In the Morning 🌄
#នាងតូចបើកភ្នែកឡើងមានអារម្មណ៍ឈឺខ្លួនយ៉ាងខ្លាំងព្រោះតែរឿងកាលពីយប់មិញនេះឯងគេសឹងតែកម្រើកខ្លួនមិនបានទៅហើយ
"យ៉ាងមិចហើយអូន"wangyi ដែលដើរចេញពីបន្ទន់ទឹកបាននិយាយឡើង
"គឺឈឺខ្លួននឹងណា៎ចេះសួរទៅកើត"shiyu និយាយទាំងកម្រើកខ្លួនតិចៗ
"នេះហើយលទ្ធផលដែលទាក់ទាញប្តីពេក"wangyi និយាយឌឺទៅកាន់អ្នកជាប្រពន្ធ
"នេះបង...."shiyu ចង្អុលមុខរាងខ្ពស់ចង់ខឹងតិចអីតិច នេះគ្រាន់តែទាក់ទាញតិចសោះគេលេងដល់ថ្នាក់នឹងបើដឹងចឹងមិនធ្វើបែបនោះទេ
"បងចង់ធ្វើអី"shiyu ពោលឡើងក្រោយពីប្តីដើរមករកនាងចង់ធ្វើអីមិនដឹង
"បងបីអូនទៅបន្ទប់ទឹកនឹងណា៎ក្រែងអូនដើរមិនរួចមែនទេ"ថាហើយក៏លើកបី shiyu ដើរចូលបន្ទប់ទឹក
#បន្ទាប់ពីបីនាងតូចចេញពីបន្ទប់ទឹកវិញ wangyi ក៏រៀបចំខ្លួនទៅធ្វើការតាមធម្មតា ទឹកអប់ដែលរាងខ្ពស់ត្រូវបានគេផលិតរួចបាន1ដបហើយ
"អ្នកនាងនេះជាទឹកអប់ដែលអ្នកឲគេផិតរួចហើយ"mengyao យកទឹកអប់ដែលបង្កើតរួចរាងខ្ពស់មើល
"អឹម"រាងខ្ពស់យកទឹកអប់នោះមកបាញ់លើបន្តិចមុននឹងលើកដៃខ្លួនមកហិតក្លិនទឹកអប់
"ឲគេបង្កើតទៀតមកឲលឿនតាមអាចធ្វើបាន"wangyi យកទឹកអប់ទុកក្នុងទូមុននឹងប្រាប់នាងតូចឲគេផលិតទៀត
"ចា៎ អ្នកនាងខ្ញុំសុំដាក់ច្បាប់កន្លះថ្ងៃបានទេ?"mengyao
"ទៅណា"Wangyi ចោទសួរនាងតូចដោយទឹកមុខស្មើរធេង
"គឺខ្ញុំ.....ខ្ញុំ-"នាងតូចស្ទាក់ស្ទើរនឹងប្រាប់ wangyi តែភ្លាមៗនោះមានសម្លេងមួយឆ្លើយជំនួសនាង
"នាងទៅជាមួយយើង"yiqi ដែរមិនដឹងដើរមកពីណាឆ្លើយជំនួសនាងតូច
"អឺចឹងក៏បាន"wangyi
"អគុណឯងហើយណា៎សម្លាញ់ គ្នាទៅសិនហើយ"ថាហើយ yiqi អូសដៃនាងតូចចេញទៅ
"ពីនាក់នេះ"wangyi ក្រវីក្បាលហួសចិត្តនឹងមិត្ត ហើយអង្គុយធ្វើការបន្ត
#ពីមួយម៉ោងទៅមួយម៉ោងត្រូវដល់ម៉ោងទៅផ្ទះល្មម wangyi រៀបចំអ៊ីវ៉ាន់ទៅផ្ទះហើយក៏មិនភ្លេចទឹកអប់ដែលនៅក្នុងទូរយកទៅជាមួយផងដែរ
"បងមកវិញហើយ"wangyi ដើរចូលផ្ទះរកមើលប្រពន្ធ
"អូនកុំពុងតែធ្វើអីនឹង"wangyi ដើរទៅឲបប្រពន្ធពីក្រោយដែលកំពុងអង្គុយរៀបចំខោអាវកូនទៅនៅជាមួយយាយតានៅថ្ងៃស្អែក
"បងមិនឃើញទេហី"shiyu ថាឡើង ភ្នែកឃើញហើយតែនៅសួរទៀត
"ឃើញតាស ម៉ោះបងជួយ"wangyi ថាហើយអង្គុយចុះរៀបចំខោអាវកូនជាមួយប្រពន្ធ
#បន្ទាប់ពីរៀបចំខោអាវឲកូនរួច Wangyi រៀបចំងូតទឹកស្រស់ស្រូបអាហារដែលប្រពន្ធខំធ្វើទុកឲ
"កូនប៉ា ស្អែកប៉ាលែងបានជូបកូនហើយ"បន្ទាប់ពីស្រស់ស្រូបអាហាររួច wangyi ក៏បីកូនទាំងពីររបស់ខ្លួនចេញមកអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ
"ធ្វើដូចលែងបានជួបកូនរហូតចឹង"shiyu ដើរមកអង្គុយជិតអ្នកជាប្តី
"តែបងពិតជានឹកពួកគេណាស់"wangyi ងាកនិយាយជាមួយប្រពន្ធ
"តែយើងអាចទៅលេងពួកគេបានតាស"shiyu យក wangling ចេញពីដៃ wangyi
"អរ យាយចឹងអូនដើរវិញបានតើហី"wangyi ចោទសួរអ្នកជាប្រពន្ធ
<អ៊ួយ>wangyi ស្រែកឡើងក្រោយប្រពន្ធមួលត្រចៀករបស់ខ្លួន
"ចេះសួរទៅកើត"shiyu មាត់និយាយតែដៃវិញមួលត្រចៀកប្តីឡើងក្រហមអស់ទៅហើយ
"លែងដៃទៅ បងឈឺណាស់"wangyi យកដៃខ្ទប់ត្រចៀករបស់ខ្លួន
"លើកក្រោយឲរៀង"shiyu ដកដៃចេញទៅពីត្រចៀករបស់ប្តី
"ពួកឯងធ្វើអីនឹង លឺតែសម្លេង wangyi ស្រែក"លោកZhou ដែលមិនដឹងមកពីណានោះសួរឡើង គាត់លឺសម្លេង wangyi ស្រែកតាំងពីនៅក្នុងបន្ទប់មកម្លេះ
"គ្មានអីទេលោកប៉ា"shiyu ងាកទៅនិយាយជាមួយឪពុក
"ចឹងទេអី"លោកzhou
"ចុះអ្នកម៉ាក់គាត់ទៅណាហើយ"shiyu បង្វែររឿងចោទសួរអ្នកជាឪពុកព្រោះមិនឃើញម្តាយមកជាមួយ
"ម៉ាក់ឯងគេនៅរៀបចំអ៊ីវ៉ាន់នៅក្នុងបន្ទប់"លោក zhou
"ចុះប៉ាមិនទៅជួយគាត់ទេឬ"wangyi
"គេមិនឲប៉ាជួយទេទើបប៉ាចេញមកក្រៅ"លោកzhou
#និយាយគ្នាបានបន្តិច ម៉ាក់shiyu និង ប៉ាម៉ាក់wangyi រួចទាំង chen ចេញមកក្រៅបន្ទប់និយាយជាមួយពួកគេទាំងបីនាក់
Be continue to....
YOU ARE READING
ឆ្លងអនាគតផ្លាស់ប្ដូរបច្ចុប្បន្ន
Randomរឿងនេះពិពណ៌នាអំពីតួអង្គដែលបានឆ្លងពេលវេលាទៅកាន់អនាគត គេត្រូវប្រឈមមុខនឹងភាពស្មុគស្មាញនៃពេលវេលា និងវិបត្តិជាច្រើន គាត់បានស្វែងរកវិធីដើម្បីកែប្រែឬយល់ពីហេតុផលនៃព្រឹត្តិការណ៍នីមួយៗ គាត់បានកែប្រែពេលវេលាដើម្បីជួយមនុស្សដែលគាត់ស្រឡាញ់
part7: អូនចង់ធ្វើអី?
Start from the beginning
