ភាគទី៤ «ច័ន្ទ្រស្អាតអត់»

24 3 2
                                        

   «ដើររកអ្នកប្រុសរង្សីវិញល្អជាង អ្នកប្រុសទៅខាងមុខបន្តចុះ ខ្ញុំបកទៅក្រោយវិញ ក្រែងលោ៎ អ្នកប្រុសរង្សីនិងបងសំនៅខាងក្រោយ»ទេវីនលែងចង់គិត ស្អាតមិនស្អាតក៏ហី ក៏ដើរបំបែកគ្នាជាមួយឧឡុរាជ ដើម្បីរកចៅហ្វាយ ខ្លាចស៊ីផ្តាវលោកម្ចាស់ ព្រោះវង្វែងបាត់កូនប្រុសគាត់មូលទាំងមូល ។

   ទេវីនដើរចេញឧឡុរាជមិទៅឆ្ងាយគ្រាន់តែឈរសម្លឹងមើលគេដើរតាមពីក្រោយ បបូរមាត់លួចញញឹមក្របួច ចិត្តខ្នាញ់អឺយខ្នាញ់ គ្រឺងណាស់ ចង់ចាប់ចស៊ីមិនអោយសល់ឆ្អឹង ។ ស្របទេវីនដើរៗក៏មានអារម្មណ៍ថាមានមនុស្សដើរតាមពីក្រោយ ក៏ងាកមើល តែក៏រួញចិញ្ចើមពេលឃើញម្ចាស់រាងកាយដែលដើរតាមខ្លួន
   
   «ហេតុអ្វីអ្នកប្រុសដើរតាមខ្ញុំ?»ទេវីន

   «មកពីយើងស្អប់ឯង»ឧឡុរាជ តបធម្មតាៗតែមិនធម្មតាសម្រាប់ទេវីន យ៉ាងមិចចេះនៅសុខៗមកស្អប់គេ ។
  
   «លោកម្ចាស់ស្អប់ខ្ញុំ?»គេមិនយល់ទាល់តែសោះ មិនយល់តែម្តង គឺអត់សោះតែម៉ង ។

«ត្រូវហើយ យើងស្អប់ឯង»ឧឡុរាជ

«ហេតុអ្វីលោកម្ចាស់ស្អប់ខ្ញុំ?»មកពីគេមិនយល់ពិតមែន អត់ដែលស្គាល់ មនុស្សមិនស្និតស្នាល បើកុំតែអ្នកប្រុសខ្លួននាំដើរជាមួយធ្វើជាបាវបម្រើប្រចាំកាយ ក៏មិនបានមកស្គាល ឧឡុរាជ ដែល ។

«ស្អប់គឺស្អប់ ការស្អប់គ្មានហេតុផល»ឧឡុរាជ

«ប៉ុន្តែស្អប់ប្រែថាស្រឡាញ់»ទេវីនក្រឡាស់ពាក្យមកវិញ គេនិយាយក៏មិនខុស ព្រោះតែអាហ្នឹងជាពាក្យផ្ទុយ

«គេបោកឯងក៏ជឿគេដែល?ហើយអាគីបាញ់ណាប្រាប់ឯង»ឧឡុរាជ

«អ៎»ទេវីន ងក់ក្បាលយល់តិចៗ

«ចន្ទ្រ ស្អាតអត់?»ឧឡុរាជ ដើរៗក៏ឈប់ងក់នៅក្រោមពន្លឺព្រះចន្ទ្រ ដែលផ្លាតមកចំពីលើ ក្បែរមាត់ដងស្ទឹងម្តុំនេះរាងស្ងាត់មិនមានមនុស្ស ព្រោះគេសម្រុកទៅខាងមុខបណ្តែតប្រទីបអស់ ។

«បាទ ស្អាត»ទេវីនឆ្លើយទាំងមិនស្ទាក់ស្ទើរ គ្មានដឹងខ្យល់ល្ហើយ សួរបែបណាក៏ឆ្លើយបែបនោះ ឧឡុរាជញញឹមចុងមាត់ ចង្វាក់បេះដូងលោតរាងខុសធម្មតា គេភ្លេចអស់អារឿងថាដើរតាមរកចៅហ្វាយ ។

⭐ដួងផ្កាយព្រះចន្ទ្រ✨Where stories live. Discover now