+ថ្ងៃបន្ទាប់
ក្នុងបន្ទប់
«នេះយកទៅ» នាយក្រាស់បានហុចកាតធានាគារមកឲ្យនាយតូច
«អ្វីនិង??» សួរទាំងមើលមុខនាយភ្លឹសៗ
«ក្រដាសអេតចាយ» គ្រឺតពេកក៏និយាយទាំងសម្លក់មុខ
«កាត់ធនាគារសោះនិងហា» ឮនាយនិយាយចឹងហើយក៏តបទាំងមុខជូរ
«បើដឹងហើយខំសួររកអី??» មែនតើបើដឹងហើយខំប៉ាកាច់សួរធ្វើពើធ្វើអី???
«លលេងផងមិនបានទេស ហើយហុចឲ្យធ្វើស្អី??»
«ឲ្យឯងប្រើប្រាស់» នាយថាហីៗតែនាយតូចស្លន់ទៀតហើយ
«អត់ទេហេតុអ្វីបានជាមកឲ្យខ្ញុំវិញ??» គេរហ័សប្រកែកញាប់មាត់តែម្ដងគ្រាន់តែសម្ដែងនាយផ្គត់ផ្គងគេយ៉ាងនេះយល់ថាបានទៅហើយមកប្រុងឲ្យកាតអីទៀត
«យកទៅចាប់ទុកថាទុកឲ្យឯងប្រើប្រាស់គ្រែងល៌ម៉ាក់ចង់ប្រើទៅទិញនេះទិញនោះអត់មានលុយអី» នាយក៏មិនចង់សុំាញុំាច្រើនក៏ទាញដៃនាយតូចដាក់កាតនោះក្នុងដៃគេទៅFelix ក៏ខ្ជិលប្រកែកមានតែទទួលទៅ
ហើយដូចរាល់ដងនាយក្រាស់ក៏ត្រូវទៅធ្វើការក្នុងនាមជានាយកក្រុមហ៊ុនបន្តវេនពីប៉ារបស់នាយ ឯលោកHwang ទោះផ្ទេរដំណែងឲ្យនាយក៏មែនពិតតែការងារគាត់ផ្សេងទៀតក៏នៅមានច្រើនត្រូវឲ្យគាត់រាប់រងផ្សេងទៀតទើបគាត់ក៏ត្រូវរៀបចំខ្លួនចេញទៅបំពេញការងារគាត់ដូចគ្នា ដូច្នេះសមាជិកនៅតែលោកស្រីនិងរាងតូចនោះទេ
«Lee Felix ឯងនៅឯណា??....» លោកស្រីហៅបែកគំហក
«បាទម៉ាក់ក្មេក» នាយតូចរបស់យើងក៏រហន់មកភ្លាមខ្លាចនៅយូរត្រូវមាត់គាត់ទៀត
«ឯងត្រូវទៅផ្សារទិញគ្រឿងទេសយកមកធ្វើម្ហូបព្រោះថ្ងៃនេះប្អូនស្រីរបស់យើងនាំគ្រួសារនាងមកលេងយើង ហើយយើងបញ្ជាទៅផ្សារខ្លួនឯងធ្វើម្ហូបខ្លួនឯងទិញគ្រឿងទេសខ្លួនឯងហាមនរណាគេចូលជួយឲ្យសោះ បើនរណាហ៊ានខុសបញ្ជាយើងមានរឿងមិនខាន» លោកស្រីមិនដឹងកើតអីគាត់រកក្រឡាតែធ្វើបាបនាយតូចតែម្ដង តែចៃដន្យអីនេះជាអ្វីដែរFelix ចង់បានស្រាប់កំពុងតែចង់ចេញទៅក្រៅផងត្រូវប៉ាច់ម៉ងហា៎
YOU ARE READING
សង្សារលេងៗ//Hyunlix❤️🔥//(ចប់)
Poetry«គ្រែងនិយាយថាធ្វើជាសង្សារលេងៗហី?» «ចុះឲ្យធ្វើម៉េចបើស្រឡាញ់មែនទែនហើយនោះ?» «សង្សារលេងៗតែខ្ញុំស្រឡាញ់មែនទែន» និពន្ធដោយ: ហ្វេល នីវ៉ាន់
