Ep 10 អតីតសង្សារ

148 31 4
                                        

+morning

ព្រឹកនេះនាយក្រាស់បានមកធ្វើការវិញដូចធម្មតាបន្ទាប់ពីម្សិលមិញអវត្តមានមិនបានមក តែអ្វីមិនធម្មតាគឺនាយបាននាំកម្លោះតូចដែរត្រូវដើរតួជាសង្សារលេងៗមកតាមខ្លួនផងដែរ

«ហ្ហឹម....» Felix ដើរស្ងាប់ផងអីផង មនុស្សដេកមិនទាន់អស់ងងុយផង មកឲ្យតាមខ្លួនឯងអី

«ណែ...ខ្ទប់មាត់នៅក្រុមហ៊ុនយើងមួយទាំងមូលហើយល្មិចមកធ្វើចរិកអញ្ចឹងទៀតហើយ?» នាយក្រាស់ក៏យកដៃខ្ទប់មាត់នាយតូច ឡើងគ្នាដាច់ស្ងាប់អស់

«ហឹស....ហើយពីណាឲ្យលោកឯងនាំខ្ញុំមកធ្វើអី?» វ៉ៃដៃនាយចេញហើយក៏សម្លក់មុខ

«គ្រែងនិយាយគ្នារួចហើយតើហីថាឯងនិងត្រូវដើរតួជាងសង្សារល្អ? សង្សារល្អគេមកជួយការងារគ្នាចឹងហើយ» hyunjin

«តែខ្ញុំមិនចេះធ្វើ លោកក៏ដឹង» ទន្រ្ទាំជើង

«មិនមែនឯងមិនចេះទេ តែមកពីឯងខ្ជិល» នាយក៏សម្លក់នាយតូច ចាប់តាំងពីនាយនាំគេមកនៅជាមួយមក Felixមិនដែរធ្វើស្អីសោះ ប្រើនេះក៏ថាមិនចេះ ប្រើនោះក៏ថាខ្ជិលគឺនៅឲ្យនាយបម្រើរហូត ដល់ឥឡូវឲ្យមកជួយធ្វើការលេងៗគ្រាន់តែបិទបាត់ភ្នែកម៉ាក់នាយតែបែរជសមកឈរស្រែកទន្រ្ទាំជើងបែបនេះទៅវិញសួរថានរណាមិនខឹងខ្នាញ់? ឯនាយតូចគេក៏ខាំមាត់សម្លក់នាយមកវិញដូចគ្នាដែរ និយាយទៅអ្នកទាំង2ឈរនៅពីមុខក្រុមហ៊ុនតែមិនទាន់ដើរចូលទេរវល់តែសម្លក់គ្នា

«ចៅហ្វាយបាទ ម៉ោងដែរចៅហ្វាយត្រូវប្រជុំជិតដល់ហើយទាន» នាយzenដែរឈរនៅពីក្រោយមានជាការតឹងទ្រូងផ្អឹសតែម្ដង ត្បិតតែម៉ោងត្រូវប្រជុំជិតគៀកហើយតែចៅហ្វាយប្រុសនិងអនាគតចៅហ្វាយតូចបែរជាកំពុងតែខាំ...អា៎ចាឡំកំពុងតែឈ្លោះគ្នាទៅ មិនព្រមចូលក្នុងទៅវិញ

«តោះ....» ទាល់តែនាយឈរសម្លក់សម្លឹងនាយតូចយើងអស់ចិត្តចង់ទើបដើរចូលមកខាងក្នុងទាំងមិនស្ដីហៅឲ្យFelix មកតាមនាយទេ នាយក្រាស់ពេលនិងខឹងផង ខ្នាញ់ផងដែរនាយតូចតមាត់នាយប៉ប៉ាច់មិនឲ្យជ្រុះមួយម៉ាត់សោះ

«អ្នកប្រុសFelixបាទ....» នាយzenក៏មិនអាចទៅមុខបានដែរថ្វីបើចៅហ្វាយប្រុសចូលទៅបាត់ហើយមែនក្ដី តែចៅហ្វាយតូចបែរជាឈរធ្មឹងសម្លក់សម្លឹងដំណើរអ្នកដែរចេញទៅអម្បាលមិញទាំងចង់ពេបមាត់រកយំតិចអីតិច

សង្សារលេងៗ//Hyunlix❤️‍🔥//(ចប់)Where stories live. Discover now