ភាគទី13: យើងស្រឡាញ់ស្រី...

326 27 1
                                        

. បន្ទាប់ពីមានការអន់ចិត្តពីក្មេងខ្លះដល់ម៉ោងចេញលែងជុងហ្គុកនាយក៏រត់មកអង្គុយផឹកទឹកដោះគោចែកនៅលើដំបូលអគារតែម្នាក់ឯងធ្វើមិនដឹង!!

« នេះយើងកំពុងតែគិតអ្វីទៅ? មនុស្សមកចាប់អារម្មណ៍យើងច្រើនណាស់តែហេតុអ្វីយើងបែបជាមានអារម្មណ៍ចម្លែកតែចំពោះក្មេងម្នាក់នោះទៅវិញ?!» អង្គុយយោលជើងផឹកទឹកដោះគោបណ្តើរនាយរអ៊ូម្នាក់ឯងបណ្តើរ នាយមិនយល់ពីខ្លួនឯងនោះទេ។កំពុងតែគិតសុខស្រាប់តែឮសម្លេងសណ្តាប់ជើងមនុស្សដើរមកជុងហ្គុកនាយក៏ប្រញាប់ស្ទុះទៅរកកន្លែងពូនយ៉ាងលឿន។

«អេ!ទៅណាបាត់ហើយមុននេះឃើញគាត់រត់ឡើងមកទីនេះសោះ?!» អ្នកដែលរត់មកតាមគេពីក្រោយមុននេះ ស្រាប់តែលើដៃអះក្បាលរបស់ខ្លួនឯងទាំងឆ្ងល់ មុននេះគេឃើញនាយរត់មកខាងលើនេះច្បាស់ណាស់តែហេតុអ្វីពេលខ្លួនឡើងមកតាមបែបជាមិនឃើញ នេះនាយចេះកំបាំងកាយទេដឹង?

« ទៅវិញក៏បាន!អា៎…!» ថេយ៉ុងធ្វើមុខជូរ ហើយក៏បែបខ្លួនបម្រុងនឹងចុះទៅជាន់ខាងក្រោមវិញតែក៏ត្រូវភ្ញាក់ក្រញូវខ្លួក្រោយពេលដែលមានមនុស្សមកឈរពីមុខរបស់គេ។

«ឯងដើរតាមយើងមែនទេ? អីក៏ភ័យម្ល៉េះយើងមិនទាន់ទាំងបានធ្វើអ្វីឯងផងនឹង?»បន្ទាប់ហក់មកឈរបាំងពីមុខរបស់ថេយ៉ុងហើយជុងហ្គុកនាយនៅប្រើសម្តីព្រានទៅកាន់រាងតូចទៀតផងដែរធ្វើឲ្យអ្នកដែលត្រូវគេចាប់បានថាលួចតាមគេមុននេះចាប់ផ្តើមអៀនថ្ពាល់ឡើងក្រហមមិនហ៊ានងើបមុខឡើងមើលមុខរបស់អ្នកកំលោះនោះទេ។

«ខ្ញុំ…ខ្ញុំមិនបានដើរមកតាមសិស្សច្បងនោះទេ សិស្សច្បងយល់ច្រលំហើយ!»ថេយ៍និយាយទាំងរដាក់រដុបងាកមុខចេញពីក្រខ្សែភ្នែកកំណាចរបស់អ្នកកំឡោះសង្ហាររហូត។

«តែមុននេះយើងបានឮក្មេងខ្លះនិយាយច្បាស់ណាស់ថាដើរមកតាមយើង!»នាយសង្ហារនិយាយហើយជើងរបស់នាយចេះតែដើររចូលទៅកៀករាងតូចថេយ៉ុងក៏ចេះតែដើរថយក្រោយដូចគ្នា។
« សារភាពមកទាំងទោសនៅស្រាល!» ជុងហ្គុកចាប់ផ្តើមនិយាយបំភ័យដល់ក្មេងដូចជាថេយ៉ុង។

«ទោស?...ទោសអ្វីទៅសិស្សច្បង?»

«ឯងមិនដឹងពិតមែនឬ?ធ្វើជាមិនដឹង?»

✨Me Love Him💫Where stories live. Discover now