ភាគទី19: តាប៉ែរណាស់...

344 39 0
                                        

. ក្លឹប!!
.ជាដំបូងថេយ៉ុងបានខលទៅប្រាប់អ្នកផ្ទះថាខ្លួនមកគេងជាមួយនឹងជេមីន គ្រាន់តែឮឈ្មោះជេមីនអ្នកស្រីគីមនឹងលោកគីមគាត់ក៏អនុញ្ញាតដោយមិនសួរដេញដោលច្រើនព្រោះត្រកូលគីមនឹងត្រកូលផាក់ក៏ស្គាល់គ្នាយូរណាស់មកហើយដែរ ណាមួយជេមីនជាមិត្តដែលស្និតស្នាលជាមួយនឹងថេយ៉ុងគាត់អាចទុកចិត្តបាន។

« យប់នេះមនុស្សដូចជាច្រើនដល់ហើយ!»រាងតូចលើកកែវស្រារបស់ខ្លួនឡើងក្រេបវាតិចៗរួចក៏បន្លឺឡើងដោយក្រខ្សែភ្នែកសម្លឹងមើលជុំវិញក្លឹប។ថេយ៍ក្រេបស្រាតិចៗដូចជាអ្នកជំនាញយ៉ាងចឹង តែតាមការពិតអស់ត្រឹមតែពីកែវអីគឺទន់ភ្នែកបាត់ទៅហើយ។

«មិនឲ្យច្រើនយ៉ាងមិច យើងឮមកថាថ្ងៃនេះគឺមានប្រុសស្អាតមួយក្រុមមកលែងនៅទីនេះណាវើយ!»ជេមីន ត្រូវហើយទោះបីជាថ្ងៃនេះមិនមែនជាថ្ងៃចុងសប្តាហ៍ក៏ពិតមែនតែ
មានភ្ញៀវច្រើនគួរសមក៏ដោយសារតែល្បីមកថាមានប្រុសស្អាតមួយក្រុមមានគម្រោងមកលេងភ្លេងនៅក្នុងក្លឹបមួយនេះ។

«ប្រុសស្អាត? អ្នកណាគេ?!»គ្រាន់តែឮថាប្រុសស្អាត អេសានាងក៏សួរឡើង នេះប្រលូកក្នុងវិស័យដើរលែងក្នុងក្លឹបនេះមកយូរហើយ ហើយសម្រាប់ប្រុសស្អាតៗក្រុមមួយណាក៏នាងស្គាល់ដែរ។

«ឯងគិតថាយើងជាគ្រូទាយឬយ៉ាងណា?»ជេមីន

« ក៏ក្រែងល៎ឯងបានដឹងនោះអី!»

«យើងមិនដឹងទេតែចាំអ៊ុតមើលទាំងអស់គ្នាទៅ»

«សួស្តីក្មេងតូច សុំជល់កែវមួយបានទេ?» អង្គុយនិយាយគ្នាសុខៗ ក៏ស្រាប់តែមានបុរសសង្ហារម្នាក់ដើរសំដៅមកកាន់ពួកគេទាំងបីថែមទាំងសុំថេយ៉ុងជល់កែវជាមួយទៀត។

« រីករាយ!» ថេយ៍មិនបានបដិសេធន៍រួចក៏លើកែវស្រាឡើង ជល់ជាមួយនឹងបុរសម្នាក់នោះ។ នាយសង្ហារឈរនិយាយជាមួយនឹងរាងតូចបានបន្តិចក៏ដើរទៅកាន់តុរបស់ខ្លួនវិញ។

. មិនដល់៥នាទីផងសម្លេងស្រែកអ៊ូរក៏បានបន្លឺឡើងភ្លើងនៅក្នុងក្លឹបក៏ចាប់ផ្តើមបិត  សម្លេងភ្លេងតន្ត្រីក៏ចាប់ផ្តើមបន្លឺឡើង ព្រោះតែបន្តិចទៀតនេះនឹងមានក្រុមប្រុសស្អាតចេញមកសម្តែងនៅលើឆាក។

✨Me Love Him💫Where stories live. Discover now