#មួយសប្តាហ៍ក្រោយមក wangyi យល់ដឹងពីបញ្ហាក្រុមហ៊ុនឹងមុខជំនាញរបស់ខ្លួនបានយ៉ាងច្បាស់ព្រោះតែមានអ្នកនាងមិត្តនៅជួយពន្យល់ពីអ្វីដែលគេមិនដឹងនិងមិនយល់ជានិច្ចហើយ yiqi ក៏ជឿថា wangyi សព្វថ្ងៃឆ្លងពេលវេលាមកដូចគ្នា
"ឯងមានវិធីត្រឡប់ទៅភពរបស់ឯងវិញឬអត់"yiqi
"គ្មានទេ យើងមិនដឹងថាចូលមកយ៉ាងមិចបានផង ចុះទម្រាំចេញទៅវិញនោះ"Wangyi
"អឺៗ ចឹងឯងប្រហែលនៅទីនេះរហូតហើយ"yiqi
"តែថា wangyi ពីមុននិង wangyi អីឡូវចរិកគ្មានខុសគ្នាអីបន្តិច"Danni លានមាត់និយាយឡើង
"យីអានេះ មនុស្សតែមួយមិនមែនមនុស្សពីរផ្សេងគ្នាទេវ៊ើយ!"Wangyi
តុក តុក
"ចូលមក"wangyi បង្គាប់ឲអ្នកខាងក្រៅចូល
"អ្នកនាង នេះឯក..."mengyao ប្រុងនឹងនិយាយបន្តហើយក៏ក្រលែកឃើញ yiqi នៅទីនោះក៏បង្អាក់ភ្លាមៗ
"យកទៅទុកលើកតុសិនហើយ ហើយនាងអាចចេញទៅវិញបាន"wangyi ឃើញសភាពការមិនលូវល្អខ្លួនក៏ឲនាងតូចទុកឯកសារនៅទីនេះសិន
"ចា៎"ថាហើយនាងតូចដើរយកឯកសារទុកឲចៅហ្វាយព្រមទាំងដើរចេញពីទីដូចគ្នា
"យើងសុំនោះទៅមួយភ្លែត"ថាហើយ yiqi ក៏ដើរចេញទៅបាត់
"ហើយអា qi និង mengyao កើតអីមើលទៅដូចចម្លែកៗម៉្លេះ?"Danni
"Yao ឈប់សិន! មិចក៏អូនតែងតែចង់គេចមុខពីបងបែបនេះ?"yiqi ដើរទៅចាប់ដៃនាងតូចជាប់
"មិនមែនអូនចង់គេចមុខពីបងទេ"mengyao ឆ្លើយទាំងមិនហ៊ានមើលមុខ yiqi ចំ
"បើចឹងហេតុអ្វីអូនមិនហ៊ានមើលមុខបងចំហើយនៅមិនចង់ចេញទៅក្រៅជាមួយបងទៀត"yiqi ចោទសួរនាងតូចទាំងចម្ងល់
"មិនដឹងទេបងគិតខ្លួនឯងទៅ"នាងតូចថាឡើងទាំងអៀនព្រៀន ហើយក៏ដើរចេញទៅបាត់
"គិតយ៉ាងមិច"yiqi នៅឈរនិយាយតែម្នាក់ឯង ឲគេគិតយ៉ាងមិចទៅបើមិនដឹងថានាងតូចកើតអីឲប្រាកដផង
"ហីឯងមានរឿងអីជាមួយ mengyao ទៅហា៎"ឃើញ yiqi ដើរចូលក្នុងដូច្នេះ wangyi ក៏ចោទសួរ
"ដូចជាគ្មានរឿងអីទេ តែហេតុអ្វីគេធ្វើបែបនេះដាក់យើង"yiqi ដាក់គូទអង្គុយចុះលើសាឡុង
"បើឯងមិនធ្វើអីគេ គេក៏មិនធ្វើបែបនឹងដាក់ឯងដែរ"wangyi
"មិនដឹងទេ"yiqi
"គ្នានឹកឃើញហើយ"yiqi និយាយឡើងក្រោយនឹកឃើញរឿងអ្វីម្យ៉ាង ហើយក៏ងើបចេញទៅក្រៅភ្លាមៗ
"ហ៊ើយ! អាមួយនេះប្រហែលទៅមែនទែហើយ"Wangyi
"គ្នាទៅវិញសិនហើយព្រោះមានការងារត្រូវធ្វើ"Danniក្រោកចេញពីសាឡុង
"អឺទៅចុះ"ថាហើយពួកគេក៏បំបែកគ្នាដោយ wangyi យកឯកសារដែលនាងតូចយកមកឲមុននេះមកមើល
VOUS LISEZ
ឆ្លងអនាគតផ្លាស់ប្ដូរបច្ចុប្បន្ន
Aléatoireរឿងនេះពិពណ៌នាអំពីតួអង្គដែលបានឆ្លងពេលវេលាទៅកាន់អនាគត គេត្រូវប្រឈមមុខនឹងភាពស្មុគស្មាញនៃពេលវេលា និងវិបត្តិជាច្រើន គាត់បានស្វែងរកវិធីដើម្បីកែប្រែឬយល់ពីហេតុផលនៃព្រឹត្តិការណ៍នីមួយៗ គាត់បានកែប្រែពេលវេលាដើម្បីជួយមនុស្សដែលគាត់ស្រឡាញ់
