ភាគ4 #ជួបគ្នាដំបូង

7 1 0
                                        

«បងហាវ គឺមីក្មេងនោះវាគិតថាអូនជាអ្នកសុំទានវាមើលងាយអូន»
និយាយរួចក៏ចង្អុលទៅផ្លូវដែលនាងតូចដើរទៅយៀនហាវក្រឡេកទៅឃើញត្រឹមតែផែនខ្នងរបស់នាងល្អិតប៉ុណ្ណោះ។
(ទឺត.ទឺត)
រាងក្រាស់រៀបនឹងដើរតាមនាងល្អិតទៅហើយប៉ុន្តែសំឡេងទូរសព្ទក៏បន្លឺឡើង
«មានការអីហ្វី»
ឃើញថាជាលេខរបស់មនុស្សចំណិតក៏ទទួលនិយាយ
«ចៅហ្វាយ!នៅក្រុមហ៊ុនមានការប្រជុំត្រូវការឲ្យចៅហ្វាយដោះស្រាយជាបន្ទាន់»
«ហឹុម..យើងទៅឥឡូវហើយ»
និយាយរួចក៏ដាក់ទូរសព្ទចុះរួចក៏បែរមកនារីដែលឈរក្បែរខ្លួន។
«យីង!បងមានការរវល់នៅក្រុមហ៊ុនត្រូវទៅមុនហើយ បើអូនទំនេរក៏ call ហៅមិត្តភក្តិរបស់អូនមកកំដរមក»
និយាយរួចក៏ដើរចាកចេញទៅយ៉ាងលឿនក្រោមក្រសែភ្នែកមិនពេញចិត្តរបស់នាង
«មិនដឹងជារវល់ស្អីណាស់ណាទេស៎!!»
ក្រោយពីម៉ួម៉ៅជាមួយនឹងមិត្តប្រុសរួចក៏ដើរចាកចេញទាំងមិនអស់ចិត្ត ទើបតែចេញមិនទាន់បានប៉ុន្មានម៉ោងផងក៏ត្រូវទៅក្រុមហ៊ុនវិញហើយ

ក្រឡេកមកមើលនាងល្អិតឯណេះវិញ ក្រោយដើរចេញពីហាងសំលៀកបំពាក់នាងក៏មិនទាន់ទៅហៅលោកស្រីយូអ៊ីដែរព្រោះគិតថាមនុស្សចាស់និយាយគ្នាអាចនឹងយូរ។ នាងក៏សម្រេចចិត្តដើរចូលក្នុងហាងការ៉េមមួយកន្លែង។
«វ៉ាវ!! ការ៉េមរសជាតិស្តូបឺរីនេះឆ្ងាញ់មេស?»
ចេញពីហាងកូរ៉េមដោយដៃកាន់ការ៉េមមួយចានដើរសំដៅត្រឡប់ទៅវិញ។
(ភឹប..)
នាងតូចអាឡែងតែជក់ចិត្តហ្នឹងការ៉េមក៏ដើរមិនបានមើលមុខ ក៏បុកនឹងទ្រូងបុរសម្នាក់ដោយមិនបានតាំងចិត្ត ធ្វើឱ្យការ៉េមខ្ចាយទៅលើសំលៀកបំពាក់បុរសនោះ
«សុំ..សុំទោសផង..ខ្ញុំគ្មានចេតនាទេ!»
នាងតូចរហ័សសុំទោសបុរសនៅចំពោះមុខយ៉ាងលឿន។ខ្លាចក្រែងម្ចាស់រាងកាយអាចនឹងខឹងនាង ដោយការធ្វេសប្រហែសដើរមិនមើលមុខមិនមើលក្រោយរបស់នាង
«ពិតជាគ្មានភ្នែកមែន!!»
និយាយរួចរាងក្រាស់រៀបនឹងដើរចេញទៅហើយប៉ុន្តែក៏ត្រូវនាងល្អិត រត់មកពាំងពីមុខឃាត់ភ្លាមៗ
«ណែ..លោក ខ្ញុំបានសុំទោសលោកហើយតើ?»
នាងល្អិតសឹងតែហុយផ្សែងតាមត្រចៀកទៅហើយនាងខំសុំទោសគេយ៉ាងល្អ ប៉ុន្តែគេបែរជានិយាយថាឲ្យនាងទៅវិញ។
«ហើយចុះវាយ៉ាងមិច?»
រាងក្រាស់សម្លឹងមើលក្មេងចំពោះមុខនាងមានកម្ពស់ត្រឹមទ្រូងគេតែប៉ុណ្ណោះប៉ុន្តែនាងក្លាហានហ៊ានមកពាំងពីមុខគេ?
«វាគ្មានយ៉ាងម៉េចទេ ហោចណាស់លោកគួរតែនិយាយសំដីល្អជាងនេះបន្តិចទៅ បើសិនជាអ្នកម្ខាងទៀតគេប្រើពាក្យសុំទោសហើយ»
នាងល្អិតនិយាយថែមទាំងចង្អឺតជើងធ្វើយ៉ាងណាឲ្យកម្ពស់ខ្លួនកាន់តែខ្ពស់កុំឲ្យពិបាកងើយ ក សម្លឹងមុខរាងក្រាស់ចំពោះមុខ។
«អត់.ប្រយោជន៍»
និយាយរួចរាងក្រាស់ក៏ដើរចេញទៅបាត់ ឯងនាងល្អិតដែលឈរនៅកន្លែងដដែលបានត្រឹមមើលផែនខ្នងគេដែលដើរចេញទៅទាំងខឹង។
«ហេតុអីក៏ថ្ងៃនេះស៊យម្លេះលោកអើយ? ជួបតែមនុស្សអត់សីលធម៌»
នាងល្អិតរអ៊ូតែឯងរួចក៏ដើរចេញទៅ នាងគិតថាមកដើរលេងខាងក្រៅដើម្បីឲ្យស្គាល់គេឯងខ្លះប៉ុន្តែមកនេះដូចមកប្រកាសសង្គ្រាមអញ្ចឹង។

[ ម្ចាស់ស្នេហ៍ ] Where stories live. Discover now