24

673 58 4
                                        

មីនជុងជូតខ្លួនឲ្យជីមីនស្ទើគ្រប់កន្លែងហើយ តែមើលទៅកម្តៅរបស់គេហាក់មិនថយចុះសោះ រហូតធ្វើឲ្យជីមីនអន្ទះអន្ទែងលែងស្រណុកក្នុងខ្លួនហើយ ជីមីន​ប្រមូលកម្លាំងស្ទុះងើបអង្គុយព្រោះមានអារម្មណ៍ថាដកដង្ហើមមិនរួចសោះ
« ជីមីន​ កើតអីមែនទេ? »មីនជុងក៏បានស្រវ៉ាទប់ខ្លួនឲ្យជីមីនយ៉ាងរហ័សព្រោះខ្លាចគេជ្រុលខ្លួនធ្លាក់ពីលើគ្រែ ជីមីន​ក្តៅខ្លាំងពេកក៏បានហូរឈាមច្រមុះមកតែម្តង មីនជុងឃើញបែបនេះភ័យខ្លាំងណាស់ក៏បានយកកន្សែងដែរជូតខ្លួនឲ្យគេនោះមកជូតឈាមចេញដោយមិនខ្ពើមរអើមឡើយ
« បងភី !!! បងភីនៅឯណា »
ភីក៏បានបើទ្វាចូលមកហើយបានឃើញជីមីនហូរឈាមបែបនេះធ្វើឲ្យគាត់ស្លន់តែម្តង
« អ្នកនាងជី !!! »
« បងភីឆាប់ខលហៅពេទ្យមមកជាបន្ទាន់ណា ឆាប់ឡើង »
« ចា៎ស អ្នកនាងមីន »
ភីក៏បានយកទូរស័ព្ទដើម្បីខលហៅពេទ្យមកពិនិត្យអាការៈរបស់ជីមីន ឯមីនជុងនាងនៅជូតឈាមឲ្យជីមីនមើលទៅប្រឡាក់ពេញដៃហើយឈាមនៅតែបន្តរហូរមករហូត មីនជុងភ័យឡើងយំចេញមកមិនដឹងខ្លួន
« ជីមីន​នាងកុំកើតអីណា ហឹក ហឹក កុំបំភ័យខ្ញុំណា ឆាប់ដឹងខ្លួនឡើងមក និយាយរកខ្ញុំមួយម៉ាត់មក ហឹក ហឹក »

5នាទីក្រោយមកទើបពេទ្យបានមកដល់ ក្រោយពិនិត្យអាការៈនឹងចាក់ថ្នាំឲ្យជីមីនហើយ គេក៏បានធូរស្បើយមកវិញបានខ្លះ
« អ្នកជំងឺអស់អីហើយ គឺមកពីក្តៅខ្លួនខ្លាំងពេកទើបបណ្តាលឲ្យហូរឈាមច្រមុះបែបនេះ »
« អគុណណាស់លោកគ្រូពេទ្យ »
« ខ្ញុំមិនបានជួយអ្វីច្រើននោះទេ គឺអ្នកជំងឺបានលេបថ្នាំបន្សាបបានមុន គ្រាន់តែវាមិនទាន់បញ្ចេញប្រសិទ្ធភាពប៉ុណ្ណោះ ហើយបូករួមមទាំងអ្នកនាងបានជូតខ្លួនឲ្យគេទៀតទើបឆាប់ធូរមកវិញបែបនេះ »
« ចា៎ស យ៉ាងណាក៏អគុណលោកគ្រូពេទ្យដែរ »
« បើអស់កិច្ចការហើយខ្ញុំសូមលារសិនហើយ »
« ចា៎ស បងភីជូនដំណើរលោកគ្រូពេទ្យផង »
ក្រោយភីនិងគ្រូពេទ្យចេញទៅបាត់មីនជុងក៏ប្រញាប់ចូលទៅលាងដៃលាងខ្លួនចេញឲ្យស្អាតហើយចេញមកវិញ មីនជុងបានមកអង្គុយជិតជីមីន​ស្ទាបថ្ងាសរបស់គេព្រោះចង់ដឹងថាបាត់ក្តៅហើយឬនៅ
« កម្តៅថយចុះវិញហើយ ខូចចិត្តនឹងខ្ញុំមែនទេទើបទៅផឹកមិនគិតពីខ្លួនឯងយ៉ាងនេះ ខ្ញុំសុំទោសណា ខ្ញុំគ្មានចេតនាធ្វើបែបនោះទេ »នាងបានចាប់ដៃគេមកកាន់
« ហេតុអីក៏ដៃត្រជាក់ម៉្លេះ »
« រងា…! រងាណាស់ »ជីមីន​ចាប់ផ្តើមមរមើម្តងទៀតហើយក៏ស្រវ៉ាចាប់ដៃមីនជុងយកមកអោបជាប់
« កុំអី…! កុំធ្វើបាបខ្ញុំអីខ្ញុំសូមអង្វរ ហឹក ហឹក លោកប៉ាឈប់វាយខ្ញុំទៅ ខ្ញុំឈឺណាស់ ហឹក ហឹក ខ្ញុំមិនមែនជាចោរទេ ដោះលែងខ្ញុំទៅ …. »
« ជីមីន​ ! នាងមរមើមែនទេ នាងនិយាយពីអ្វី សុបិន្តអាក្រក់មែនទេ »
« កុំធ្វើបាបខ្ញុំអី សូមអង្វរ រងាណាស់ »
« អ្នកណាធ្វើបាបនាង ជីមីន​ »ជីមីន​ក៏ស្រវ៉ាទាញមីនជុងមកអោបយ៉ាងណែនឯនាងក៏មិនបានបដិសេធគេដែរ ក៏បានអោបតបវិញដើម្បីផ្តល់កម្តៅឲ្យគេបានខ្លះ ជីមីន​ក៏លែងមរមើទៀតហើយទាំងពីនាក់ក៏បានសំងំគេងលង់លក់បាត់ទៅ ភីត្រឡប់មកវិញឃើញពួកគេទាំងពីគេងលក់អោបគ្នាយ៉ាងនេះក៏ញញឹមហើយក៏ជួយបិទភ្លើងបិទទ្វាឲ្យវិញ

ដំណើរជីវិត​យូជីមីន <<jiminjeong​>>✔️Where stories live. Discover now