ផ្ដើមរឿង + ភាគ 1

Start from the beginning
                                        

គ្រាន់តែមកដល់ខាងក្រោមភ្លាមធ្វើឱ្យរីសាជំហរមាត់សប្បាយចិត្តយ៉ាងខ្លាំងព្រោះតែនៅលើតុនោះមិនត្រឹមតែមានបាយស្រូបនិងទឹកស៊ុបក្ដៅៗនោះទេគឺនៅមានភីស្សារបស់ដែលនាងចូលចិត្តទៀតទើបជើងខ្លីៗរត់ទៅថើបថ្ពាល់បងប្រុសមួយខ្សឺតធ្វើឱ្យភារាជញញឹមឡើងរួចចូលទៅអង្គុយកៅអីរៀងៗខ្លួន

«បងងើបម៉ោងប៉ុន្មាននឹងទើបធ្វើភីស្សាឱ្យអូនញាំ?» រីសាសួរទៅកាន់បងប្រុសហាក់សប្បាយចិត្តជាពន់ពេក

«គឺម៉ោង4» ភារាជតបទៅកាន់នាងទាំងដៃចាប់ម្ហូបដាក់ចានឱ្យប្អូនស្រី

«ចឹងតើបានជាអូនលឺសំលេងតុកតាក់ៗស្មានថាខ្មោចលង ! មើលនៀគទំនងដល់ហើយ! ភ្លក់មួយម៉ាត់សិន...អុឹម...ឆ្ងាញ់ខ្លាំងៗ» រីសានិយាយលេងជាមួយបងប្រុសរួចលើកភីស្សាមួយជំនិតមកញាំធ្វើឱ្យនាងពេញចិត្តនឹងរសជាតិនេះយ៉ាងខ្លាំងភារាជអង្គុយមើលចរិកដ៏គួរឱ្យស្រឡាញ់របស់ប្អូនស្រីទាំងញញឹមឡើង

«បើពេលនេះប៉ាម៉ាក់មានវត្តមាននៅទីនេះមិនដឹងជាពួកគាត់សប្បាយចិត្តមិចទេ» ភារាជបានបន្លឺឡើងនៅក្នុងចិត្តគិតដល់អ្នកមានគុណមុនគេព្រោះមុននឹងពួកគាត់ចាកចេញទៅបានផ្ដល់កំណើតក្មេងស្រីម្នាក់នេះឱ្យមកមើលថែគេមិនដែលត្អូញត្អែរម្ដងណាឡើយមានតែពាក្យថាខ្វាយខ្វល់

«បងញាំដែរទៅ» រីសាបាននិយាយទៅកាន់បងប្រុសព្រោះគេគិតតែពីមើលមុខនាងទាំងញញឹមមិនឈប់បន្ទាប់ពីនោះពួកគេបន្តញាំនិងនិយាយគ្នាលេងពីនេះពីនោះរហូតដល់ម៉ោងចេញពីផ្ទះដើម្បីទៅសាលារៀន

_______________

រូយ៉ាល់ យូនីវើសុីធី (Royal University) ជាឈ្មោះរបស់មហាវិទ្យាល័យដ៏ធំមួយនៅចំកណ្ដាលទីក្រុង មហាវិទ្យាល័យនេះសប្បូរទៅដោយសិស្សអ្នកមានច្រើនគួរសមដែរក៏ប៉ុន្តែពួកគេទាំងនោះមិនដែលចេះប្រកាន់វណ្ណះអ្វីនោះទេ មានទាំងសិស្សឧស្សាហ៍សិស្សខ្ចិលសិស្សពាលហើយថែមទាំងមានសិស្សដែលចូលចិត្តប៊ូលីគេទៀតផង

ពេលនេះម៉ោង7ហើយគឺជាម៉ោងដែលត្រូវចូលរៀនសិស្សទាំងអស់ចូលតាមថ្នាក់រៀងៗខ្លួនអស់រលីងចម្លែកអីតែរីសានៅឈរអេះក្បាលចង់យំតិចអីតិចព្រោះតែមិនស្គាល់ថ្នាក់រៀនរបស់ខ្លួននៅទីណា កំពុងតែឈរវង្វេងថ្នាក់សុខៗក៏ស្រាប់តែមានសិស្សប្រុសម្នាក់រត់មកបុកនាងពីក្រោយមួយទំហឹងធ្វើឱ្យនាងចង់វិលក្បុងថែមមួយកម្រិតទៀត

ស្នេហ៍ពិតក្នុងមហាវិទ្យាល័យWhere stories live. Discover now