#ក្រោយពីស្តាប់ប្អូនរៀបរាប់ហើយ wangyi មិនបាននិយាយអ្វីឡើយដោយសារគាំងនឹងប្អូនខ្លាំងពេកទៅស្រឡាញ់នរណាមិនស្រឡាញ់ទៅស្រឡាញ់អ្នកដែលមានអាយុច្រើនជាងខ្លួនហើយត្រូវជាមិត្តរបស់បងស្រីខ្លួនឯងទៀតនរណាមិនគាំង
បន្តិចក្រោយមក shiyu និងម្តាយឪពុកអ្នកទាំងពីរមកអង្គុយជាមួយពួកគេដែរ
"ក្រុមហ៊ុនយ៉ាងមិចហើយ Wangyi "លោកwang ចោទសួរអ្នកជាកូន
"ដំណើរការល្អទេលោកប៉ា"wangyi និយាយដោយមិនមើលមុខប៉ារបស់ខ្លួនព្រោះកំពុងវក់នឹងហ្គេម
"នែ៎ និយាយមួយប៉ាឲស្រួលទុកដៃហ្គេមចុះ"shiyu ឃើញអប្បកិរិយានិយាយជាមួយប៉ាឈ្លើយពេកក៏វ៉ៃដៃរាងខ្ពស់ឲគេទម្លាក់ដៃហ្គេមចុះ ដែលធ្វើឲ wangyi នោះទម្លាក់ដៃហ្គេមចុះភ្លាមៗព្រោះខ្លាចប្រពន្ធវ៉ៃម្តងទៀត
"ហ៊ើយពួកឯងនេះ"លោកzhou ឃើញទង្វើរអ្នកទាំងពីរគាត់រៀងហួសចិត្តបន្តិចដែរ កូនពីរហើយតែកុំមើលចរិកម្នាក់ៗ
"យាយចឹងម៉ាក់ប៉ានិងអ្នកដន្លងនិងទៅនៅភូមិគ្រឹះវិញ ហើយក៏ត្រូវយក wangling និង wangmey ទៅមើលថែនៅទីនោះដូចគ្នា"ម៉ាក់wangyi
"ហេតុអ្វីទៅម៉ាក់"wangyi ចោទសួរអ្នកជាម្តាយភ្លាមៗ គាត់ចង់ឲគេបែកពីកូនគេមែនទេ?
"គឺម៉ាក់ចង់ឲពួកឯងធ្វើការឲបានស្រួលនឹងណា៎ទើបចង់យកចៅទៅមើលថែនៅទីនោះ"ម៉ាក់shiyu
"អូនគិតយ៉ាងមិចដែរ"wangyi ងាកទៅសួរអ្នកជាប្រពន្ធ
"អូនគិតថាល្អយើងនឹងមានពេលវេលាគ្រប់គ្រាន់ធ្វើការ ហើយអូនក៏អាចទៅធ្វើការបានដែរ"shiyu
"អូនធ្វើការអី?"wangyi សួរទាំងចម្ងល់
"បងភ្លេច?"នាងតូចមិនបានឆ្លើយនិងរាងខ្ពស់ឡើងបែរជាចោទសួរគេវិញ
"អរ..បងដឹងហើយ"ដោយមិនចង់មានរឿងច្រើនគេក៏ធ្វើជាដឹងហើយបង្វែររឿងសួរអ្នកជាម្តាយវិញ
"ចុះម៉ាក់ចង់ទៅពេលណាដែរ"wangyi
"ខានស្អែក ចុះchen វិញនោះឯងចង់នៅទីនេះឬទៅភូមិគ្រឹះវិញ"ម៉ាក់wangyiងាកសួរchen
"កូនចង់ប្រើជីវិតសាមញ្ញមិនចង់ទៅនៅទីនោះវិញទេ ប៉ុន្តែកូនគិតថាកូននឹងរកផ្ទះជួលមួយនៅទីនោះម្នាក់ឯង"chen
"ចុះឯងមិននៅជាមួយបងរបស់ឯងទៅ"លោកwang សួរអ្នកជាកូនផ្ទះបងមានហេតុអ្វីមិននៅបែរជាចង់នៅផ្ទះជួលម្នាក់ឯង
"ខ្ញុំថាគេសម្រេចចិត្តនេះល្អហើយ គេធំហើយមិនមែននៅក្មេងទេ យ៉ាងណាឲគេជួបរឿងលំបាកក្នុងជីវិតខ្លះទៅ"wangyi គាំទ្រការសម្រេចចិត្តរបស់ប្អូន
"ចឹងក៏ចឹងទៅ"លោកwang ថាឡើងដោយមិនទុកចិត្តកូនប្រុសខ្លួន
"ចឹងខ្ញុំសុំទៅធ្វើការដែរនៅសល់សិនហើយ"ថាហើយ wangyi ងើបដើរទៅបន្ទប់បាត់
"កូននេះវក់នឹងការងារពិតមែន"លោកwang និយាយបណ្តើរសើចបណ្តើរ
YOU ARE READING
ឆ្លងអនាគតផ្លាស់ប្ដូរបច្ចុប្បន្ន
Randomរឿងនេះពិពណ៌នាអំពីតួអង្គដែលបានឆ្លងពេលវេលាទៅកាន់អនាគត គេត្រូវប្រឈមមុខនឹងភាពស្មុគស្មាញនៃពេលវេលា និងវិបត្តិជាច្រើន គាត់បានស្វែងរកវិធីដើម្បីកែប្រែឬយល់ពីហេតុផលនៃព្រឹត្តិការណ៍នីមួយៗ គាត់បានកែប្រែពេលវេលាដើម្បីជួយមនុស្សដែលគាត់ស្រឡាញ់
