ផ្ដើមរឿង + ភាគ 1

Start from the beginning
                                        

«សុំទោស!» សិស្សប្រុសពាក់វេនតាម្នាក់នោះបាននិយាយសុំទោសទៅកាន់នាងហើយក៏បានអោនមករើសក្រដាសបញ្ជីឈ្មោះសិស្សដែលជ្រុះរបូតចេញពីដៃព្រោះតែគេជាប្រធានថ្នាក់រួចរត់ឡើងទៅជាន់ខាងលើបាត់ទៅ

សុងហ៊ុន  អាយុ21ឆ្នាំជាឈ្មោះសិស្សប្រុសដែលដើរបុករីសាអម្បាញ់មិញនេះឯង គេរៀនឆ្នាំទី4 ដែលជាឆ្នាំចុងក្រោយនៅសាលានេះដូចគ្នាហើយគេជាកូនរបស់នាយកសាលានេះផងដែរ អត្តចរិករបស់សុងហ៊ុនជាក្មេងប្រុសម្នាក់ដែលទៅណាមកណាមានតែពាក្យកោតសរសើរព្រោះតែក្មេងប្រុសម្នាក់នេះមិនត្រឹមតែជាកូនអ្នកអភិជនជួរមុខនោះទេគឺគេមានទាំងចំណេះវិទ្យា ការគោរព ភាពជាសុភាពបុរស និងមិនចេះរើសអើងស្រីៗនោះទេ អ្វីដែលធ្វើឱ្យសិស្សស្រីៗមួយចំនួនក្នុងមហាវិទ្យាខកចិត្តនោះគឺសុងហ៊ុនគេមានមិត្តស្រីរួចបាត់ទៅហើយក៏ប៉ុន្តែជាការផ្សំផ្គុំរបស់ចាស់ទុំតែប៉ុណ្ណោះគេមិនដែលមានចិត្តស្រឡាញ់សង្សាររបស់គេអីបន្តិចនោះទេខុសអីតែនាងតាមសុងហ៊ុនត្រុកៗមិនឈប់ហើយពួកគេទាំងពីរក៏រៀនថ្នាក់ជាមួួយគ្នាផងដែរ

រីសាមិនបានខ្វល់នឹងសុងហ៊ុនដែលរត់បុកអម្បាញ់មិញនោះទេព្រោះតែពេលនេះនាងខ្វល់តែម៉្យាងគត់គឺត្រូវតែរកថ្នាក់រៀនឱ្យឃើញសិន កំពុងតែឈរអេះក្បាលសុខៗស្រាប់តែមានអ្នកគ្រូរាងចំណាស់ម្នាក់ដើរមកសួរនាងធ្វើឱ្យនាងរៀងភ័យញ័របន្តិច

«នេះឯងមិនគិតទៅចូលថ្នាក់រៀនហេ៎ស?» អ្នកគ្រូម្នាក់នោះបានសួរទៅកាន់រីសាទាំងទឹកមុខឆ្ងល់នឹងក្មេងស្រីម្នាក់នេះ សិស្សគេចូលរៀនឡើងស្ងាត់អស់ហើយនៅឡើយតែនាង

«ជម្រាបសួរអ្នកគ្រូ! អ្នកគ្រូខ្ញុំជាសិស្សថ្មីខ្ញុំមិនស្គាល់ថ្នាក់រឿនមួយណាជាថ្នាក់របស់ខ្ញុំទេ» រីសាលើកដៃសំពះអ្នកគ្រូទើបនិយាយហេតុផលប្រាប់ទៅកាន់គាត់ ភ្លាមនោះអ្នកគ្រូបានឱនទៅមើលផ្លាកឈ្មោះរបស់រីសាបន្តិច

«រីសា! អម្បាញ់មិញនេះអ្នកគ្រូបានមើលឈ្មោះតារាងដែលសុងហ៊ុនកាន់គឺថ្នាក់ A ក៏មានឈ្មោះថារីសាដែរបើអញ្ចឹងចាំអ្នកគ្រូនាំឯងទៅ» អ្នកគ្រូនិយាយចប់ក៏នាំនាងឡើងទៅជាន់ខាងលើ

ស្នេហ៍ពិតក្នុងមហាវិទ្យាល័យWhere stories live. Discover now