Ep:2 បាត់ការចងចាំ

95 17 0
                                        

ព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញពន្លឺរស្មីជះពេញផ្ទៃលោក នៅក្នុងបន្ទប់ដ៏ធំទូលាយមានក្មេងតូចម្នាក់កំពុងតែគេងយ៉ាងស្កប់ស្កល់ ពន្លឺព្រះអាទិត្យជះចូលតាមបង្អូចប៉ះចំផ្ទៃមុខតូចច្រម៉ក់ៗ។

"ប៉ា~កុំដេញកូនចេញអី កូនខ្លាចណាស់ប៉ា
ហ៉ឹកៗ"សម្លេងយំអណ្ដើកអណ្ដក់យ៉ាងគួរឲ្យអាណិតបង្ញាក់អារម្មណ៍រាងកំលោះដែលអង្គុយគ្រែបកាហ្វេអានសៀវភៅក្បែរនោះបែមកចាប់អារម្មណ៍ហ្នឹងក្មេងតូចកំពុងតែគេងរវើរវាយលើគ្រែ

"ហ៉ឹកៗ ខ្ញុំខ្លាច ខ្ញុំខ្លាចណាស់ប៉ា!!" ភាពភ័យខ្លាចដែលដក់ជាប់ក្នុងអារម្មណ៍គេយំយកៗទឹកភ្នែករហាមធ្វើឲ្យរាងកំលោះស្ទុះចូលទៅមើល

"អ៎េ ឯងកើតអី?"អ្នកកំលោះព្យាយាមដាស់ស្មារតីក្មេងតូចឲ្យដឹងខ្លួនវិញ។

"ហ៉ឹក~ហ៉ឹក~!!"

"ឯងឈប់យំទៅយើងមិនចេះលួងក្មេងទេ!!" ឲ្យគេធ្វើយ៉ាងមិចបើក្មេងនេះនៅសុខៗក៏យំយកខ្លាំងបែបនេះ គេមិនចេះលួងទេ

"ហ៉ឹកៗ ខ្ញុំខ្លាចខ្ញុំមិនចង់នៅម្នាក់ឯងទេ!!" មានមនុស្សឲ្យផ្អែកស្មាហើយថេយ៍យំរៀរាប់ពី អារម្មណ៍ដែលខ្លួនភ័យនៅពេលនេះ

"មិនអីទេ តែឯងឈប់យំទៅយើងមិនចូលចិត្តក្មេងយំចឹងទេ!!" គ្រាន់តែលឺអ្នកកំលោះថាមិនចូលចិត្តក្មេងយំថេយ៍ឈប់យំភ្លាមដូចគេចុក ងើបអង្គុយជូតទឹកភ្នែកទឹកសំបោរធ្វើភ្នែកលីងឡង់ៗសម្លឹងមើលជុំវិញបន្ទប់គេទើបតែចាប់អារម្មណ៍ថាខ្លួនកំពុងនៅក្នុងបន្ទប់ចម្លែក ចុះម្នាក់ប្រសិនជាអ្នកណា? ជាក្រុមចាប់ក្មេងលក់មែនទេ? នេះគេត្រូវគេចាប់យកមកលក់មែនទេ? គិតដល់ត្រឹមនេះថេយ៍ចាប់ផ្ដើមរលីងរលោងទឹកភ្នែករកកលយំម្ដងទៀត តែត្រូវអ្នកកំលោះកម្រាមទាន់

"កុំយំ ឆាប់ជូតទឹកភ្នែកចេញភ្លាម!!" ថេយ៍ស្ទុះជូតទឹកភ្នែកចេញ អង្គុយពែបមាត់ដាក់គេម្ដង

"លោ-លោកជាអ្នកណា? ជាមនុស្សចាប់ក្មេងលក់មែនទេ?"

"ស្អីគេ??"សំណួរថេយ៍ធ្វើឲ្យអ្នកកំលោះហួសចិត្តខ្លាំង

"នេះមុខយើងគួរឲ្យខ្លាចដល់ថ្នាក់ហ្នឹងមែនទេ?"

"ក-ក៏បែបហ្នឹងហើយ!!"

You've reached the end of published parts.

⏰ Last updated: Aug 04 ⏰

Add this story to your Library to get notified about new parts!

•♡សំំណព្វចិត្តចន♡•Where stories live. Discover now