Ep 12 នៅផ្ទះខាងប្ដីថ្ងៃដំបូង

133 30 6
                                        

Thank you for 100 follower 🎉 I am very happy even though there are not many followers, but I want to thank you my readers who always support and vote for me, I'll try to write more and practice myself better, finally thank you my readers 🫶❤️

____________________________

+morning

នាព្រឹកនេះកម្លោះតូចFelixបានក្រោកមកពីព្រលឹមដែរមិនដូចពេលមុននៅតែឯងក្រោកម៉ោង11,12នោះទេ ព្រោះឥឡូវមិនមែននៅតែឯងទៀតទេគឺនៅជាមួយសង្សារកិច្ចសន្យា ត្បិតនាយតែងស្ដីប្រដៅថាឥតល្ហែដូច្នេះមិនចង់តាប៉ែច្រើនក៏ខំប្រឹងកែប្រែខ្លួនឯងអញ្ចឹងទៅ ជៀសវាងhyunjinគក់ចេញកោះកាត់ព្រឹក

«ចុមយក្ស...??ទីនេះជាកន្លែងណា??» Felix ងើបមកមីងមាងៗដល់អង្គុយរាងស្វាងគេងក៏ភ្ញាក់ផ្អើលនូវកន្លែងដែរខ្លួនគេងភ្លាម

ក្រាក*

រាងតូចអាល័យតែភ័យនិងឆ្ងល់ថាទីនេះជាកន្លែងណាក៏ស្រាប់តែhyunjin បើកទ្វារចូលមកតែម្ដង

«ភ្ញាក់ហើយហេ?នេះលុបមុខងូតទឹកឲ្យស្អាតទៅនិងបានញុំអីពេលព្រឹកហើយចុះទៅក្រោកធ្វើម្ហូបយកចិត្តម៉ាក់ខ្ញុំ» hyunjin និយាយព្រមទាំងលើកថាសអាហារពេលព្រឹកទុកនៅលើតុ

«ឈប់សិនទីនេះជាកន្លែងណា??»

«ផ្ទះម៉ាក់ខ្ញុំ...»

«ហាក់?ហើយខ្ញុំមកដល់ពីពេលណាម្ដេចខ្ញុំមិនដឹងអញ្ចឹង?» ឮនាយនិយាយហើយគេក៏គាំងតែម្ដង ហើយមកដល់ពីកាលបើមិនដឹងផងនិង

«គឺយើងចេញមកតាំងពីម៉ោង4ម្ល៉េះដោយសារតែឯងគេងទើបយើងខ្ជិលដាស់បីមកទាំងអញ្ចឹងទៅ» នាយរៀបចំម្ហូបបណ្ដើរនិយាយបណ្ដើរធម្មតាបំផុតតែFelix ចំហមាត់ធ្លុងថ្វីបើនាយបីមកទាំងឈុតគេងសំខាន់ឈុតគេនិងខោខ្លីត្រឹមភ្លៅទៀតយប់មិញចូលគេងយប់ជ្រៅណាមួយhyunjinចូលគេងលក់មុនទើបគេហ៊ានពាក់ បើនាយមិនទាន់គេងគេក៏មិនពាក់ឲ្យឃើញជាដាច់ខាត តែឥឡូវចប់ហើយខ្មាស់គេណាស់លោកព្រះអើយយយយយយ😭

«បានហើយឈប់សួរទៅ ទៅលុបមុខចេញទៅ» នាយតូចក៏ងើបទៅងូតទឹកទាំងរុំភួយជិត នាយឃើញអញ្ចឹងហើយក៏អស់សំណើច

+មួយសន្ទុះក្រោយមក

«ហ្ហឹមមមមន.....» Felix ដាក់ខ្លួនអង្គុយនិងតុបម្រុងនិងញុំាអាហារពេលព្រឹកហើយក៏ស្ងាបហមៗទៀតហើយ នាយក្រាស់ខ្នាញ់អត់មិនបានក៏យកនំប៉័ងមកញុកមាត់គេទៅ

សង្សារលេងៗ//Hyunlix❤️‍🔥//(ចប់)Where stories live. Discover now