Ep:1 កូនឃាតករ

192 18 1
                                        

ទារកកើតមកគឺត្រូវមានម្ដាយឪពុកមើលថែបីបាច់ថ្នាក់ថ្នម ផ្ដល់ភាពកក់ក្ដៅឪ្យទៅកូន មានពេលវេលាល្អៗបង្កើតអនុស្សាវរីយ៍ជាមួយគ្នា តែខុសអីតែក្មេងតូចម្នាក់ចេញពីផ្ទៃម្ដាយភ្លាមម្ដាយក៏ស្លាប់ចោលបាត់ដោយសាតែបង្កើតខ្លួន ហើយរាល់ថ្ងៃគេរស់នៅជាមួយឪពុក តែថាជីវិតរបស់គេមិនដូចជាក្មេងដទៃឡើយដោយសាតែ....

"អាក្មេងអត់ម៉ែ!!"
"អាក្មេងចង្រៃដោយសារតែឯងបានម៉ែរបស់ឯងស្លាប់!"
"អាក្មេងនេះចង្រៃណាស់!!"
"បានហើយពួកឯងឈប់លេងជាមួយវាទៅ វាជាឃាតករសម្លាប់ម្ដាយខ្លួនឯង!!"
"មែនហើយៗ ឆាប់ចេញទៅអាក្មេងឃាតករ!!"
"ឆាប់ចេញទៅ!!"

នេះហើយជីវិតគេរាល់ថ្ងៃរតែងតែទទួលបានពាក្យសម្ដីមាក់ថាយពីក្មេងៗក្នុងភូមិ គ្មានអ្នកណាចង់លេងជាមួយគេឡើយ រាល់ពេលដែលឃើញមុខគេគ្រប់គ្នាតែងតែដើរគេចឬក៏ដេញចេញ និយាយថាគេជាឃាតករសម្លាប់ម្ដាយខ្លួនឯង
ជេប្រមាថ មាក់ងាយគេគ្រប់ទិសទី រហូតដល់ធ្វើឪ្យគេមានជំងឺផ្លូវចិត្ត គិតប៉ងចង់សម្លាប់ខ្លួនទៀតផង?
រាងតូចច្រឡឹងមើលទៅគ្មានសាច់ឈាម ដើរត្រឡប់ទៅផ្ទះវិញតាមផ្លូវដូចមនុស្សគ្មានវិញ្ញាណគ្មានអារម្មណ៍នៅក្នុងខ្លួន។

នៅខាងក្រៅទទួលពាក្យសម្ដីប្រមាថមាក់ងាយពីក្មេងអស់នោះហើយគិតថាត្រឡប់មកផ្ទះវិញហ្នឹងមានពាក្យល្អៗចេញពីមាត់ឪពុក មានការលួងលោមពីឪពុក តែគ្រប់យ៉ាងប្រែខុសស្រឡះ ថេយ៍មិនទាន់ហ្នឹងបើកទ្វារចូលផ្ទះផងក៏ស្រាប់តែមានខោអាវហោះកាត់មុខរាយប៉ាយពេញមុខផ្ទះ

"ឯងមកដល់ល្មម នេះខោអាវរបស់ឯង!!"លោកគីមបន្លឺឡើង ថេយ៍ជ្រួញចញ្ចើមឆ្ងល់
"មានរឿងអីហ្នឹងពុក?"
"ខោអាវរបស់ឯងឆាប់ចេញពីផ្ទះយើងទៅ!!" លោកគីមមិនទាន់ហ្នឹងឆ្លើយផងក៏មានមនុស្សស្រីម្នាក់និយាយកាត់ ថេយ៍កាន់តែឆ្ងល់លើសដើមតើស្រីម្នាក់ជាអ្នកណា? ហេតុអីចេញមុខមកអះអាងថានេះជាផ្ទះរបស់ខ្លួន?
"មីងជាអ្នកណា? មានភស្តុតាងអីសំអាងថានេះជាផ្ទះរបស់មីង?!!" មិនឲ្យចាញ់ចិត្តថេយ៍សួរបកភ្លាមៗ
"ភស្តុតាងដែលយើងជាប្រពន្ធរបស់លោកបងនោះអី!!"នាងតបវិញទាំងមានភាពជឿជាក់។សម្ដីរបស់នារីម្នាក់នោះធ្វើឲ្យថេយ៍គាំង ស្រឡាំងកាំងមិនចង់ជឿហ្នឹងត្រចៀកដែលបានស្ដាប់លឺមុននេះ
"នៅឈរថ្មឹងធ្វើស្អីទៀតមិចមិនឆាប់ចេញពីផ្ទះនេះទៅ"នាងដេញបន្ថែម
"ខ្ញុំមិនចេញព្រោះនេះជាផ្ទះម៉ាក់របស់ខ្ញុំ!!"ថេយ៍មិនព្រមដើរចេញថែមទាំងដើរបំបុកស្មានាងចូលទៅខាងក្នុងផ្ទះបាត់ ធ្វើឲ្យនាងក្រមុំខឹងជាខ្លាំងរំអ៊ួយដាក់លោកគីមបន្ថែម
"អាថេយ៍!!"ដោយចិត្តខឹងដែលកូនប្រុសហ៊ានធ្វើបែបនេះដាក់ស្រីរបស់ខ្លួនលោកគីមភ្លាត់មាត់ស្រែកដាក់កូនខ្លាំងៗ ធ្វើឲ្យថេយ៍ដំណើរទច់ឈរគាំងមួយកន្លែង ប៉ារបស់គេមិនដែលនិយាយខ្លាំងៗដាក់គេទេថែមទាំងមិនដែលហ៊ានស្រែកដាក់គេទៀតផង តែនេះជាស្អី? ប៉ារបស់គេហ៊ានដំឡើងសម្លេងដាក់គេដោយសារតែស្រីម្នាក់នោះ?
"លោកប៉ា?"
"ឆាប់ចេញទៅ!!" បីម៉ាត់ចេញពីបបូរមាត់ឪពុកជាទីស្រឡាញ់ ធ្វើឲ្យថេយ៍ស្រក់ទឹកភ្នែកដូចបាក់ទំនប់ ខំគិតថាខ្លួននៅមានប៉ាការពារតែគ្រប់យ៉ាងផ្ទុយស្រឡះ នាង ពង្វក់ប៉ាលែងស្គាល់កូនធ្វើឲ្យប៉ាហ៊ានដេញកូនចេញពីផ្ទះដោយសារតែមនុស្សស្រីម្នាក់។

មិនដឹងថាចេញពីផ្ទះទៅនៅឯណាជាទីជ្រោកខ្លួន មេឃក៏ចាប់ផ្ដើមធ្លាក់ពន្លឺងងឹតម្ដងបន្តិចៗ ថេយ៍ក៏ចេះតែដើរទៅមុខជារើយៗមិនដឹង គោលដៅនៅឯណា ពីមួយនាទីទៅមួយនាទីរហូតដល់ម៉ោងមេឃក៏ងងឹតឆឹងមានតែពន្លឺភ្លើងតាមដងផ្លូវ ថេយ៍ដើរបណ្ដើរយំបណ្ដើរហេតុអីក៏ជីវិតគេអភ័ព្វម្លេះ? តើគេខុសដែលទេដែលកើតមានជីវិតរស់លើលោកនេះ? ពិភពលោកនេះមិនទទួលស្វាគមន៍គេទេឬបានជាធ្វើបែបនេះដាក់គេ? គេជាឃាតករសម្លាប់ម្ដាយខ្លួនឯង តើគេសមរស់នៅក្នុងលោកនេះដែរទេ គេសមតែស្លាប់ មែនហើយគេសមតែស្លាប់

ផាំង!!!=ផ្គររន្ទះលាន់លឺឡើងផូងផាំង ទឹកសមនើបធ្លាក់ពីលើមេឃឈូៗដូចមេឃកំពុងតែយំជាមួយខ្លួន។ ទេវតាមិនអាណិតក្មេងតូចម្នាក់នេះទេឬ? គេគ្មានកន្លែងត្រូវជ្រោកទេហេតុអីនៅតែចង្អុរភ្លៀងមកទៀត? តើឲ្យគេទៅនៅឯណា?

ដើរយូរទៅកាន់តែយូរទៅ ខ្លួនក៏ទទឹកជោករងាក៏រងាភ្នែកក៏ចាប់ផ្ដើមស្រវាំង ឈឺក្បាលខ្ទោកៗស្ទើផ្ទុះព្រោះតែទ្រាំទ្រហ្នឹងភាពឈឺចាប់ទាំងកាយទាំងចិត្តនៅពេលនេះបាន កាយតូចច្រឡឹងទន់ជង្គង់ដួលព្រូសទៅលើដីសន្លប់បាត់មាត់ឆឹងកណ្ដាលភ្លៀងធ្លាក់។

ជាពេលយប់ថែមទាំងភ្លៀងចឹងទៀតផ្លូវក៏ស្ងាត់កម្រមានមនុស្សជិះណាស់ ភ្លាមនោះក៏មានភ្លើងឡានមួយជិះកាត់ទៅហូសហើយក៏បត់ឡានត្រឡប់មកវិញ មនុស្សប្រុសរាងខ្ពស់ស្រឡះស្ថិតក្នុងឈុត
ពណ៍ខ្មៅមើលមុខមិនសូវច្បាស់ព្រោះតែគ្មានពន្លឺ បុរសនោះខំដាស់ហៅថេយ៍ជាច្រើនដងតែមិនឃើញភ្ញាក់គេក៏សម្រេចចិត្តលើកកាយតូចញាត់ទៅក្នុងឡានសារីទំនើបថ្លៃកប់ពពករបស់គេរួចបរចេញទៅបាត់ មិនដឹងថានាំថេហ្យុងទៅណា? គេជាមនុស្សល្អឬអាក្រក់?

•♡សំំណព្វចិត្តចន♡•Where stories live. Discover now