ភាគទី៤ «ច័ន្ទ្រស្អាតអត់»

Start from the beginning
                                        

«ឯងដឹងអ្វីអត់?»នាយសួរ

«ដឹងអ្វី បាទ?»ទេវីន

«រាហ៊ូ និងលេបចន្ទ្រ»ឧឡុរាជ

«ដឹងតើ តែវាហួសថ្ងៃបាត់ទៅហើយ»ទេវីន

«នៅទេ រាហ៊ូនៅមិនទាន់និងបានលេបចន្ទ្រទេ»នាយក្រវីក្បាលតិចៗ ភ្នែកសម្លឹងមើលចន្ទ្រ ខណះទេវីនសម្លឹងមើលម្ខនាយភ្លឹសៗ ម្តងជាពីរដងទើបសម្លឹងមើលទៅដួងចន្ទ្រតាមក្រោយ 

«ចុះពេលណាទើប រាហ៊ូលេបចន្ទ្រ»គេសួរ

«បន្តិចទៀត»

«បន្តិចទៀតនិងពេលណា?»គេចាំមើល

«ឥឡូវនេះ»ឧឡុរាជបែរមុខមកមើលគេ លួចខាំបបូរមាត់រឹមៗ ភ្នែកសម្លឹងមើលចុះក្រោម រកតែបបូរមាត់ពណ៍ក្រហមឈូក របស់ទេវីន ។

«អ៎»គេងក់ក្បាលមិនចាប់អារម្មណ៍ជាមួយឧឡុរាជប៉ុន្មានទេ ចាំតែមើលចន្ទ្រក្រែងលោ៎រាហ៊ូលេបមែនដូចសម្តីនាយនិយាយ ។

«ទេវីន»

«បាទ...អុប៎»លឺតែឧឡុរាជហៅ ទេវីរហ័សឆ្លើយភ្លាមគ្រាន់តែបែរមុខមក ដៃម៉ាំចាប់ក្រសោបជាប់ស្ទុះមកបឺតមាត់គេភ្លាមៗឡើងទេវីនគាំងបើកភ្លែកសរស្លែត ដៃរឹងស្ដូកដូចត្រូវទឹកកកប៉ូលខាងត្បូងសង្កត់ ។

«ចន្ទ្រស្អាតណាស់»ឧឡុរាជដកបបូរមាត់ចេញតែមុខនៅតែដាក់ផ្ទឹមលើមុខតូចច្រមឹបរបស់ទេវីន នាយញញឹមដូចធម្មតា តែទេវីនមិនធម្មតា ខ្លួនគេឡើងរឹងកកជាដុំៗបេះដូងលោតញាប់សឹងតែគាំង ។

«អ្នក.....អ្នកប្រុស?»គេហើបមាត់និយាយតិចៗនៅតែគាំងសឹងនិយាយមិនចេញ លើកដៃមកស្ទាបបបូរមាត់ខ្លួនឯង សឹងមិនជឿ គេគ្មានថ្ងៃជឿ គេមិនជឿជាដាច់ខាត ។

«យើងថើបឯង ខុសត្រង់ណា?គ្មានអ្នកណាឃើញផង ទៅខ្វល់ស្អី?»ឧឡុរាជធ្វើធម្មតាៗហីៗ មិនខ្វល់ នាយញាក់ស្មាត ងាកមើលឆ្វេងស្តាំ ឡើងស្ងាត់ជ្រងំ ចង់គេរំលោភទេវីនទៀតក៏គ្មានអាណាឃើញដែល ។

«តែខ្ញុំជាមនុស្សប្រុស ហេតុអ្វីអ្នកប្រុសថើបខ្ញុំ?»គេឡើងស្លឺអស់ហើយនេះ យល់សប្តិទេដឹង

«យ៉ាងមិច ប្រុសថើបប្រុសមិនបាន?មានច្បាប់ណាហាមទេ?អត់មានទេ»ត្រូវហើយគឺគ្មានមែន

«តែវាមិនសម»ទេវីនប្រកែក គេចង់ភ័យទៅវិញ ចុះបើមានអ្នកឃើញ?រឿងមិនធំ ព្រោះមិនដែលមានឯណាមនុស្សប្រុសថើបគ្នាបែបនេះ ថាឆ្គួតមិនខាន ។

«សមមិនសមយើងជាអ្នកសម្រេច មិនមែនឯងឬអ្នកដទៃ»នាយចាប់ដៃគេជាប់ស្ទុះទាញចង្កេះតូចមកអោប ភ្នែកសម្លឹងភ្នែក បេះដូងតភ្ជាប់បេះដូង ។ ទេវីតូច តូចណាស់បើប្រៀបនិងនាយ ដល់ថ្នាក់នាយគិតថាគេជាមនុស្សស្រីមិនមែនមនុស្សប្រុស ព្រោះមិនដែលឃើញ មុខមាត់រូបរាងស្អីបែបនេះពីមុនមក មិនដែលឃើញ មិនដែលជួប ពេលជួប ក៏គិតថាចង់ ចង់បាន តែស្អប់ ហើយក៏ស្រឡាញ់ ខឹងក៏ព្រោះស្រឡាញ់ ។

«អ្នកប្រុស?»គេគាំងស្តីលែងចេះហើយ អារម្មណ៍អ្វីនិង?

«មកជានៅជាមួយយើង យើងនិងទិញឯងពីអារង្សី»ឧឡុរាជស្នើរសុំ នាយទ្រាំលែងបានហើយ ទប់លែងជាបហើយ ចង់ណាស់ ចង់បានគេ មិនសុខចិត្ត អារម្មណ៍ប្រាប់ថាត្រូវយកអោយបាន ហាក់ដូចជាទេវីជារបស់មួយដែលគេកំពុងតែតាមរក ខឹងឬស្អប់ ស្រឡាញ់ឬអាណិត បែងចែកលែងដាច់ ។

 

⭐ដួងផ្កាយព្រះចន្ទ្រ✨Where stories live. Discover now