8

545 51 6
                                        

ដោយទ្រាំមិនបានជីមីនក៏ដើរទៅជិតអ្នកស្រីរីនគេបានលូកដៃមកចាប់ក្រសោបដៃរបស់អ្នកស្រីរីនយ៉ាងណែនអារម្មណ៍របស់គេក៏កាន់តែផ្លែកបេះដូងលោតកាន់តែញាប់ អារម្មណ៍របស់គេហាក់ទទួលបានភាពកក់ក្តៅចម្លែកវាបានរត់ពេញសរសៃរឈាមរបស់គេ អ្នកស្រីរីនងើបមុខឡើងគាត់ប្រឹងជូតទឹកភ្នែកចេញ ដោយសម្រួលអារម្មណ៍រួចរាល់អ្នកស្រីរីនក៏ដឹកដៃជីមីនឲ្យមកអង្គុយនៅលើសាឡុងក្បែរគាត់ អ្នកស្រីរីនក៏សម្លឹងមើលគ្រប់កន្លាតកន្លោះទាំងអស់ដែរមាននៅលើដងខ្លួនកូនស្រីរបស់គាត់ គាត់អង្អែលថ្ពល់អង្អែលសក់អង្អែលម្រាមដៃសប់គ្រប់បែបយ៉ាងជីមីន​ក៏នៅស្ងៀមឲ្យគាត់ចង់ធ្វើអ្វីស្រាច់តែចិត្តរបស់គាត់ណាមួយគេមានអារម្មណ៍ថាកក់ក្តៅពេលនៅជិតគាត់
« ក្មួយឈ្មោះថាជីមីនមែនទេ? »ជីមីន​ក៏ញញឹមយ៉ាងស្រស់តបមកគាត់វិញ
« ចា៎សអ្នកមីនស្អាតខ្ញុំឈ្មោះជីមីន ចុះអ្នកមីងវិញនោះ »
« ហៅមីងថា អ្នកមីងរីនទៅ​ »
« សុំហៅថាអ្នកមីងស្អាតវិញបានទេ ព្រោះអ្នកមីងស្អាតហើយចិត្តល្អទៀត »
« ចង់ហៅថាម៉េចក៏បានដែរស្រាច់តែចិត្តក្មួយ មីងសុំអោបបន្តិចបានទេ? »
« កុំអីអ្នកមីង ខ្លួនខ្ញុំមិនស្អាតទេ ជើងខ្ញុំមានដំបៅខ្លាចប្រឡាក់ដល់ខោអាវអ្នមីង »
« មិនអីទេមីងមិនប្រកាន់ទេមោះ »
អ្នកស្រីរីនក៏បានបើកដៃដើម្បីឲ្យជីមីនចូលមកអោបគាត់ ជីមីន​ក្រោយទទួលបានការអនុញ្ញាតិហើយគេក៏ចូលមកអោបអ្នកស្រីរីន
យ៉ាងណែន ភាពកក់ក្តៅបានរត់មករកគ្នា វាហាក់បំពេញចន្លោះដែរខ្វះរយៈពេល 10ឆ្នាំមកនេះចឹង ឯអ្នកស្រីយ៉ងឈរសម្លឹងមើលមកម្តាយកូនគេទាំងញញឹមសប្បាយចិត្ត គាត់រំភើបស្ទើស្រក់ទឹកភ្នែកហើយ អ្នកស្រីយ៉ងក៏ដើរមកកាត់ចង្វាក់
« បានហើយ តោះអ្នកនាងរីនឆាប់នាំក្មួយជីទៅពិនិត្យជើងមើលសិនទៅ »
« OK តោះ »
អ្នកស្រីរីនក៏ដឹកដៃកូនស្រីរបស់គាត់ចូលមកកន្លែងពិនិត្យជំងឺ នេះហើយជាក្តីស្រមៃរបស់គាត់រយៈពេល 10ឆ្នាំមកនេះ គាត់ស្រមៃថាបានដឹងដៃកូនស្រីទៅរៀន ដឹកដៃកូនស្រីដើរលេង ពេលកូនឈឺនាំមកពេទ្យ ស្រមៃថាបានថ្នាក់ថ្នមកូនស្រី ទិញរបស់ល្អៗឲ្យកូន

ពេទ្យបានពិនិត្យរួចរាល់អស់ហើយ
« អ្នកនាងអ្នកណាជាម្តាយរបស់ក្មេង? »
« គឺខ្ញុំ »
អ្នកស្រីរីនឆ្លើយយ៉ាងលឿន ជីមីន​ក៏សម្លឹងមុខគាត់
« បាទកូនរបស់អ្នកស្រីមិនអីទេ ស្នាមដំបៅនេះវាក៏មិនធ្ងន់ធ្ងរអីដែរតែមកពីសាច់របស់នាងតូចក្លាយចឹងហើយទើបរបួសមិនងាយសះ ខ្ញុំបានសរសេរថ្នាំឲ្យរួចហើយអ្នកស្រីអាចទៅបើកថ្នាំនៅខាងនោះបាន »
« ចា៎សអគុណណាស់លោកគ្រូពេទ្យ »
ពួកគេក៏បានដើរមកចាំបើកថ្នាំឲ្យជីមីន ឯគេចេះតែសម្លឹងមុខអ្នកស្រីរីនរហូត អត់មិនបានគេក៏ដាច់ចិត្តសួរ
« អ្នកមីងស្អាត ហេតុអីក៏អ្នកមីងថាអ្នកមីងជាម៉ាក់របស់ខ្ញុំទៅវិញ? »
អ្នកស្រីរីនញញឹមហើយអង្អែលក្បាលជីមីនថ្នមៗ
« ចុះចង់ឲ្យមីងក្លាយជាម៉ាក់របស់ក្មួយដែរទេ? »
« ជាម៉ាក់ បានរបៀបណាទៅ? »
« ជាម៉ាក់ធម៌ក៏បានណា »
« ខ្ញុំមិនហ៊ានទេព្រោះខ្លាចលោកប៉ាពិន័យខ្ញុំទៀត »
« មិនអីទេ រឿងនេះដឹងតែយើងនិងអ្នកមីងយ៉ងបានហើយ ធានាថាគ្មានអ្នកណាដឹងទេ »
« វាជាអាថ៌កំបាំងមែនទេ? »
« ត្រូវហើយក្មេងឆ្លាត ពេលនៅតែពីនាក់ពួកយើងជាម៉ាក់កូននឹងគ្នានៅមុខអ្នកដ៏ទៃយើងជាមីងនិងក្មួយ »
« សន្យាណាថាមិនឲ្យលោកប៉ាដឹង »
« សន្យា ហៅម៉ាក់មក »
« អ្នកម៉ាក់ ! »
« កូនស្រី »
អ្នកស្រីរីនចង់យំទៀតហើយព្រោះអារម្មណ៍រំភើបពេក

ដំណើរជីវិត​យូជីមីន <<jiminjeong​>>✔️Where stories live. Discover now