~~~~~~~
«សុងហ៊ុន! នាងឈ្មោះរីសាជាសិស្សថ្មីដែលត្រូវរៀននៅថ្នាក់នេះដែរ» អ្នកគ្រូនិយាយប្រាប់ទៅកាន់សុងហ៊ុនព្រោះគេជាប្រធានថ្នាក់នោះអីស្រាប់តែទៅដល់គេហៅឈ្មោះបញ្ជីឈ្មោះសិស្សរួចរាល់បាត់ទៅហើយ
«ជម្រាបសួរអ្នកគ្រូ! ចឹងតើបានមិញនេះហៅឈ្មោះអវត្តមានម្នាក់គឺឈ្មោះរីសានេះឯង» សុងហ៊ុនក្រោកឈរសំពះអ្នកគ្រូមុននឹងតបទៅកាន់គាត់វិញ អ្នកគ្រូងាកមកសម្លឹងមុខរីសាបន្តិចមុននឹងប្រាប់ទៅកាន់នាង
«តោះឆាប់ទៅណែនាំខ្លួនឱ្យមិត្តរួមថ្នាក់យើងបានស្គាល់ផង» អ្នកគ្រូបានប្រាប់ទៅកាន់រីសាដើម្បីឱ្យនាងណែនាំខ្លួនទៅកាន់មិត្តរួមថ្នាក់ព្រោះនេះជាតួនាទីរបស់សិស្សថ្មី
បានបន្តិចក្រោយមករីសាបានណែនាំខ្លួនទៅកាន់មិត្តរួមថ្នាក់រួចរាល់ហើយក៏ប៉ុន្តែនាងមិនមានតុអង្គុយនោះឡើយ សំណាងល្អដែលនៅសល់កន្លែងតែមួយគត់គឺតុរបស់សុងហ៊ុនព្រោះសុងហ៊ុនគេចូលចិត្តអង្គុយតែម្នាក់ឯងមកយូរហើយ
«សុងហ៊ុនឱ្យរីសារួមតុជាមួយផងបានទេ?» អ្នកគ្រូសួរទៅកាន់សុងហ៊ុនព្រោះតែគ្មានតុណាទំនេរក្រៅពីតុរបស់ខ្លួនទើបសុងហ៊ុនបង្ខំចិត្តដកកាតាបរបស់ខ្លួនដែលនៅលើកៅអីមួយទៀតចេញដើម្បីឱ្យនាងមកអង្គុយជាមួយ រីសាមិនចាំយូរក៏ដើរចូលទៅអង្គុយភ្លាមព្រោះតែរាងចុកជើងបន្តិចដែរ
«អង្គុយតុជាមួយខ្ញុំត្រូវតែខិតខំរៀនសូត្រ!» សុងហ៊ុននិយាយប្រាប់ទៅកាន់រីសាទាំងសំឡេងស្រទន់ រីសាមិនបានឆ្លើយតបទៅកាន់គេជំនួសដោយការងក់ក្បាល់បញ្ជាក់ថាយល់ស្រប
ម៉ោងដំបូងគេគឺម៉ោងគណិតវិទ្យាសិស្សក្នុងថ្នាក់ទាំងអស់នាំគ្នាស្វ័យសិក្សាដោយយកចិត្តទុកដាក់ក្នុងការធ្វើលំហាត់ នឹងមើលការពន្យល់របស់លោកគ្រូ
~~~~~~
2ម៉ោងក្រោយមកម៉ោងគណិតវិទ្យាក៏បានបញ្ចប់ទៅយ៉ាងរលូនហើយម៉ោងនេះក៏ត្រូវជាម៉ោងចេញលេងដូចគ្នាដោយមានរីសានៅអង្គុយក្នុងតុមិនព្រមចេញទៅញាំអីសោះព្រោះតែម៉ោងគណិតវិទ្យាមុននេះនាងមិនយល់សូម្បីតែមួយលំហាត់មិនហ៊ានដាច់ចិត្តសួរសុងហ៊ុននោះទេព្រោះគេក៏រវល់ធ្វើលំហាត់ដូចគ្នា
«សុងហ៊ុន! លោកអាចពន្យល់លំហាត់នេះឱ្យខ្ញុំសារឡើងវិញបានទេព្រោះតែខ្ញុំ....មិនយល់» រីសានិយាយសំឡេងស្រាលដាច់ចិត្តសុំជំនួយពីសុងហ៊ុនដែលកំពុងតែគេងជ្របមុខនៅលើតុ គ្រាន់តែឮការសុំពីរីសាហើយសុងហ៊ុនក៏ងើបយឺតៗត្រង់ខ្លួនវិញត្រៀមចិត្តពន្យល់នាង
«លំហាត់មួយណាដែលមិនយល់?» សុងហ៊ុនសួរទៅកាន់នាងទាំងមួលគម្របដបទឹកមកផឹកបន្សើមបំពងក
«គឺ.....មិនយល់ទាំងអស់នឹង!» រីសានិយាយប្រាប់ទៅកាន់សុងហ៊ុនទាំងអោនមុខចុះខ្មាសគេមិនស្ទើទេ សុងហ៊ុនឮដូច្នោះចង់ឈ្លក់ទឹកភ្លាមនេះឆ្នាំទី4ហើយណា
«ឥឡូវមុនដំបូងខ្ញុំចាប់ផ្ដើមបង្រៀនពីគ្រិះនៃលំហាត់សិនចាំធ្វើលំហាត់ធំតាមក្រោយ» សុងហ៊ុនបានខិតកៅអីមកជិតនាងបន្តិចនឹងបានបង្រៀននាងពីមួយដំណាក់ទៅមួយដំណាក់
កំពុងតែធ្វើពន្យល់លំហាត់នាងសុខៗក៏ស្រាប់តែមានសិស្សស្រីម្នាក់ដើរមកបន្លឺឡើងពីក្រោយខ្នងរបស់ពួកគេធ្វើឱ្យពួកគេទាំង2នាក់ងាកទៅមើលម្ចាស់សំឡេងនោះភ្លាម
«ដូចជាស្និតស្នាលដល់ហើយនៀគ» មូឈីជាមិត្តស្រីរបស់សុងហ៊ុន នាងអង្គុយតុនៅខាងក្រោយដោយទ្រាំនឹងមើលសកម្មភាពរបស់ពួកគេមិនបានទើបដើរមកសួរទាំងសម្លក់ទៅកាន់រីសា
«មូឈីបងគ្រាន់តែជួយពន្យល់លំហាត់រីសាបន្ថែម» សុងហ៊ុននិយាយទាំងទឹកមុខធុញទៅកាន់នាងហើយក៏ងាកមកពន្យល់លំហាត់រីសាបន្តទៀតទាំងមិនខ្វល់ពីវត្តមានរបស់មូឈី
«អូនយល់ស្របតាមបង! ក៏ប៉ុន្តែមើលថែខ្លួនផងណាប្រយ័ត្នមីខ្លះរបួងបងឡើងគ្រែ» មូឈីនិយាយសង្កត់ពាក្យចុងក្រោយសំដៅទៅកាន់រីសារួចដើរចេញទៅទាំងអោបដៃជាប់នឹងទ្រូង
«ឱ្យខ្ញុំសុំទោសជំនួសនាងផង! មិនបាច់ខ្វល់នឹងសម្ដីរបស់នាងទេព្រោះនាងតែងតែបែបនឹង» សុងហ៊ុនដឹងពីចរិកសង្សារខ្លួនច្បាស់ណាស់ទើបងាកមកសម្លឹងមើលមុខរីសាចំនិយាយទាំងអង្អែលប្រអប់ដៃនាងថ្នមៗជាការលួងលោមព្រោះឃើញភ្នែករបស់នាងរកកល់ចង់យំ
រីសាឃើញដូច្នេះទើបរហ័សដកដៃចេញពីគេភ្លាមព្រោះខ្លាចជួបព្រិឹត្តិការណ៍ដូចមុននេះទៀត
_____________________________
To be continue.....
YOU ARE READING
ស្នេហ៍ពិតក្នុងមហាវិទ្យាល័យ
Fantasy«មនុស្សល្អដូចជាលោកសមនឹងជួបមនុស្សស្រីដ៏ល្អម្នាក់» រីសា «មែនហើយ! ខ្ញុំគួរតែជួបនាង! ត្រូវទេ?» សុងហ៊ុន
ផ្ដើមរឿង + ភាគ 1
Start from the beginning
