យប់ឡេីងក៏បានមកដល់រាងតូច Felix ក៏ដេីរចេញពីកន្លែងធ្វេីការទាំងទឹកមុខយ៉ាប់យឺនប្រហែលជាហត់ខ្លាំងហេីយមេីលតែយ៉ាងណាក៏មានកាន់នំមួយថង់ចេញមកដែរ(ក្មេងនេះអត់ចោលសោះរបស់ញ៉ាំ)ពេលចេញមកដល់ខាងក្រៅបានបន្តិចក៏ឃេីញ jeongin អង្គុយនៅលេីកៅអីនៅម៉ាតកន្លែងដែលខ្លួនធ្វេីការ
«ចេញហេីយមែនទេ?» jeongin ក៏រហ័សស្ទុះក្រោកចេញពីកៅអីបន្ទាប់ពីឃេីញរាងតូចភ្លាម
«លោកមកទីនេះធ្វេីអី?» Felix ក៏ជ្រួញចញ្ចេីមចូលគ្នាទាំងឆ្ងល់
«យេីងមកចាំឯង» jeongin
«មកចាំខ្ញុំ?» Felix ក៏លេីកដៃមកចង្អុលខ្លួនឯងទាំងភ្ញាក់ផ្អេីល
«យ៉ាងម៉េចចាំបាច់ភ្ញាក់ផ្អេីលដល់ម្លឹងផងហេស៎អាក្មេងក្បាលខូច» jeongin
«មិនបានភ្ញាក់ផ្អេីលស្អីទេ...អេនែ៎ឈប់មិញហៅខ្ញុំថាម៉េច?អា...អា..»
«អាក្មេងក្បាលខូច» jeongin ក៏បន្ទរពីថែមដែលធ្វេីឲ្យរាងតូចធ្វេីមុខក្រញូវភ្លាម
«លោកឆ្កួតទេឬយ៉ាងម៉េចបានមកហៅខ្ញុំបែបនេះ?» Felix ក្តៅស្លឹកត្រចៀកងំនេះអាបុិនេះកាន់តែប្រហេីនមែនហេីយតេីស៎
«ទាល់តែឆ្កួតបានហៅកេីតមែន?» jeongin ក៏និយាយឌឺទៅកាន់felixបន្ថែមទៀត
«ប្រយ័ត្នសម្តីលោកបន្តិចមាត់ខ្ញុំសុីអំបិលប្រហុកប្រយ័ត្នខ្ញុំជេរហឹសស» Felix
«អូ!ថ្ងៃនេះកាចខុសធម្មតាគ្រូខាងណាចូលឯង?» jeongin សង្កេតឃេីញថារាងតូចតាំងពីចេញពីកន្លែងធ្វេីការមកមុខមិនរីកសោះ
«គ្មានទេខ្ញុំទៅផ្ទះហេីយបេីមកចាំខ្ញុំចង់មានរឿងអីនិយាយចាំស្អែកថ្ងៃនេះមិនទំនេរ» Felix និយាយហេីយក៏បម្រង់និងដេីរចេញទៅតែត្រូវរាងក្រាស់ចាប់ក៏ដៃជាប់
«ប្រញាប់ទៅណាយេីងចាំឯងចង់2ម៉ោងហេីយមិនអាណិតយេីងខ្លះទេឬ?» jeongin និយាយលាយឡំនិងទឹកមុខកំសត់ធ្វេីឲ្យរាងតូចដាច់ចិត្តជាមួយគេមិនបានសោះ
«ឆឹស...ក៏បានហេីយមានរឿងអីបានជាមកចាំខ្ញុំដល់ទៅ2ម៉ោង?»felix
«ចង់នាំឯងដេីរលេងជាមួយ» jeongin និយាយតែមួយម៉ាត់ធ្វេីឲ្យរាងតូចបេីកភ្នែកធំៗសឹងតែធ្លាក់ចុះមកក្រោមហេីយ
YOU ARE READING
ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIX
Random« គេជារបស់បងឯងគ្មានសិទ្ធិ» « គេប្រាប់បងមែនទេវាគេស្រឡាញ់បង» « នេះឯង.....» តេីរវាងបងប្អូនពួកគេទាំងពីរម្នាក់ណាដែលអាចដណ្តេីមយក...បាននោះ??
