#ក្នុងអំឡុងពេលដែរនាងតូចចូលបន្ទប់ទឹកwangyiក៏ដើររុករើមើលនៅក្នុងបន្ទន់នោះទាំងអស់ក៏ប្រទះភ្នែកឃើញសៀវភៅមួយក្បាលដែលសរសេរដោយនាងតូចផ្ទាល់មានចំណងជើងថា <សៀវភៅកំណត់ស្នេហ៍> WangYi ក៏យកសៀវភៅនោះមកបើកមកអាន
អត្តបទក្នុងសៀវភៅ
<នៅក្នុងឆ្នាំ2023ខ្ញុំមានអាយុ15ឆ្នាំ ខ្ញុំបានរើមកនៅទីក្រុងប៉ីជីងហើយខ្ញុំក៏ត្រូវដីរសាលាប្តូរដូចគ្នា នៅថ្ងៃចូលរៀនដំបូងខ្ញុំបានដើរបុកនឹងនារីម្នាក់ គេមានសម្រស់ស្អាចខ្លាំងណាស់ កម្ពស់ក៏ខ្ពស់តែគេដូចជាមនុស្សគរ.អញ្ចឹង ខ្ញុំក៏បានសំទោសគេតែគេវិញបែរជាមិនមាត់សូម្បីតែមួយម៉ាត់ ខ្ញុំពិតជាឆ្ងល់នឹងចរិករបស់នាងខ្លាំងណាស់ បន្ទាប់មកខ្ញុំក៏ដើរទៅក្នុងថ្នាក់តែខ្ញុំមិននឹកស្មានឡើងថាខ្ញុំត្រូវមករៀនជាមួយនឹងគេព្រមទាំងបានអង្គុយតុជាមួយគ្នាទៀតផង ខ្ញុំក៏ទៅនិយាយរួសរាយដាក់គេប៉ុន្តែដូចពេលមុនអញ្ចឹងគេមិនមាត់អ្វីឡើងព្រមទាំងសម្លក់មុខនាងទៀតផង ពេលចេញលេងមាននារីម្នាក់ឈ្មោះSong xinran នាងបាននិយាយថា "សួរស្តីខ្ញុំឈ្មោះxinran ចុះឯងមានឈ្មោះអីដែរ?" ខ្ញុំតប "ខ្ញុំឈ្មោះshiyu" នាងតប "ចឹងពួកយើងអាចធ្វើមិត្តជាមួយគ្នាបានទេ?" ខ្ញុំឆ្លើយ "បានប្រាកដជាបាន ចឹងខ្ញុំអាចសួររឿងមួយបានទេ" នាងឆ្លើយ "សួរអីក៏សួរមក" ខ្ញុំក៏សួរទៅនាង "ហេតុអ្វីនារីម្នាក់ដែលអង្គុយជិតខ្ញុំគេមិនមាត់អ្វីសោះចឹង ខ្ញមសួរគេយ៉ាងមិចក៏គេមិនឆ្លើយដែរហើយថែមទាំងសម្លក់ខ្ញុំទៀតផង" នាងតប "ឯងមិនដឹងទេអី គេបែបនេះហើយគេមិននិយាយរកអ្នកណាទាំងអស់" ខ្ញុំក៏សួរបន្ថែមទៀត "ចឹងគេមានមិត្តដែរទេ" នាងឆ្លើយ "គេមានតែបីនាក់ប៉ុណ្ណោះ ម្នាក់មានឈ្មោះថាyiqiឯម្នាក់ទៀតមានឈ្មោះថាDanni" ខ្ញុំតប "អូហូចេះមានមិត្តនឹងគេដែរតើ ចុះគេមានឈ្មោះដែរ" នាងឆ្លើយ "គេមានឈ្មោះថាwangyiតែអ្នកគ្រប់គ្នាហៅគេថាគល់ឈើ" ខ្ញុំសួរ "ហេតុអ្វីអ្នកគ្រប់គ្នាហៅគេបែបនេះ" នាងឆ្លើយ "គឺដោយសារចរិករបស់គេបែបនេះហើយទើបអ្នកគ្រប់គ្នាហៅគេបែបនេះ" ខ្ញុំថា "អរ..." នាងតប "ទៅទិញអីញ៉ាំអត់" ខ្ញុំថា "ទៅតើ" នាងតប "តោះ" បន្ទាប់ពីនិយាយរួចខ្ញុំនឹងxinranក៏នាំគ្នាទៅទិញអីញ៉ាំ ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំតែងតែនិយាយរកគេជានិច្ចទោះគេមិនអើពើជាមួយខ្ញុំក៏ដោយរហូតដល់ថ្ងៃមួយខ្ញុំបានទៅនិយាយរករឿងគេតាមធម្មតា "អេ៎ ហេតុអ្វីក៏ឯងមិននិយាយមួយម៉ាត់មក" គេតប "តើនាងអាចស្ងាត់មួយថ្ងៃបានទេ" គេនិយាយទាំងសម្លេងសម្លុតខ្ញុំ ខ្ញុំក៏តបទៅគេវិញ "នេះឯងឆ្លើយជាមួយនឹងខ្ញុំហើយមែនទេ...វាពិតជាអស្ចារ្យខ្លាំងណាស់" គេមិនបានតបអ្វីនឹងខ្ញុំទៀតឡើង។ លុះស្អែកឡើងថ្ងៃនេះខ្ញុំមិនបានទៅរៀននោះទេដោយសារខ្ញុំឈឺ ក្នុងអំឡុងពេលដែលខ្ញុំមិនបានមកខ្ញុំលឺមកថា wangyiគេបានទៅសួរxinranអំពីមូលហេតុដែលខ្ញុំមិនបានមករឿង "គឺគេឈឺហើយលឺថាគ្មាននរណានៅមើលថែរទៀត" WangYi ឆ្លើយ "ពិតមែនទេ" xinranតប "ពិតមែនហើយ" ថាចប់xinranក៏ឃើញគេរត់ទៅណាមិនដឹងយ៉ាងលឿន។ នៅក្នុងផ្ទះខ្ញុំពិតជាមិនមាននរណានៅពិតមែន ប៉ាម៉ាក់របស់ខ្ញុំត្រូវចុះទៅខេត្តរីឯបងប្អូនក៏គ្មាន។ពេលនោះខ្ញុំលឺកណ្តឹងផ្ទះរោទ៍ឡើងខ្ញុំស្មានថាប៉ាម៉ាក់មកវិញខ្ញុំក៏ខំងើបយ៉ាងត្រដាបត្រដួសទៅបើកទ្វាតែអ្វីដែលមិននឹងស្មាមនោះគែថាមិនមែនជាម៉ាក់ប៉ារបស់ខ្ញុំទេគឺជាwangyiនឹងឯង ខ្ញុំក៏សួរទៅគេ "ហេតុអ្វីក៏មកទីនេះបាន" គេតប "កុំចង់ដឹង នាងយ៉ាងមិចហើយ" ខ្ញុំតប "ខ្ញុំមិនអីទេ" ថារួចខ្ញុំក៏បែរខ្នងដើរចេគតែមិនទាន់បានដឹងអីផងក៏សន្លប់បាត់តែសុំណាងមានគេនៅទ្រជាប់។នៅពេលដែលភ្ញាក់មកវិញខ្ញុំក៏ឃើញខ្លូនឯងដេកនៅលើគ្រែព្រមទាំងមានwangyiនៅថែទាំផងដែរ "ភ្ញាក់ហើយមែនទេ ឆាប់ងើបមកហូបបរសិនទៅ" WangYi លើកបបរមួយចានមកដាក់លើត្រព្រមទាំងជួយលើកខ្ញុំឲអង្គុយថែមទៀតផងហើយក៏និយាយ "អគុណហើយ" គេតប "មិនអីទេ ឆាប់ហូបសិនទៅ" ខ្ញុំមិនបានតបអ្វីឡើងក៏យកបបរពីដៃគេយកមកហូប។ពេលហូបរួចរាល់wangyiក៏សួរមកខ្ញុំ "យ៉ាងមិចហើយបានធូរស្រាលខ្លះឬអត់" ខ្ញុំតប "ខ្ញុំធូរស្រាលជាមុនហើយ អគុណហើយដែលមកមើលថែខ្ញុំ" WangYiតប "ខ្ញុំមិនបានមកមើលថែនាងទេ ខ្ញុំគ្រាន់តែមិនចង់ឲនាងដេកស្លាប់ម្នាក់ឯងតែប៉ុណ្ណោះ" ខ្ញុំឆ្លើយ "យ៉ាងណាក៏ខ្ញុំអគុណដែរ" គេតប "ចឹងខ្ញុំទៅផ្ទះវិញសិនហើបើមាមការអីយកអាចcallទៅខ្ញុំបាន" ថាចប់wangyiក៏យកក្រកាសមួយមកកត់លេទទូរសព្ទរបស់គេឲខ្ញុំ "អឹម" គេមិនបាននិយាយអ្វីឡើងក៏ងើបដើរចេញទៅ។លុះស្អែកឡើងខ្ញុំក៏ទៅរៀនតាមធម្មតាអ្វីដែលមិនធម្មតានោះគឺថាwangyiបានមកចាំខ្ញុំនៅមុខផ្ទះជាស្រេចហើយខ្ញុំក៏សួរគេ "មកចាំខ្ញុំមែទេ" គេតប "បើមិនឲខ្ញុំមកចាំនាងឲខ្ញុំចាំនរណាទៅ" ខ្ញុំឆ្លើយ "ចាំខ្មោចទេដឹង" គេតប "នែ៎បានហើយឆាប់ទៅរៀនទៅប្រយត្ន័យឺត" ខ្ញុំមិនបានតបតនឹងគេឡើយក៏នាំគ្នាដើរទៅសាលារៀន។ពេលមកដល់ខ្ញុំក៏បានទម្លាក់កាតាបចុះឲនមុខទៅនឹងតុ ឃើញបែបនេះwangyiក៏មកស្ទាបថ្ងាសរបស់ខ្ញុំ "ដូចជាមិនក្តៅទេ នាងកើតអី" ខ្ញុំតប "ខ្ញុំចង់គេង" នាងតប "បើចង់គេងហេតុអ្វីមិនឈប់សម្រាកមួយថ្ងៃទៀតទៅ" ខ្គុំតប "ខ្ញុំមិនចង់អវត្តមានទេ" នាងឆ្លើយ "កុំមកអ្វើជាសិស្សល្អអី បើថាមិនស្រួលទេប្រាប់ខ្ញុំ" ខ្ញុំតប "អឹម" ថាចប់ខ្ញុំក៏ឲនមុខទៅម្តងទៀតរីឯwangyiវិញទម្លាក់កាតាបហើយក៏ដើរទៅណាបាត់មិនដឹង។មួយសន្ទុះក្រោយមកខ្ញុំក៏មានអារម្មណ៍ថាដូវជាមានអ្វីត្រជាក់ៗនៅនឹងមុខ ខ្ញុំក៏ងើបទៅមើលឃើញwangyiកុំដាក់ដោះគោនៅជិតមុខរបស់ខ្ញុំហើយគេក៏ពោលឡើង "ឆាប់ផឹកឲមានកម្លាំងបន្តិចទៅ" ខ្ញុំតប "អគុណហើយ" គេឆ្លើយ "មិនអីទេ" ថាចប់គេក៏ទៅអង្គុយនៅនឹងតុរង់ចាំគ្រូមកដល់។
រៀនបានមួយម៉ោងខ្ញុំក៏មានអារម្មណ៍ថាដូចជាមិនស្រួលក៏ហៅwangyi "wa...wangyi" គេតប "មានការអីមែនទេ" ខ្ញុំតប "ខ្ញុំ....ខ្ញុំ"
#បន្ទាប់ពីនិយាយទាំងស្ទើរហើយខ្ញុំក៏សន្លប់បាត់ទៅ។ពេលដែលភ្ញាក់ឡើងខ្ញុំឃើញខ្លួនឯងនៅក្នុងបន្ទប់សម្រាកក្នុងសាលាដោយមានwangyiនៅមើលថែខ្ញុំដូចគ្នា។ខ្ញុំក៏ងើបផ្អែកនឹងក្បាលគ្រែហើយក៏និយាយ "តើខ្ញុំសន្លប់អស់ប៉ុន្មានម៉ោងហើយ" គេតប "គឺ1ម៉ោងកន្លះហើយ" ខ្ញុំតប "មួយម៉ោងកន្លះមែនទេ" គេតប "មែនហើយ" ខ្ញុំឆ្លើយ "មិចក៏មិនទៅរៀនចឹង" គេតប "បើខ្ញុំទៅមាននរណានៅមើលថែរនាង" ខ្ញុំឆ្លើយ "អឹម..." គេនិយាយ "បានហើយតោះទៅផ្ទះ ខ្ញុំបានដាក់ច្បាប់ឲនាងរួចហើយ" ខ្ញុំតប "ពិតមែនឬហេុតុអ្វីក៏ធ្វើបែបនេះ" គេតប "ពិតមែនហើយ បើខ្ញុំមិនសុំច្បាប់ឲនាងទេ ក៏ឡ្រូនៅតែដាក់ច្បាប់ឲនាងដដែលនឹង" ខ្ញុំឆ្លើយ "អញ្ចឹងក៏អញ្ចឹង" ថារួចខ្ញុំក៏ចុះពីគ្រែហើយដើរតម្រងើទៅថ្នាក់គេឃើញបែបនេះគេក៏ចាប់ដៃខ្ញុំ "ចង់ទៅណា" ខ្ញុំតប "ខ្ញុំចង់ទៅរើអីវ៉ាន់" គេតប "មិនបាច់ទេខ្ញុំបានរើអស់មកហើយ" ខ្ញុំតប "តើវានៅទីណាទៅ" គេតប "ដើរទៅទុកឲខ្ញុំស្ពាយឲ" ខ្ញុំតប "អឹម" ថាចប់ខ្ញុំក៏ដើរទៅមុនគេ។ពេលមកដល់ផ្ទះរបស់ខ្ញុំwangyiក៏ហុចកាតាបឲខ្ញុំហើយគេក៏ដើរទៅបាត់ទាំងដែរខ្ញុំមិនទាន់នឹងបានអគុណគេផង មកដល់ក្នុងផ្ទះខ្ញុំក៏ទៅសម្រាកតាមធម្មតា។លុះពេលវេលាកន្លងផុតអស់2_3ខែខ្ញុំនឹងគេក៏កាន់តែស្និតស្នាលគ្នាខ្លាំងឡើងៗ រហូតដល់ថ្ងៃមួយwangyi បានណែនាំមិត្តរបស់គេឲខ្ញុំស្គាល់ពួកគេពិតជារួសរាយដាក់ខ្ញុំខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំដូចជាមានអារម្មណ៍ថា ពេលដែលញេទៅស្និតស្នាលនឹងអ្នកផ្សេងឬក៏គេមិនខ្វល់ពីខ្ញុំ ទ្រូងខាងឆ្វេងរបស់ខ្ញុំកាន់តែឈឺខ្លាំងឡើងៗហើយពេលខ្លះខឹងគេដោយមកដឹងខ្លួនទាំងគេមិនបានធ្វើអីខុសសោះ ខ្ញុំក៏យកអារម្មណ៍ទាំងអស់របស់ខ្ញុំទៅសួរxinran តែនាងមិនឆ្លើយជាមួយខ្ញុំឡើយបែរជាញញឹមទៅវិញនាងក៏ឲខ្ញុំទៅសួរwangyiដោយខ្លួនឯង ប៉ុន្តែខ្ញុំមិនបានទៅសួរគេភ្លាមៗឡើយខ្ញុំក៏ដើរទៅសួរyiqiអំពីររឿងនេះតែគេក៏មិនប្រាប់ខ្ញុំដូចគ្នាថែមទាំងដេញឲខ្ញុំទៅសួរwangyiទៀតផង។ ថ្ងៃមួយខ្ញុំក៏បានដើរទៅសួរwangyi ដោយផ្ទាល់ពេលដែលលឺអ្វីដែលខ្ញុំសួរគេហើយគេក៏នៅស្ងៀមមួយសន្ទុះហើយនិយាយថា "ចុះតើពេលនាងនៅជាមួយខ្ញុំបេះដូងរបស់នាងលោតខ្លាំងដែរទេ" ខ្ញុំឆ្លើយ "ខ្ញុំមិនដឹងទេ" គេតប "អញ្ចឹងតើខ្ញុំអាចស្ទាបបានឬអត់" ខ្ញុំតប "មិនបាច់ទេ" គេតប "នាងគឺកើតជំងឺម្យ៉ាងហើយ" ខ្ញុំតប "ជំងឺអ្វីទៅ តើវាធ្ងន់ធ្ងរដែរទេ" គេតប "វាមិនធ្ងន់ធ្ងរនោះទេគ្រាន់តែនាងនៅក្បែរខ្ញុំឲច្រើនៗទៅបានហើយ" ខ្ញុំតប "សម្រេចមកនេះតើខ្ញុំកើតអ្វីឲប្រាកដ" គេតប "បើខ្ញុំប្រាប់នាងហើយនាងមិនត្រូវមិនជឿខ្ញុំនោះទេ" ខ្ញុំតប "ប្រាប់មក" គេតប "នាងគឺកំពុងតែលួចស្រឡាញ់ខ្ញុំហើយ" ខ្ញុំតប "មិនអាចទេខ្ញុំមិនជឿ" គេតប "បើនាងមិនជឿហេតុអ្វីនាងមកសួរខ្ញុំ" ខ្ញុំតប "បានហើយឯងជាមនុស្សបោកប្រាស់" ថាចប់ខ្ញុំក៏ក្រោកចេញពីwangyiដើរចូលទៅក្នុងថ្នាក់ ហើយក៏បានតៀបតាប់រឿងទាំងអស់ឲxin ranស្តាប់នាងបាននិយាយថា "ហ៊ឺឯងនេះគេនោយាយពិតហើយធ្វើមិនជឿឯណា" ខ្ញុំតប "មែនហើយ ឯងគិតមើលយើងក៏ជាស្រីគេក៏ជាស្រីទៅស្រឡាញ់គ្នាយ៉ាងមិចនឹងកើត" នាងតប "នែ៎ ភ្ញាក់ឡើងសម័យនេះជាសម័យណាហើយវ៊ើយ" ខ្ញុំតប "មិនដឹងទេ" នាងឆ្លើយ "អឺ យើងមិនដឹងទេរឿងរបស់ឯង តែឯងគួរតែទទួលស្គាល់ពីអារម្មណ៍របស់ខ្លួនឯងទៅ" ខ្ញុំមិនបានតបអ្វីនឹងគេទៀតឡើយបែរជាទៅអង្គុយគិតរាល់សម្តីនឹងកាយវិការបស់wangyiនិយាយទៅវិញ ស្នាមញញឹមរបស់គេធ្វើឲបេះដូងរបស់ខ្ញុំស្ទើតែខ្ទិចទៅហើយ រូមទាំងអំពើល្អដែលគេធ្វើមកលើខ្ញុំដូចគ្នា បន្តិចក្រោយមកខ្ញុំក៏រត់ទៅរកគេវិញ "wangyi!~ ចាំខ្ញុំផង" គេតប "មានការអីមែនទេ" ខ្ញុំមិនបានឆ្លើយតបនឹងគេឡើយក៏ដឹកដៃគេទៅលើដំបូលអគារសាលា "ខ្ញុំមានរឿងចង់ប្រាប់" គេតប "ខ្ញុំក៏ដូចគ្នាដែរ" ខ្ញុំតប "ឯងនិយាយមុនទៅ" គេឆ្លើយ "គឺ...ថា តើនាងអាចធ្វើជាសង្សារបស់ខ្ញុំបានទេ?!.....បើមិនព្រមក៏មិនអីដែរ" ខ្ញុំឆ្លើយ "នរណាដែរថាមិនព្រមនោះមនុស្សឆ្កួត" គេតប "ពិតមែនឬតើខ្ញុំយល់សុបិន្តមែទេ" ខ្ញុំតប "បងមិនបានយល់សុបិន្តទេ" គេតប "ចុះរឿងដែលអូនចង់ប្រាប់មកវិញនោះ" ខ្ញុំតប "គឺអូនចង់មកសារភាពស្នេហ៌ដាក់បងតែបងបានធ្វើវាជំនួសអូនបានហើយ" គេតប "អរ គឺបែបនេះទេឬ" ខ្ញុំតប "ពិតមែនហើយ" ចាប់តាំងពីថ្ងៃនោះមកពួកយើងក៏ក្លាយជាសង្សានឹងគ្នាទោះបីជាមានរឿងអីកើតឡើងក៏ដោយក៏ពួកយើងមិនដែលបោះបង់គ្នាឡើយ។>
បច្ចុប្បន្ន
#អានចប់wangyiក៏ទម្លាក់សៀវភៅចុះដើរទៅគោះបន្ទប់ទឹកដែលនាងតូចកំពុហនៅព្រោះនាងនៅទីនោះគឺយូរណាស់ដែរហើយ
តុក តុក
#សម្លេងគោះទ្វាបន្ទប់ទឹករបស់wangyi បានបន្លឺឡើងបណ្តាលឲអ្នកខាងក្នុងមានស្រែកបន្លឺឡើង
"បង គោះទ្វាមានការអីមែនទេ?"shiyuចោទសួរwangyiចេញពីក្នុងបន្ទប់ទឹក
"បងឃើញអូនចូលយូរពេកនឹងណាបងបារម្ភ"wangyiតប
"អូនមានកើតអីឯណាបងចាំបន្តិចសិនទៅតិចទៀតអូនរួចឡូវហើយ"shiyu
"បាទ"WangYi
#បន្តិចក្រោយមកនាងតូចក៏ចេញពីបន្ទប់ទឹកវិញដោយស្លៀកកន្សែងខ្លីត្រឹមភ្លៅមើលទៅពិតជាsexyខ្លាំងណាស់
"បងអាចចូលងូតទឹកបានហើយ"នាងតូចនិយាយទាំងដើរទៅកាន់ទូដើម្បីយកខោអាវមកស្លៀក
"បងមិនទៅងូតទឹកទេឬ"ដោយមិនលឺwangyiដើរទៅណានាងតូចក៏ងាកមកក្រោយសួរwangyi
"បង! បង! Wangyi!"ដោយឃើញwangyiនៅតែមើលខ្លួននិងមិនឆ្លើយនឹងគេនាងតូចក៏ហៅគេតែហៅយ៉ាងមិចក៏មិនលឺទើបគេសម្រេចចិត្តហៅឈ្មោះតែម្តង
"បា....បាទ"wangyiភ្ញាក់ដូចគេចាប់ទះក្រោយប្រពន្ធហៅឈ្មោះរបស់គេ
"បងកើតអី"shiyuសួរទាំងម៉ៅទៅកាន់អ្នកជាប្តី
"បង..បងមិនអីទេ បងសុំទៅងូតទឹកសិនហើយ"ថាចប់គេក៏ងើបពីលើគ្រែដើរតម្រង់ទៅបន្ទប់ទឹកព្រោះមិនចង់ឲនាងតូចសួរនាំគេច្រើន
Be continue to....
YOU ARE READING
ឆ្លងអនាគតផ្លាស់ប្ដូរបច្ចុប្បន្ន
Randomរឿងនេះពិពណ៌នាអំពីតួអង្គដែលបានឆ្លងពេលវេលាទៅកាន់អនាគត គេត្រូវប្រឈមមុខនឹងភាពស្មុគស្មាញនៃពេលវេលា និងវិបត្តិជាច្រើន គាត់បានស្វែងរកវិធីដើម្បីកែប្រែឬយល់ពីហេតុផលនៃព្រឹត្តិការណ៍នីមួយៗ គាត់បានកែប្រែពេលវេលាដើម្បីជួយមនុស្សដែលគាត់ស្រឡាញ់
