ភាគទី4: ឯងឈ្មោះអ្វី??

357 30 4
                                        

. មួយសប្តាហ៍បន្ទាប់ ថ្ងៃនេះជាថ្ងៃច័ន្ទដើមទ្រព្យ នៅក្នុងវិមានមួយដែលមានសមាជិកគ្រួសារចំនួនបីនាក់រួមទាំងរាងស្តើងដែលមានឈ្មោះថាគីមថេយ៉ុង។ ដោយអ្នកទាំងបីកំពុងតែអង្គុយញាំអាហារពេលព្រឹកជាមួយគ្នាដូចសព្វមួយដង! នៅតុអាហារគឺមិនស្ងាត់នោះឡើយព្រោះវាជាពេលមួយដែលគ្រួសារអ្នកជំនួយរកស៊ីមានពេលជួបជុំគ្នាគ្រប់សមាជិកនៅក្នុងក្រុមគ្រួសាររបស់គេក៏ជាពេលមួយសម្រាប់បង្កើតទំនាក់ទំនងនៅក្នុងគ្រួសារផងដែរ។

« នៅសល់តែមិនប៉ុន្មានសប្តាហ៍ទៀត លោកពូរបស់កូនត្រឡប់មកពីក្រៅប្រទេសវិញហើយ ហើយប៉ាក៏បានណែនាំគេឲ្យទៅធ្វើជានាយកសាលានៅក្នុងសាលារបស់កូនផងដែរ ដើម្បីជួយមើលការខុសត្រូវរបស់កូនប្រុសប៉ាផង។»  ញាំអាហារបានមួយសន្ទុះលោកគីមគាត់ក៏មានប្រសាសន៍ឡើង រាងតូចងើបមុខឡើងមើលទៅកាន់អ្នកជាឪពុករួចក៏សួរឡើង!

«ការងារនៅក្នុងក្រុមហ៊ុនរបស់ប៉ាច្រើនខ្លាំងណាស់ ហេតុអ្វីក៏លោកប៉ាមិនជ្រើសរើសដំណែងមួយសម្រាប់លោកពូទៅលោកប៉ា??»

«ប៉ាបានណែនាំរួចហើយតែពូរបស់ឯងមិនទទួលសំណើររបស់ប៉ានោះទេ តែបានគេទៅធ្វើជានាយកសាលានៅក្នុងសកលវិទ្យាល័យរបស់កូនក៏ល្អម្យ៉ាងដែរ បានជួយតាមដានការសិក្សាក្មេងក្បាលខូចដូចជាកូនផង» គាត់និយាយលែងទាំងសើច ដែលធ្វើឲ្យរាងតូចធ្វើមុខជូរឡើងក្រញូវ។

«ប៉ាហ៎ !» ប៉ាកូនញាំបណ្តើរនិយាយគ្នាលែងបណ្តើរអ្នកស្រីគីមគាត់ក៏មិនបានតបអ្វីព្រោះរឿងរបស់ប្រុសៗដែលត្រូវនិយាយគ្នាទើបបានជាគាត់ស្ងាត់ណាមួយរឿងនេះលោកគីមក៏បានពិភាក្សាជាមួយនឹងគាត់រួចទៅហើយ។

« ជម្រាបលាប៉ាម៉ាក់ កូនទៅរៀនសិនហើយណា» បន្ទាប់ពីអាហារពេល ព្រឹករួចរាល់ហើយថេយ៉ុងក៏សំពះលាប៉ាម៉ាក់របស់គេ រួចក៏ចាត់ចេញទៅដោយមាននាយសានជាអ្នកបើកឡានជូនរាងតូចទៅសាលាដូចសព្វមួយដង។  លុះនាយសានបើកឡានដល់កន្លែងដដែលរាងតូចក៏ប្រាប់ឲ្យនាយឈប់ឡានដូចរាល់ដងគេក៏ជិះកងទៅកាន់សាលាដូចមុនៗ។
. ងឺត!!! ពីត!!ជិះមកដល់ខ្លោងទ្វារចូលក្នុងសាលារាងតូចក៏វ៉ាក់អីជាមួយនឹងឡានទំនើប ពណ៍ខ្មៅមួយគ្រឿងវាជាប្រភេទឡានដែលចេញសេរីចុងក្រោយបង្អស់នៅចុងឆ្នាំ២០២៥(មីនមិនស្គាល់នោះទេចេះតែដាក់ទៅ)។

✨Me Love Him💫Tempat di mana cerita hidup. Terokai sekarang