Ep 17 ឡប់សតិដល់ក

127 24 4
                                        


+តពីភាគមុន

«បានហើយឈប់អៀនទៅយើងមានអ្វីផ្ញើ» ឃើញថានាយតូចក្រហមថ្ពាល់ដោយសារខ្លួននាយក៏សើចតិចៗនិងយកប្រអប់ម្យ៉ាងមកឲ្យគេ

«ជា...ជាអ្វី??» នាយតូចក័រដាក់រដុបមកបន្ថែមទៀតហើយ

«បេះដូងយើងទេដឹង?» ឃើញទេបានគ្នាអៀនអញ្ចឹងផងនិយាយយពីថាញ៉ោះបន្ថែមទៀត

«លោក.....!!» នេះគេអៀនសឹងរមួលខ្លួនចូលគ្នាហើយមកញ៉ោះថែម

«បានហើយៗមោះយើងបើកឲ្យ» នាយក្រាស់ក៏សើចកខិកសឹងរយាសមាត់ដល់ត្រចៀក

«wowwww....» គ្រាន់តែប្រអប់ត្រូវបានបើកនាយតូចយកដៃខ្ទប់មាត់រំភើបខ្លាំងៗតែម្ដង ព្រោះតែវាជាខ្សែក.ពេជ្ររំលិចត្បូងតូចឆ្មាជាច្រើនមើលទៅវាតូចល្មមពាក់ហើយថ្លៃថ្នូរណាស់ បើនិយាយពីតម្លៃអស់ស្ទះ លំដាប់hyunjinហើយគេទៅទិញគីលៃឲ្យអូនគេពាក់មែន??☺️

«មោះយើងពាក់ឲ្យបែរក្រោយទៅ» នាយថាហើយនាយតូចក៏បែរក្រោយមកកាន់កញ្ចក់និងមើលទៅនាយក្រាស់តាមរយៈកញ្ចក់ទាំងភ្លឹកភ្លាំងតើគេសុបិន្តឬយ៉ាងណា?

«រួចរាល់ហើយបែរមកនេះមើល....wowស្អាតណាស់» នាយពាក់រួចរាល់ក៏ចាប់បង្វែរកាយតូចមកមើលរួចលើកសរសើរកប់ៗមាត់ស្អាតណាស់

«ហួយ...បើដឹងថាមកធ្វើការជាមួយលោកជីវិតដូចbillionaireអញ្ចឹង ម្ល៉េះហក់ថើបលោកឯងតាំងពីនៅមានសង្សារម្ល៉េះ» នាយតូចនិយាយទាំងសប្បាយអរធឹងធៀកសម្បើមណាស់នាយក្រាស់ឈរមើលញញឹមៗមិននិយាយទេ(លង់គេ1=0)

«អេ...និយាយអញ្ចឹងតើលោកមានបានចាប់អារម្មណ៍លើនរណាគេហើយឬនៅពេលទៅsultraនោះ??» ឈរមើលរូបសម្រស់ខ្លួនឯងមុខកញ្ចក់សុខៗក៏ងាកមកសួរនាយភ្លាម

«ម៉េចបានមកសួរអញ្ចឹង??» ឮតែសំណួរនេះស្នាមញញឹមមិញគឺរលុបអស់តែម្ដង

«គ្រាន់តែសួរបើលោកមានចាប់អារម្មណ៍នារីណាហើយនោះភារកិច្ចខ្ញុំក៏និងជិតចប់ដូចគ្នា ដល់ពេលនោះទៅចាយលុយដែររកបានសប្បាយមិនខាន» នាយតូចនិយាយទាំងយកដៃមកខ្ទប់មុខខ្លួនឯងក្ដីសុខពេញទីពេលនឹកដល់ទិដ្ឋភាពដែរប្រើជីវិតជាអ្នកមានរបស់គេ ផ្ទុយពីhyunjinឮតែFelixសួរអញ្ចឹងមុខដូចគេចងបាញ់

សង្សារលេងៗ//Hyunlix❤️‍🔥Where stories live. Discover now