យប់យន់ទន់សូរិយាបានកន្លងផុត ជំនួសអោយពន្លឺពណ៍ក្រហមរងាល ជះពន្លឺពីទិសខាងកើត ឆ្លងដល់ខែភទ្របទ ជាខែនៃពិធីបុណ្យអ៊ំទូក តាមប្រពៃណី តាមផ្ទះនីមួយៗក្រោកតាំងពីព្រលឹមអុល ដើម្បីរៀបចំចង្ហាន់ ប្រគេនលោកសង្ឃទាន់ខែភ្លឺ ។
រំលិចៗមេឃងងឹតព្រឺងៗ ទូករបស់លោកសង្ឃដែលនិមន្តបិណ្ឌបាត ក៏ចែវមកដល់បណ្តើរៗ ខណះផ្ទះរបស់លោកចៅពញ្ញា ឆៃ ក៏ម្នីម្នាឈរព្រោងព្រាតនៅដែនកំពិងទឹក
«លឿនៗពួកនាង លោកនិមន្តមកដល់ហើយ»លោកជំទាវ ស្រែកតឿនដល់បាវព្រាវដែលកំពុងតែកាន់ចង្ហាន់មកពីចម្ងាយអោយរហ័សរហួន គាត់ក៏ដាក់ខ្លួនអង្គុយចុះមុខកំពុងខណះលោកសង្ឃក៏និមន្តមកដល់ល្មម ។
ពេលលោកសង្ឃនិមន្តមកដល់ ចង្ហាន់ត្រូវបានលើកប្រគេន គ្រប់គ្នាលើកដៃសំពះបួងសួងខណះលោក ក៏អោយពរ ។
(អាយុ វណ្ណះ សុខះ ពលះ)
«សាធុ!សាធុ!»លោកនិមន្តទៅបាត់ គ្រប់គ្នាក៏ក្រោកមួយៗ លោកជំទាវសម្លឹងមើលមុខកូនប្រុសញញឹមតិចៗ ។
«ថ្ងៃនេះមុខស្រពោនម្លេះ មិនសប្បាយចិត្តត្រង់ណាមែនទេប្រុសពៅ?»លោកជំទាវ សួរកូនមើលទៅចិត្តហាក់មិនជ្រះថ្លាទាល់តែសោះ ។
«អត់ទេអ្នកម៉ែ ខ្ញុំធម្មតាទេតើ»ឧឡុរាជតបធ្វើញាក់ស្មារធ្វើធម្មតាៗ បន្តិចក៏រេភ្នែកសម្លឹងមើលទៅត្រើយម្ខាងនៃស្ទឹង ក្រឡែកឃើញគ្រួសារលោកពញ្ញាខាងនោះក៏ដាក់បាត្រ តែភ្នែកគេបែរជាទន់ទោរ ស្វែងរកនរណាម្នាក់ផ្សេងទៅវិញ ។
«សម្លឹងរកមើលក្មួយរង្សីមែនទេ?»
«បាត!»បាតតែមាត់តែចិត្តអត់មានចឹងផង ។
#ថ្ងៃត្រង់
ខណះនៅឯផ្សារ មនុស្សម្នានៅតែដើរទិញទំនិញអោយគគ្រឹគ ស្ថិតក្នុងចំណោមនោះ រូបរាងសង្ហារល្អឥតបីកំពុងតែដើរក្រព័ទ្ធដៃពីក្រោយ មានបាវតាមជាប់មិនរបូត ។
«ទៅទាមស្រាល្អទេ?»កុំអោយស្ងាត់ រង្សីលូកមាត់ពេលក្រឡែកភ្នែកឃើញផ្លូវចូលទាមស្រា គេចំណាប់ណាស់ តែភឿនគេម្នាក់ទៀតមិនសូវប៉ុន្មានទេ ព្រោះជាកូនប្រុសសំពត់ក្នុងផ្នត់ រឿងខូចខិល ល្បួងមិនសូវចូលដូចគេទេ ។
«បាវរបស់ឯងគេអោយចូលដែល?»ឧឡុរាជបាញ់ភ្នែកទៅក្រោយ ទំនងជាចង់មើលងាយបាវព្រាវរបស់រង្សីដែលឈរពីក្រោកធ្វើភ្នែកម៉ង់ៗដូចកូនឆ្កែ ឡេឡឺៗម្រាមដៃកាន់តែដាវលើកមិនចង់រួច ។
«មើលងាយម្លេះ គេក៏ជាប្រុសដែលមិនមែនស្រីឯណា»
«យើងស្មានតែស្រី!»ឧឡុរាជតបឌឺ ដើរបញ្ចៀសចូលផ្លូវកាត់ទៅរកទាមស្រា ធ្វើអោយរង្សីសើចស្ញេញ ងាកតាមមើលឧឡុរាជទាំងហួសចិត្ត ទើបដើរតាមពីក្រោយ ម្ងៃហើយឃើញតែដើរៗក៏ទើសតែជាមួយបាវព្រាវខ្លួនដែល ចេះតែយ៉ាងមិចនេះ ។
«ឯងវាចេះតែយ៉ាងមិច ឃើញគេស្អាតហ្អេះ?»រង្សីតាមឌឺមិនណយ ដាក់គូទអង្គុយចុះលើតុ ផ្តើមញ៉ោះឧឡុរាជបន្ត ខណះបាវពួកគេឈរនៅពីមុខទាម រងចាំ ។
«ស្អាត ប្រើសម្រាប់មនុស្សស្រីដែលមានសម្រស់ហើយថ្លៃថ្នូរ មិនមែនមនុស្សប្រុស!ឯងដែលរៀន វចនានុក្រមទេ?»
«ចុះបើគេស្អាតមែន យើងនិយាយតាមការមើលឃើញ»
«មិនស្អាត គ្មានស្អាត មើលមិនឃើញចំណុចស្អាត»និយាយផងដៃលើកកែវស្រាអកយកៗ រង្សីសើចខិល ។
«ស្អប់គេ មិនចូលចិត្តគេ តែនិយាយពីគេ ឯងប្លែកហើយ»
«មិនបានប្លែក តែមិនចូលចិត្ត ស្អប់!»មាត់និយាយដៃលើកពែងស្រា អកគ្មានសំចៃ អ្នកបបួលទើបតែអស់ពីពែវអោយគត់ ។
«ចាស់ៗពោលថា ស្អប់ជំពប់លើ»
*ព្រូសសស*
រង្សីស្តីរកតែមិនទាន់ចប់ឧឡុរាជព្រូសស្រាចេញពីមាត់ព្រាត បើកភ្នែកសម្លក់មុខរង្សីថ្លែង ទាំងខឹងឡើងក្រហមស្លឹកត្រចៀកបូកជាតិស្រាផងឡើងក្រហមង៉ាំង
«ស្អី!ឯងចង់ថាយើងខ្ទើយ?គ្មានថ្ងៃទេ កុំសូម្បីគិត រអើមណាស់»ឧឡុរាជពោលក្តែងៗពេញក្រអូមមាត់ លើកដៃជូតស្រាចេញពីគេមមាត់ សម្លក់មុខរង្សីដែលនៅតែសើចក្អឹក សប្បាយលើគំនរទុក្ខរបស់គេណាស់ ។
«យើងចាំមើល»រង្សីមិនញញើត មិនព្រឺនៅឆ្លៀតឌឺ តាមពិតទៅគេក៏ចេះតែនិយាយលេងៗដែលទៅ មើលមិនដឹងថាក្នុងចិត្តឧឡុរាជភឿនគេគិតអ្វីផង ញ៉ោះបានក៏ចេះតែញ៉ោះទៅ ។
ទន្ទឹមនិងអ្នកខាងក្នុងទាញខ្លួនយកទៅវែកញែកនិយាយដើម អ្នកឈរខាងក្រៅក៏កណ្តាស់ឈីតៗមិនឈប់ ដៃញីចុងច្រមុះឡើងក្រហមអស់ហើយ ។
«ឯងកើតស្អី គ្រុណហ្អេះ?»នាយសំ ដែលជាបាវរបស់ឧឡុរាជ សួរ ពេលឃើញ ទេវីនឈរកណ្តាលកណ្តាលថ្ងៃក្តៅចែស សង្ស័យតែគ្រុណ ។
«អត់ទេបង ខ្ញុំមានគ្រុណឯណា ប្រហែលជាសម្រាមហោះចូលច្រមុះ»ទេវីនក្រវីក្បាលដានទឹកភ្នែកនៅដក់ពេញរង្វង់ភ្នែក តាមពិតគេអត់គ្រុណមែន តែមិនដឹងកើតអ្វីសុខៗក៏កណ្តាស់កណ្តាលថ្ងៃចែសទៅកើត ។
STAI LEGGENDO
⭐ដួងផ្កាយព្រះចន្ទ្រ✨
Azioneទេវីន គឺជាដួងផ្កាយ ដែលរះបំភ្លឺភាពងងឹតរបស់ឧឡុរាជ ចំណែកឧឡុរាជជាព្រះចន្ទ្រដែលរះបំភ្លឺភពរបស់ទេវីន ។ ត្បិតតែមានលក្ខណៈខុសគ្នាតែពួកគេជួយបំពេញគ្នាទៅវិញទៅមក ។ #ជាប្រលោមលោកបែបខ្មែរស្ថិតក្នុងការឆ្នៃប្រឌិត បើមានកំហុសឆ្គងឆ្គងត្រង់ប្រការណាមួយនាងខ្ញុំសូមខណ្ឌទ័យ...
