ថ្ងៃដដែលនៅពេលយប់ម៉ោង 9 យប់រាងតូចក៏ចេញពីធ្វេីការដូចរាល់ដងប៉ុន្តែថ្ងៃនេះ Felix គេក៏ឈានចូលទៅមាត់សមុទ្រក្បែរនោះបន្តិចម៉ោងស្មេីរនេះវាល្អណាស់ដែលអង្គុយមេីលសមុទ្រនឹងស្តាប់បទចម្រៀងជាពិសេសអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់មិនចង់ជួបមនុស្សច្រេីនរាងតូចក៏ដកកាសនឹងដាក់បទចម្រៀងមកស្តាប់ហេីយគេក៏ទៅអង្គុយលេីបង់មួយក្បែរនោះបន្ទាប់ពីអង្គុយអស់រយះពេលមួយសន្ទុះធំគេក៏នឹកឃេីញដកនំក្នុងកាតាបយកមកញុាំភ្លាមៗនោះក៏មានដៃមួយគូរលូកមកបិទភ្នែករាងតូចទាំងសងខាង
« អ្នកណាគេ?» Felix ក៏ស្រាប់តែភ័យជាខ្លាំងយប់ស្មេីរនេះហេីយតេីមានអ្នកណាមកទីនេះពេលរាងតូចមកក៏គ្មានមនុស្សសូម្បីតែម្នាក់
« សាកទាយមេីល» បុរសម្នាក់នេះក៏និយាយឡេីងប៉ុន្តែរាងតូចហាក់បីដូចជាធ្លាប់លឺសម្លេងនោះពីមុនមក
« hyunjin មែនទេ?» Felix រាងតូចគេក៏នឹកឃេីញដល់ hyunjinព្រោះសម្លេងនេះគ្មានអ្នកណាក្រៅពី hyunjin នោះទេ
« ឆ្លាតណាស់» hyunjin ក៏ដកដៃចេញពីភ្នែករាងតូចហេីយក៏ដេីរមកអង្គុយនៅក្បែរ Felix
« ហេតុអ្វីក៏លោកមកទីនេះ?» Felix រាងតូចភ្ញាក់ផ្អេីលនឹងវត្តមានរាងក្រាស់ហេីយក៏សួរឡេីងវាចៃដន្យពេកទេដឹងដែលយប់ស្មេីរនេះហេីយ hyunjin មកទីនេះ
« ចុះឯងហេតុអ្វីក៏មកទីនេះដែល?» hyunjin ក៏សួរបកទៅវិញហេីយថែមទាំងយកនំរាងតូចមកញុាំទៀតផងរយះពេលដែល hyunjin បានស្គាល់រាងតូចឃេីញថា hyunjin គេកាន់តែមានអារម្មណ៍ល្អហេីយប្តូរមនុស្សដែលមិនសូវនិយាយស្តីតែបែរជាមនុស្សនិយាយច្រេីនទៅវិញប៉ុន្តែចំពោះតែរាងតូចមួយតែប៉ុណ្ណោះ
« ខ្ញុំចេញពីធ្វេីការក៏ឈានចូលបន្តិចទៅចុះលោក?» Felix
« ឯងធ្វេីការហ៎?នៅពេលយប់?ហេតុអ្វីយេីងមិនដែលដឹងសោះចឹង?» hyunjin
« មកពីលោកមិនដែលស្គាល់ខ្ញុំច្បាស់ចឹងហេីយ ឲ្យនំមកនេះ » Felix ក៏លូកដៃទៅយកនំរបស់ខ្លួនមកវិញ
« យេីងមិនមែនជាមនុស្សចូលចិត្តតាមដានគេផង» hyunjin ក៏ឆ្លេីយឌឺទៅរាងតូចវិញ
YOU ARE READING
ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIX
Random« គេជារបស់បងឯងគ្មានសិទ្ធិ» « គេប្រាប់បងមែនទេវាគេស្រឡាញ់បង» « នេះឯង.....» តេីរវាងបងប្អូនពួកគេទាំងពីរម្នាក់ណាដែលអាចដណ្តេីមយក...បាននោះ??
