ្លេីយដោយគ្មានភាពស្ទាក់ស្ទេីរចំណែកឯរាងតូចពេលនេះគឺគាំងមួយរំពេចបន្ទាប់ពីទទួលបានចម្លេីយដែលមិននឹកស្មានថានិងបានលឺវាចេញពីមាត់នាយ

« ពួកយេីងទាក់ទងគ្នាទៅ! » hyunjin

« ហាស៎?...អ៊ឺ...គឺលោកនិយាយអីគេមិញ? » Felix ចំហមាត់ធ្លុងក្រោយពីស្តាប់លឺហេីយតែក៏សម្រួលអារម្មណ៍ខ្លាចថាខ្លួនស្តាប់ច្រឡំ

« ខ្ញុំនិយាយថាពួកយេីងទាក់ទងគ្នាទៅខ្ញុំមានចិត្តទៅលេីឯង » hyunjin និយាយដោយមិនស្ទាក់ស្ទេីរគឺនិយាយចេញពីក្រអៅបេះដូង

« កុំនិយាយលេងបែបនេះជាមួយខ្ញុំខ្ញុំអត់ចូលចិត្តទេ hyunjin » Felix ក៏ចាប់ផ្តេីមមានអារម្មណ៍ប្លែកដែលមិនធ្លាប់មានពីមុនមកចេញពីបេះដូងប៉ុន្តែកូនចិត្តមួយទៀតនៅមិនច្បាស់

« ខ្ញុំអត់បាននិយាយលេងខ្ញុំនិយាយពិតមែន!ខ្ញុំក៏មិនដឹងមានអារម្មណ៍បែបនេះពីពេលណាមកទេដឹងត្រឹមថាតាំងពីស្គាល់ឯងខ្ញុំចាប់ផ្តេីមកត់សម្គាល់ពីចរិកខ្ញុំម្តងទៀតទេីបដឹងថាខ្ញុំផ្លាស់ប្តូរច្រេីនណាស់ហេីយក៏ចាប់ផ្តេីមមានអារម្មណ៍ល្អឲ្យតែពេលនៅក្បែរឯង!ដឹងទេ Felix ជាមនុស្សទីមួយហេីយដែលអាចឲ្យខ្ញុំទទួលបានអារម្មណ៍បែបនេះ » hyunjin រៀបរាប់អ្វីគ្រប់យ៉ាងចេញពីបេះដូងរបស់ខ្លួនទៅរាងតូចអស់ដេីម្បីបញ្ជាក់ថានាយពិតជាមានអារម្មណ៍ស្នេហាជាមួយរាងតូចពិតមែន

ចំណែកឯអ្នកដែលត្រូវគេសារភាពស្នេហ៍ចំៗនេះវិញបែរជាគាំងធ្មឹងគ្រលាស់កណ្តាតមិនចេញគេមិននឹកស្មានថាថ្ងៃនេះត្រូវនាយក្រាស់សារភាពស្នេហ៍ប្រាប់ខ្លួនសោះអារម្មណ៍រំភេីបក៏កេីតមានឡេីងដំណាលគ្នាផងនោះដែរព្រោះពេលកន្លងមក Felix ក៏មានអារម្មណ៍ល្អជាមួយនាយផងដែរគ្រាន់តែរងចាំមេីលអារម្មណ៍ខ្លួនបន្តទៀតសិនថាជាស្នេហាឬអត់តែឥឡូវមិនបាច់មេីលទេ crush សារភាពមុនបាត់ហេីយ

You've reached the end of published parts.

⏰ Last updated: Sep 19 ⏰

Add this story to your Library to get notified about new parts!

ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIXWhere stories live. Discover now