វត្តមានរបស់ឆេយ៉ុននៅជាមួយជីមីនដែរជួនជាចៃដន្យឆេយ៉ុននាងមកមើលមិត្តដែររៀនជាមួយគ្នានៅពេទ្យនេះដែររៀបនឹងទៅវិញហើយក៏បានប្រទះនឹងរទះរុញអ្នកជំងឺដែរមានរបួសនោះនាងស្គាល់ច្បាស់ណាស់ថាជាជីមីនគេគេងសន្លប់មិនដឹងខ្លួន នាងក៏រត់មកតាមរហូតដល់បន្ទប់សង្គ្រោះបន្ទាន់ហើយនឹងនៅមើលថែរគេពេញមួយយប់តែម្តង ជីមីនគេត្រូវរបួសមិនខ្លាំងប៉ុន្មាននោះទេ ព្រោះឡានរបស់គេជាឡានកែឆ្នៃអញ្ចឹងហើយពេលមានគ្រោះថ្នាក់ឡាននឹងបញ្ចេញប្រព័ន្ធការពារ
សុវត្តិភាពការពារអ្នកក្នុងឡានភ្លាម ដែរធ្វើឲ្យអ្នកបើកមានរបួសតិចបំផុត
ស្ថានភាពរបស់ជីមីមគឺត្រូវរបួសត្រង់ក្បាលបន្តិតបណ្តាលឲ្យរុំបង់របួស គេនៅនិយាយលេងសើចជាមួយឆេយ៉ុនយ៉ាងសប្បាយ តែដល់ពេលឃើញវត្តមានរបស់មីនជុងចូលមកគេក៏ប្រែទឹកមុខមកវិញភ្លាម មីនជុងក៏ស្ទុះមកចាប់ដៃនឹងសួរនាំគេ
« ជីបងយ៉ាងម៉េចហើយ ត្រូវរបួសត្រង់ណាខ្លះ ឈឺខ្លាំងដែរទេ? »ជីមីនក៏ដកដៃចេញពីដៃរបស់មីនជុងធ្វើឲ្យនាងធ្លាក់ថ្លើមក្តុក
« ចេញឲ្យឆ្ងាយពីខ្ញុំទៅ កុំមកប៉ះពាល់ខ្ញុំ ហើយក៏មិនបាច់សម្តែងធ្វើជាបារម្មណ៍ពីខ្ញុំទៀតដែរ »ឆេយ៉ុននិងភីមើលមុខគ្នាមិនយល់ថាជីមីននិយាយពីអ្វីមនុស្សធ្លាប់តែល្អូកល្អើនជាមួយគ្នាសុខៗក៏ក្លាយទៅជាបែបនេះ
« បងភី ! ខ្ញុំឃ្លានហើយ »
ជីមីនក៏មើលរំលងមីនជុងហើយមកនិយាយជាមួយភីវិញ
« អ៎រចាំបងចុះទៅទិញបបរមកឲ្យញ៊ាំណា »
ចៃដន្យពេទ្យក៏បានរុញរទះអាហារពេលព្រឹកមកឲ្យអ្នកជំងឺល្មម មីនជុងឃើញបែបនេះក៏បានទៅទទួលរទះពីអ្នកគ្រូពេទ្យទាំងញញឹម
« អគុណអ្នកគ្រូពេទ្យអ្នកជំងឺឃ្លានល្មម »
ពេទ្យក៏ញញឹមហើយចេញទៅវិញបាត់ មីនជុងក៏រុញរទះអាហារមកជិតខ្លួនជីមីន ហើយយកស្លាបព្រាចង់ដួសអាហារបញ្ចុកគេហើយតែជីមីនងាកមកនិយាយជាមួយឆេយ៉ុនវិញ
« ឆេយ៉ុន អូនបញ្ចុកបងបន្តិចមក »
« អូនបញ្ចុកបងបានណា »
មីនជុងសម្លឹកមើលមុខជីមីនទាំងអន់ចិត្ត
« តែខ្ញុំមិនចង់ឲ្យមីនបញ្ចុក លេបមិនចូល »
ពាក្យសំដីរបស់គេចាក់ដោតបេះដូងនាងខ្លាំងណាស់ គេមិនដែរនិយាយសម្តីគ្រោតគ្រាតបែបនេះមកកាន់នាងទេ ភីដោយឃើញស្ថានកាលមិនស្រួលក៏ចូលខ្លួនមកជំនួស
« ចាំខ្ញុំជាអ្នកធ្វើវិញ អ្នកនាងតូចឆេយ៉ុន អ្នកនាងហត់ពេញមួយយប់ហើយខ្ញុំថាអ្នកនាងទៅសម្រាកសិនទៅ អ្នកនាងជីចាំខ្ញុំនិងអ្នកនាងមីនជាអ្នកមើលថែម្តងទៅចុះ »
ឆេយ៉ុនគេមិនឲ្យចាញ់ចិត្តទេនាងរកឧកាសនេះយូរមកហើយបណ្តោយឲ្យរបូតពីដៃបានយ៉ាងម៉េច ក៏ចូលមកដណ្តើមស្លាបព្រាពីដៃរបស់មីនជុងមកកាន់
« មិនអីទេ ខ្ញុំសប្បាយចិត្តក្នុងការមើលថែ
បងជី មោះចាំខ្ញុំបញ្ចុកបងវិញ »
មីនជុងដោយប្រកែកមិនបានក៏ថយក្រោយវិញជាមួយភីហើយក៏មកអង្គុយមើលសកម្មភាពរបស់ឆេយ៉ុនបញ្ចុកអាហារឲ្យជីមីនទាំងអារម្មណ៍ក្តុកក្តួល ទឹកភ្នែកក៏រមាលស្រក់ចុះមកតែក៏ប្រញាប់លើកដៃមកវាសវាចេញ
ភីឃើញបែបនេះពិតជាអាណិតមីនជុងពិតមែនក៏គោះដៃនាងរបស់តិចៗដើម្បីលួងលោមនាង
YOU ARE READING
ដំណើរជីវិតយូជីមីន <<jiminjeong>>✔️
Fanfiction" ពិភពលោកមួយនេះពេញទៅដោយភាពខ្មៅងងឹង មនុស្សជុំវិញខ្លួនសុទ្ធតែជាបីសាច ពេញទៅដោយការសម្តែង ខ្ញុំរស់នៅរាល់ថ្ងៃប្រៀបដូចជាទាសកររបស់គេ ជាអាយ៉ងដែរគេឲ្យធ្វើអ្វីក៏បាន រស់នៅកំដរថ្ងៃស្លាប់ ឯមនុស្សដែរខ្ញុំស្រលាញ់នាងបានយកការស្រលាញ់របស់ខ្ញុំទៅជាន់ឈ្លី......" « តើខ្ញុ...
