ផ្ដើមរឿង

14 1 0
                                        

ព្រះអាទិត្យរះក្នុងថ្ងៃថ្មីជះពន្លឺកាត់តាមស្បៃវាំងននឱ្យឃើញនៅបុរសម្នាក់ដែលគេងនៅលើគ្រែសាយឃីងឲ្យភ្ញាក់ឡើង។
(ទឺត.ទឺត)
សំឡេងនាឡីការោទិ៍ធ្វើឲ្យបុរសម្នាក់ក្រោកឡើងដោយនាំយករាងកាយដ៏សង្ហាចូលទៅក្នុងបន្ទប់ទឹក។ដំណក់ទឹកដែលតោងជាប់រាងកាយរបស់គេធ្វើឲ្យរាងកាយមើលទៅកាន់តែcool។
ហ្វឹង យៀនហាវ ជាកូនកាត់ចិន-អង់គ្លេស ដែលមានអាយុ 25 ឆ្នាំ។ យៀនហាវមានជំនួញជាច្រើននៅក្នុងដៃ ក្រុមហ៊ុនរបស់គេសឹងតែពេញប្រទេសនិងក្រៅប្រទេស គេជាកូនប្រុសតែម្នាក់របស់លោកស្រី ហ្វឹង យូអ៊ី។

ងូតទឹករួចយៀនហាវក៏ចុះមកខាងក្រោមដើម្បីញ៉ាំអាហារពេលព្រឹកជាមួយម្ដាយ។
<<អរុណសួស្ដីអ្នកម៉ាក់!>>
គ្រាន់តែចុះមកខាងក្រោមភ្លាមយៀនហាវក៏ក្រឡេកឃើញម្ដាយទៅផ្ទះបាយកំពុងតែលើកម្ហូបមកតុអាហារ។
<<ចា៎! អរុណសួស្ដីកូនប្រុស>>
អ្នកជាម្ដាយនិយាយសម្ដីយ៉ាងពិរោះទៅកាន់កូន ព្រោះតាំងពីឪពុកគេលាចាកលោកទៅការងារទាំងអស់ត្រូវយៀនហាវជាអ្នកគ្រុបគ្រងហើយគេក៏ជាបង្គោលដ៏រឹងមាំក្នុងគ្រួសារមួយនេះដែរ។
<<អីយ៉ា! អ្នកម៉ាក់មិចក៏ថ្ងៃនេះតែងខ្លួនស្អាតម្លេះ! ម៉ាក់មានគម្រងទៅណាមែនទែ?>>
<<ចា៎! ថ្ងៃនេះម៉ាក់ទៅផ្ទះលោកឆាងនៅសៀងហៃ>>
និយាយរួចក៏ចាប់ម្ហូបដាក់ក្នុងចានកូនប្រុស
<<ម៉ាក់ទៅនិយាយរឿងនោះទៀតហើយមែនទេ?>>ទឹកមុខចាប់ផ្ដើមក្រម៉ូវពេលដែលឮម្ដាយទៅផ្ទះលោកឆាង
<<ប្រាកដណាស់! ម៉ាក់ទៅទីនោះនិយាយរឿងរៀបការរបស់កូន!>>ទឹកមុខលោកស្រីយូអីចាប់ផ្ដើមដាក់សម្ពាធទៅលើកូនប្រុស
<<ម៉ាក់!! ហេតុអីក៏ចូលចិត្តបង្ខំកូនឲ្យរៀបការជាមួយមនុស្សស្រីដែលកូនមិនស្គាល់ចឹង>>យៀនហាវនិយាយទាំងមុខស្មើ ព្រោះគេធុញនឹងការរៀបការដែលមិនច្បាស់លាស់នេះណាស់។
<<កូនមិនស្គាល់តែម៉ាក់ស្គាល់!!>>
<<អ្នកម៉ាក់...>>
<<ហាវស្ដាប់ម៉ាក់ មនុស្សចាស់បើសិនជាជាប់ពាក្យសម្ដីនឹងគ្នាហើយមិនអាចប្រែក្រឡាស់បានទេ!>>លោកស្រីយូអ៊ីនិយាយកាត់កូន ព្រោះគាត់មិនចង់ឱ្យយៀនហាវប្រកែកនឹងរឿងនេះទេ
<<...>>
<<ម៉ាក់យល់ថាពួកកូនមិនដែលបានស្គាល់គ្នា!ប៉ុន្តែកូននៅមានពេល2ខែសម្រាប់មើលចិត្តគ្នាបាន>>
<<2ខែ?>>
យៀនហាវហាក់ទទួលយកមិនបាន នេះវាលឿនពេកទេដឹង?មិនដែលស្គាល់គ្នាសោះហើយទុកពេលឱ្យមើលចិត្តគ្នាត្រឹមតែ 2 ខែ។
<<2ខែហ្នឹងហើយ ព្រោះកូនស្រីគាត់ទើបតែបញ្ចប់ការសិក្សាពីអាមេរិកទេ>>
<<ម៉ាក់មិនគិតថាលឿនពេកទេដឹង?>>
2ខែវាលឿនពេកហើយសម្រាប់គេ អ្វីដែលសំខាន់នោះគឺគេមានមនុស្សស្រីដែលគេស្រឡាញ់រួចហើយ ហេតុអ្វីក៏ម៉ាក់របស់គេចូលចិត្តបង្ខំគេម្លេះ។
<<មិនលឿនទេ! អ្វីដែលម៉ាក់ធ្វើគឺសិតតែដើម្បីកូនទេ កូនគួរយល់ពីម៉ាក់ខ្លះផង!>>ធ្វើជាទម្លាក់ទឹកមុខចុះហាក់ដូចជាអន់ចិត្តនឹងកូន ដែលគេមិនយល់ពីបំណងគាត់សោះ
<<មិនអីទេ! តាមម៉ាក់ចុះ>>ឃើញម្ដាយហាក់ដូចជាអន់ចិត្តនឹងខ្លួនក៏ស្របតាមម្ដាយព្រោះមិនចង់ឲ្យគាត់ពិបាក់ចិត្ត
<<ហាវពិតជាកូនល្អរបស់ម៉ាក់មែន!>>
ទាំងម្ដាយនឹងកូននិយាយគ្នារួចក៏បន្ដញុាំរហូតដល់អាហារពេលព្រឹកត្រូវបានបញ្ចប់។ពួកគេក៏បំបែកគ្នាទៅធ្វើការរៀងខ្លួន យៀនហាវក៏ទៅក្រុមហ៊ុន ឯអ្នកស្រីយូអ៊ីក៏ចេញដំណើរដើម្បីទៅទីក្រុងសៀងហៃ។

បែរមកមើលភូមិគ្រឹះដ៏ធំនៅចំកណ្ដាលទីក្រុងសៀងហៃវិញម្ដង ពេលនេះមានក្មេងស្រីម្នាក់កំពុងជក់ចិត្តនឹងការដាំផ្កាក្នុងសួនច្បា។រាងតូចស្ដើងកាយវិការទន់ភ្លន់ កែវភ្នែកមុតស្រួចបបូរមាត់សិុចសីុ សក់វែងត្រឹមចង្កេះ ស្បែកមុខភ្លឺថ្លា ដៃជើងស្រឡូនសដូចជាព្រិល និយាយឱ្យចំគឺស្អាតគ្មានទោស។
ឆាង ហ្វូលី ជាកូនស្រីតែម្នាក់គត់របស់លោកឆាង ដែលជាម្ចាស់ក្រុមហ៊ុនក្រណាត់ដ៏ល្បីនៅទីក្រុងសៀងហៃ គាត់ធ្វើជំនួញជាមួយនឹងហាងប្រេនជាច្រើនសឹងតែពេញប្រទេសចិនទាំងមូល។ ហ្វូលីមានទ្រព្យសម្បត្តិច្រើនក៏ពិតមែនប៉ុន្តែគ្រួសារនេះខ្វះភាពកក់ក្ដៅពីម្ដាយព្រោះម្ដាយរបស់នាងបានលាចាកលោកទៅតាំងពីរនាងនៅក្មេងម្លេះ។ តែនាងក៏សំណាងដែលមានឪពុកស្រលាញ់នាងខ្លាំង គាត់មើលថែនាង នឹងបំពេញតួរនាទីជាឪពុកដ៏ល្អគាត់តែងតែបណ្ដោយតាមចិត្តនាងជានិច្ច។
(ទីត.ទីត)
សំឡេងឡានបានបន្លឺឡើងទាក់ទាញហ្វូលីដែលកំពុងតែដាំផ្កាឲ្យងាកតាមប្រភពសំឡេងក៏ឃើញស្ត្រីចំណាស់ម្នាក់ចុះចេញពីឡានទំនើបជាមួយនឹងឥរិយាទន់ភ្លន់
<<ជំរាបសួរអ្នកមីង តើអ្នកមីងមករកអ្នកណាគេដែរ?>>
<<នេះក្មួយភ្លេចមីងហើយមែនទេ?>>
ហ្វូលីឮសំណួរគាត់ហើយក៏ព្យាយាមរំលឹកការចងចាំខ្លួនបន្តិច
<<អ្នកមីងយូអ៊ីមែនទេ?>>
នាងគិតឃើញភ្លាមព្រោះគាត់ជាអ្នកដែលឱបលួងលោមនឹងលើកទឹកចិត្តនាងពេលដែលម្ដាយរបស់នាងស្លាប់ គាត់ប្រៀបដូចជាម្ដាយទីពីររបស់នាងអញ្ចឹងការដែលភ្លេចមុខគាត់ដោយសារតែនាងជាប់ទៅរៀននៅអាមេរិករាងយូគួរសម។
<<ចា៎! នឹកណាស់ឲ្យមីងសុំឱបមួយមក>>
និយាយរួចក៏ដើរសម្ដៅទៅឱបហ្វូលី គាត់ពិតជាស្រឡាញ់ហ្វូលីណាស់ គាត់ដឹងថាហ្វូលីជាក្មេងស្រីរៀងឆ្នាស់ឆ្នើមបន្តិចប៉ុន្តែចិត្តរបស់នាងគឺបរិសុទ្ធនាងជាក្មេងស្រីដែលត្រង់ទៅត្រង់មក ចំពោះគាត់ពិតជាចូលចិត្តអត្តចរិតរបស់នាងណាស់។
<<ចា៎ស! នឹកអ្នកមីងដូចគ្នា>>
<<ឪពុកក្មួយនៅទេ?>
សួរសុខទុក្ខជាមួយនឹងហ្វូលីរួចគាត់ក៏សួររកលោកឆាងដើម្បីនិយាយគ្នា
<<លោកប៉ានៅខាងក្នុង អ្នកមីងអញ្ជើញចូល>>
និយាយរួចហ្វូលីក៏បណ្ដើរអ្នកស្រីយូអ៊ីទៅខាងក្នុង។



[ ម្ចាស់ស្នេហ៍ ] Where stories live. Discover now