+តពីភាគមុន
«ឥឡូវលោកនិយាយមកមានរឿងអ្វី??»
«យើងចង់ឲ្យឯងមកធ្វើជាសង្សារយើង ទៅជួបម៉ាក់របស់យើងហើ.../ហាស់អីគេ???» នាយតូចគ្រាន់តែឮនាយនិយាយហើយញេបើកភ្នែកបើកមាត់ស្រែកវ៉ាស់តែម្ដង តើអាបុិនេះឆ្កួតទេហីជួបគ្នាមិនទាន់បាន2ថ្ងៃស្រួលបួលផងមកឲ្យគេព្រមធ្វើសង្សារខ្លួន សំខាន់នៅមកឲ្យទៅជួបម៉ាក់គេទៀត នេះគេសតិអារម្មណ៍ដល់កំពូលហើយមើលទៅ
«នែ៎បិទមាត់រុយចូលឥឡូវហើយ» Hyunjin ក៏យកដៃមកខ្ទប់មាត់នាយតូចយើងព្រោះគេចំហមាត់ធ្លុងសឹងតែរុយហើរចូលក៏បានដែរ
«ហេ...លោកឯងឆ្កួតទេហីមកនិយាយចឹង? ឲ្យធ្វើសង្សារលោកចឹងហ៌? អរ...ជួបខ្ញុំមិនបានទាន់បាន2ថ្ងៃស្រួលបួលផងក៏ធ្លាក់អន្លង់ស្នេហ៍ខ្ញុំហើយមែន??» កម្លោះតូចយើងបន្ទាប់ពីវ៉ៃដៃនាយដែរខ្ទប់មាត់ខ្លួនចេញហើយក៏ស្ដីចេញមកប៉ាច់ៗ និងលើកសរសើរថានាយមកលង់ស្នេហ៍ខ្លួនទៀត Hyunjinឮហើយឡើងជ្រេញ
«លង់ស្នេហ៍ឯង?នេះភ្នែកយើងអន់ដល់ថ្នាក់និង? ពុទ្ធោហើយគួរតែកាត់វែនតាពាក់ទើបបាន» នាយនិយាយចេញមកធម្មតាយ៉ាងផុយតែ Felixឮហើយឡើងឆេះចេញផ្សែងតាមត្រចៀក
«នែ៎...អាបុិមុខងាប់ រូបរាងស្អាតបាតតែចរិកអាក្រក់ មាយាទអន់ មកដលរមើលងាយរូបសម្រស់គេ បានហើយខ្ញុំទៅវិញហើយគ្មានពេលមកនិយាយរឿងឥតប្រយោជន៍ជាមួយ មនុស្សមាត់អាក្រក់ សម្ដីឈ្លើយដូចលោកឯងទេ» រាងតូចស្ដីចេញមកដូចរ៉េបរកHyunjinតបមិនទាន់ ហើយក៏ងើបដើរតាំងៗទាំងចេញផ្សែងតាមត្រចៀក តែក៏អាក់ពេលកូនចៅនាយក្រាស់មកឈរពាំងពីមុខគេ
«លោកឯងចង់យ៉ាងម៉េច??» ដោយឃើញបែបនេះនាយតូចក៏ងាកមកសម្លឹងនាយក្រាស់ឈឹងថ្លោះក.
«យើងឲ្យឯងនូវជម្រើស2 ទីមួយអង្គុយចុះនិយាយគ្នា ទី2កាត់អណ្ដាត់ឯងចោលតើយកមួយណា??» នាយងាកមកនិយាយសម្ដីស្មើថេងដោយបំពាក់នូវមុខដ៏សែនងាប់ ឃើញបែបនេះហើយសួរថានរណាមិនខ្លាច ទើបនាយតូចដើរមកដាក់ខ្លួនអង្គុយវិញទាំងពេបមាត់តិច ចង់យំតិច ព្រោះត្រូវនាយគៀបចប់សង្កត់ក.ទៅណាមិនរួច
«ឥឡូវនិយាយមកថាចង់យ៉ាងម៉េច??» នាយតូចនិយាយតិចៗ
«គឺយើងចង់ឲ្យឯងធ្វើជាសង្សារយើងហ....» នាយបម្រុងហាពាក្យបន្ទាប់ហើយតែFelixលើកដៃឃាត់និងសួរទាំងជ្រួញចិញ្ចើម
YOU ARE READING
សង្សារលេងៗ//Hyunlix❤️🔥
Poetry«គ្រែងនិយាយថាធ្វើជាសង្សារលេងៗហី?» «ចុះឲ្យធ្វើម៉េចបើស្រឡាញ់មែនទែនហើយនោះ?» «សង្សារលេងៗតែខ្ញុំស្រឡាញ់មែនទែន» និពន្ធដោយ: ហ្វេល នីវ៉ាន់
