«អាយ....លោកឯងធ្វើស្អី លែង...អារោគចិត្ត» Felix ស្រែកញ៉ៃតែម្ដង ព្រោះនាយបឺតក.គេឡើងមានស្នាមក្រហមឡើង2-3កន្លែងហើយនៀគ
«ក្រហមចឹងហើយទើបល្អ» បន្ទប់ពីត្រូវនាយតូចរុញចេញសម្លក់មុខហើយនាយក៏ពោលចេញមកធម្មតាឡើងអ្នកខ្លះឆេះដុំ
«ស្អីគេ????»
*ខាងក្នុង
សម្លេងអ៊ូអរបានបន្លឺឡើងនេះបញ្ជាក់ថាក្នុងតុអាហារនៃគ្រួសារHwangគឺបានជួបជុំគ្នា អ្នកស្រីhwangដែរកំពុងតែនិយាយញញឹមរីករាយក៏ងាកមកឃើញhyunjin ហើយគាត់ក៏សប្បាយចិត្តណាស់ប្រញាប់មករកនាយភ្លាម
«កូនhyunមកដល់ហើយកូន មកៗហើយ...នេះជានរណានិង?មិត្តភក្តិកូនមែនទេ??» អ្នកស្រីចូលមកសួរនាំកូនដោយស្នាមញញឹម ក៏ក្រលេកឃើញកម្លោះតូចម្នាក់នៅកើមៗពីក្រោយនាយនោះ
«មិត្តភក្តិក្មួយhyun គួរឲ្យស្រឡាញ់ណាស់មើលចុះ» អ្នកមីងhyunjin គាត់ក៏បន្ថែមទៀត
«សុំទោសបាទ ម្នាក់នេះជាសង្សាររបស់ខ្ញុំមិនមែនមិត្តភក្តិខ្ញុំទេ Felixមកណេះមកនេះជាម៉ាក់បង អូនក៏គួរតែហៅថាអ្នកម៉ាក់ក្មេកទើបត្រូវណា» នាយក្រាស់និយាយហើយក៏លាដៃមករកនាយតូចទើបFelix មើលមុខនាយហើយក៏ហុចដៃមករកនាយ
«ជម្រាបសួរអ្នកម៉ាក់ក្មេក» នាយតូចអោនគំនាបគោរពគាត់យ៉ាងគួរសម តែអ្នកស្រីគឺគាំងមួយទំហឹងមនុស្សចាស់
«សង្សារជាមនុស្សប្រុស??» មានអីគឺអ្នកស្រីផ្ងាក្រោយសន្លប់មួយសូន្យ
«អូន.../អ្នកបង.../អ្នកម៉ាក់» គ្រប់គ្នាក៏បានស្រែកហៅ ហើយនាយក្រាស់ក៏មកត្រកងគាត់
«ឆាប់យកប្រេងខ្យល់មកឲ្យលឿន» លោកHwang បានស្រែកប្រគូកឲ្យអ្នកបម្រើយកប្រេងខ្យល់មកឲ្យលោកស្រី ខ្លះរឹតផងឲ្យហិតផង ទម្រាំតែគាត់អាចដកដង្ហើមស្រួលមកវិញ
«អ្នកម៉ាក់មិនអីទេហេ??» hyunjin
«ហឺយ....Hyunjin ឆាប់បកស្រាយភ្លាមរឿងវាយ៉ាងម៉េច?» អ្នកក៏ខំងើបអង្គុយទាំងលំបាកនិងស្រឬកសួរកូនឲ្យបកស្រាយឲ្យគាត់យល់
«ក៏ដូចអ្នកគ្រប់គ្នាឮអញ្ចឹងថាFelixជាសង្សាររបស់ខ្ញុំ ពួកយើងទាក់ទងគ្នាឡើង8ឆ្នាំមកហើយ» hyunjin ចសប់ដៃនាយតូចនិងនិយាយទាំងមុខមាំ
KAMU SEDANG MEMBACA
សង្សារលេងៗ//Hyunlix❤️🔥//(ចប់)
Puisi«គ្រែងនិយាយថាធ្វើជាសង្សារលេងៗហី?» «ចុះឲ្យធ្វើម៉េចបើស្រឡាញ់មែនទែនហើយនោះ?» «សង្សារលេងៗតែខ្ញុំស្រឡាញ់មែនទែន» និពន្ធដោយ: ហ្វេល នីវ៉ាន់
Ep 5 អ្នកម៉ាក់ក្មេក
Mulai dari awal
