Ep 18 កាដូព្រះប្រទាន

ابدأ من البداية
                                        

«មិនអីទេម៉ាក់ក្មេក» នាយតូចក៏ញញឹមទទួលសំណើរដោយភាពជឿជាក់មែនទែន

«ធ្វើដំណើរដោយខ្លួនឯងគ្មានអ្នកបើកឡានឬនរណាជូនឯងទៅទេ» លោកស្រីក៏ញោចស្នាមញញឹម នាយតូចក៏បើកភ្នែកធំៗមកភ្លាមព្រោះចាញ់ល្បិចគាត់

គាត់ឲ្យគេធ្វើម្ហូបមិនមែនមួយមុខទេដូច្នេះបើធ្វើម្ហូបច្រើនមុខគឺត្រូវការគ្រឿងទេសច្រើន ហើយឲ្យទៅតែឯងអត់ឲ្យនរណាទៅទេគឺចង់ឲ្យគេកាន់យោងអុីវ៉ាន់តែឯងនិងហើយនៅមានទៀតគឺអត់ឲ្យអ្នកបើកឡានជូនទៅ ហើយប្រុងយកអុីវ៉ាន់ទាំងនោះជិះតាក់សុីដាក់អស់មែន?ណាមួយគេក៏ទិញសម្ភារៈប្រើប្រាស់ខ្លះទៀត ពុទ្ធោ...ស្រែករកពុទ្ធោតែម្ដង

«យ៉ាងម៉េចមានបញ្ហាហេ??» ឃើញគេមុខស្លេកៗគាត់ក៏សួរទាំងពេញចិត្តធ្វើបាបនាយតូចបានសម្រេច

«អត់មានបញ្ហាអីទេម៉ាក់ក្មេក អញ្ចឹងខ្ញុំសូមលាសិនហើយ» មិនឲ្យចាញ់គាត់នាយតូចខំញញឹមលាក់ការពិតចេញមកក្រៅយ៉ាងហំហានតែចុងក្រោយ

«Hwang Hyunjin លោកឃើញទេម៉ាក់លោកធ្វើបាបខ្ញុំទៀតហើយ?» ចង់ស្រែកឲ្យនាយក្រាស់ជួយក៏ហួសពេលដែរកូនស្រី

+HWANG GROUP

«ហាឈឺស....» នាយក្រាស់ដែររវល់ធ្វើការសុខៗក៏កណ្ដាស់មកមួយឆែតហាក់ដូចមាននរណាលួចជេបន្ទេចនិយាយដើមនាយអញ្ចឹង

«ចៅហ្វាយបាទថ្ងៃនេះគ្រួសារត្រកូលLeeនៃSultraបានមកធ្វើការចរចាទំនិញជាមួយក្រុមហ៊ុនយើងទាន» zenដើរចូលមកប្រាប់នាយធ្វើឲ្យhyunjin ឃ្នើសចិត្តបំផុត

«ម៉ាយូរហើយឯងទើបមកប្រាប់ស្លាប់ហើយលំដាប់ត្រកូលLeeនៃsultra មើលចរិកឯងទៅ» នាយហាមាត់ស្ដីបន្ទោសជំនិតមិនដកមាត់ឯជើងដើរយ៉ាងញាប់ស្អេញ ព្រោះតែត្រកូលLee នៃsultraក៏ជាសម្ព័ន្ធនាគមួយផងដែរទៅលំៗជាមួយម៉េចបាន តែចាប់អារម្មណ៍អីអត់?បើប៉ុណ្ណឹងហើយមិនចាប់អារម្មណ៍ទៀតចប់ហើយ(🌚)

+ផ្សារទំនើប

«ហឹសប្រើៗៗៗ នេះបើខ្ញុំជាកូនប្រសារគាត់មែនច្បាស់ជាលែងលះជាមួយhyunjinដោយសារតែគាត់និងហើយ» កម្លោះតូចយើងយោងអុីវ៉ាន់ដើរផ្សារទាំងរអ៊ូមិនឈប់មុខវិញដូចគេចងបាញ់

សង្សារលេងៗ//Hyunlix❤️‍🔥//(ចប់)حيث تعيش القصص. اكتشف الآن